កងជីវពល​​ប្រឆាំង​ធ្វើ​ការ​បាញ់បោះ​ជាមួយ​នឹង​កង​សន្តិសុខ​របស់​រដ្ឋាភិបាល​លីប៊ី​
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

ប្រទេសលីប៊ី៖ កាលពីយប់ម្សិលមិញនៅក្នុងស្រុក Suq al Juma នៃទីក្រុង Tripoli មានការបាញ់បោះមួយយ៉ាងខ្លាំងរវាងកង
ជីវពល ប្រឆាំង របស់លីប៊ីនិងកងសន្តិសុខរបស់រដ្ឋាភិបាល។ នៅក្នុងហេតុការណ៍បាញ់បោះនោះគឺបានបណ្តាលអោយមនុស្ស
ម្នាក់ស្លាប់និងមនុស្សជាង ១០នាក់ទៀតរងរបួសជាទំងន់។ មន្រ្តីប៉ូលីសបាននិយាយអោយដឹងថា ការបាញ់បោះនេះគឺជាការសង
សឹកមួយមកលើរដ្ឋាភិបាលលីប៊ីបន្ទាប់ពីមេដឹកនាំម្នាក់របស់ពួកទាំងអស់នោះត្រូវបានសំលាប់កាលពីថ្ងៃច័ន្ទកន្លងមក។

លោក Khalid Youssef ដែលជាប្រជាជនម្នាក់នៅក្នុងទីក្រុង Tripoliបានប្រាប់អ្នកកាសែតថា នៅពេលមានហេតុការណ៍ កើតឡើងគឺគ្មានកងសន្តិសុខណាមួយចេញមុខមកការពារប្រជាជនស្លូតត្រង់ឡើយតែផ្ទុយទៅវិញគឺមានសុទ្ធតែស្នូគ្រាប់កាំ
ភ្លើងនៅគ្រប់ទីកន្លែងជាពិសេសគឺនៅក្នុងផ្ទះរបស់ពួកគេតែម្តង។ អ្នកផ្តល់ព័ត៌មានបាននិយាយបន្តទៀតថា កាលពីខែមុន លោកនាយករដ្ឋមន្រ្តី Ali Zeidan គឺត្រូវបានកងជីវពលប្រឆាំងចាប់ខ្លួននៅក្នុងទីក្រុង Tripoli។ មន្រ្តីប៉ូលីសបាននិយាយ បន្តទៀតថា រហូតមកដល់ពេលនេះប្រទេសលីប៊ីគឺមិនទាន់មានរដ្ឋធម្មនុញ្ញនៅឡើយទេតាំងតែពីលោក Col Muammar ត្រូវបានបណ្តេញចេញពីដំណែងកាលពី២ឆ្នាំមុនមកម្លេះ។ ដោយ៖ តុលា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បុគ្គលិក​​​​​អង្គការ​សហប្រជា​ជាតិ​ ២នាក់​ត្រួវបាន​គេបាញ់សំ​លាប់​នៅប្រទេស​សូម៉ាលី​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1455]

ប្រទេសសូម៉ាលី៖ កាលពីពេលថ្មីៗនេះ បុគ្គលិកអង្គការសហប្រជាជាតិចំនួន ២នាក់គឺត្រួវបានជនដៃដល់ម្នាក់ បាញ់សំលាប់នៅក្នុងព្រលានយន្តហោះ Galkayo នៃប្រទេសសូម៉ាលី។... អានបន្ត


១០០​​ ថ្ងៃ​នៃ​ការកាប់​​​សម្លាប់​នៅក្នុង​រដ្ឋ​ Rwanda ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1344]

ប្រទេសអាព្រិក៖ នៅក្នុងរយះពេល ១០០ថ្ងៃនៃឆ្នាំ ១៩៩៤ ប្រជាជនប្រហែលជា ៨០០ ០០០នាក់គឺត្រួវបានគេ សម្លាប់នៅក្នុងរដ្ឋ Rwanda ដែលបង្កឡើងដោយពួកជ្រុលនិយម Hutu។ ពួកជ្រុលនិយម Hutu ខាងលើនេះ គឺតែងតែធ្វើការវាយប្រហារមកលើសហគមន៍របស់ពួកជនជាតិភាគតិច Tutsi ព្រមទាំងគូរប្រជែងខាងផ្នែកនយោ បាយរបស់ផងដែរ។... អានបន្ត


ស្រ្តី​ចំនួន ​៣នាក់​ត្រួវ​បាន​គេវាយ​ដោយ​ញញួរ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1153]

ប្រទេសអង់គ្លេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ស្រ្តីចំនួន ៣នាក់គឺត្រួវបានជនដៃដល់មួយក្រុមវាយ ប្រហារដោយញញួរយ៉ាងសាហាវនៅក្នុងសណ្ឋាគារផ្កាយបួនមួយកន្លែងឈ្មោះ Upmarket London ។... អានបន្ត


​ស្លាប់​៤​នាក់​​របួស​ធ្ងន់​-​ស្រាល​​១២​នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍ ​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1165]

ភ្នំពេញ៖ ​ករណី​គ្រោះថ្នាក់​ចរាចរ​​​នៅ​ទូទាំង​ប្រទេស​កើត​ឡើង​១១ លើក (​យប់​៧​លើក​) មាន​មនុស្ស​ស្លាប់​៤​នាក់​(​ស្រី ម្នាក់​) និង​រង​របួស​ធ្ងន់​១០​នាក់​ (​ស្រី​៣​នាក់​)របួសស្រាល​២​នាក់។នៅក្នុង ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​​​ទាំង​១១​លើកបាន​បង្ក​ឲ្យ​..... អានបន្ត


ស្រ្តីជន​​​​​​​​​ជាតិ​អង់គ្លេស​ ២នាក់​បានលង់​ទឹក​ស្លាប់​នៅក្បែរ​កោះ ​Tenerife​​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1249]

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ ស្រ្តីជនជាតិអង់គ្លេសចំនួន ២នាក់គឺបានលង់ទឹកស្លាប់នៅ ក្នុងសមុទ្រមួយកន្លែងស្ថិតក្បែររមណីយដ្ឋាន Holiday ដែលមានទីតាំងនៅលើកោះ Tenerife។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

អា​ជ្ញា​ធរ​រាជ​ធា​នី​ភ្នំ​ពេញ​នឹង​ផ្ដល់​បណ្ណ័​កម្ម​សិទ្ធិ​ជូន​អ្នក​ភូមិ​បឹ​ង​កក់​

ភ្នំពេញ៖ ជំងឺដ៏រ៉ាំរ៉ៃរបស់អ្នកភូមិបឹងកក់ត្រូវបានអា...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [460]


ស្ត្រី​មាន​គភ៌ដេក​ផ្ងា​រ​​ប្រ​ឈម ​នឹង​ការរលូត​កូន

ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ស្ត្រី​​មា...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [461]


ជប៉ុន​ផ្តល់​ជំនួយ​ជិត​២សែន​ដុល្លា​រអាមេរិក​សម្រាប់​គម្រោង​ផ្នែកសុខាភិបាល​ចំនួន​២​

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនតាមរយៈស្ថានទូតរបស់ខ្លួនប្រ...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [448]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 380 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 687 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230786​ នាក់