អ្នកការទូតជប៉ុន​និងស្វែងយល់ ​ពីសន្តិសុខ​ និងស្ថានភាព​ទេសចរណ៍ ​នៅតំបន់ ​ប្រាសាទ ព្រះវិហារ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ព្រះវិហារ ៖ មន្រ្តីជាន់ខ្ពស់នៃស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា ​​អម​ដោយសេនា​អនុព័ន្ធ យោធាផងនោះ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៤ បានអញ្ជើញ​ទៅ​ចុះបំពេញ​ទស្សន កិច្ច សិក្សាស្វែងយល់ ពីសន្តិសុខ និងស្ថានភាពទូរទៅលើវិស័យទេសចរណ៍​នៅតំបន់​ប្រាសាទ ព្រះវិហារ បន្ទាប់ពីការសម្រេចសាលដីកាជាថ្មីរបស់ តុលាការយុត្តិ​ធម៌ ទីក្រុងឡាអេ កាលពីខែ វិច្ចិកា ឆ្នាំ២០១៣កន្លងទៅនេះ។

ក្រុមគណៈប្រតិភូនេះ ដឹកនាំដោយ លោក យូ ស៊ីហ៊ីរ៉ូ ហ៊ីហ្គោឈី ទីប្រឹក្សាស្ថានទូតជប៉ុន​ប្រចាំ​នៅកម្ពុជា និងមន្រ្តីជាន់ខ្ពស់ទទួលបន្ទុកនយោបាយ សន្តិសុខ សេដ្ឋកិច្ច ស្រាវជ្រាវ​កិច្ចការ​នយោបាយ ស្រាវជ្រាវផ្នែក វប្បធម៌ នៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាមួយចំនួនទៀត។ ខណៈ​ចុះបំពេញទស្សនកិច្ច ប្រតិភូ​បានចូលជួបពិភាក្សាករងារ និងបានសំណេះសំណាលជាមួយ​កងទ័ពកម្ពុជា ឈរជើងនៅទិសប្រាសាទ​ព្រះវិហារ ។

មេបញ្ជាការសមរភូមិមុខ ទិសប្រាសាទព្រះវិហារ លោកឧត្តមសេនីយ៍ ជា តារា បានថ្លែង​ ឲ្យដឹងថា ស្ថានភាព និងសន្តិសុខទូទៅនៅតំបន់ប្រាសាទព្រះវិហារ ក្រោយពីការសម្រេច​សាលដីកាជាថ្មី របស់តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ មានសន្តិសុខល្អជាធម្មតាទេ។​ចំណែកស្ថានភាព​ទូទៅ​ពាក់ព័ន្ធ នឹងវិស័យទេសចរណ៍នៅតំបន់ប្រាសាទព្រះវិហារ ក៏មាន​ស្ថានភាពល្អប្រសើរឡើងវិញផងដែរ។

លោកឧត្តមសេនីយ៍បានបញ្ជាក់ថា មកដល់ពេលនេះ ស្ថានភាព នៅតំបន់ប្រាសាទ ព្រះវិហារ ក៏ដូចជាទំនាក់ទំនងជាមួយប្រទេសថៃគ្មានបញ្ហាអ្វីនោះទេ និងមានសភាពធម្មតាៗ ។ សម្រាប់​​​ភ្ញៀវទេសចរណ៍វិញ ក្នុងចំណោមភ្ញៀវជាង១០០០០នាក់ទៅទស្សនាតំបន់ប្រាសាទព្រះវិហារ មានជន​ជាតិ ជប៉ុនរហូតដល់ជាង៣ពាន់នាក់ ៕  ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

កម្ពុជាគ្រោងសាងសង់ ​Express Way ​ទៅខេត្តព្រះសីហនុ​ក្នុងឆ្នាំ២០២០​ នឹងត្រូវចំណាយទុន​ជាង២០០០លានដុល្លា​

ភ្នំពេញ៖ ដោយសារកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [404]


ឯកឧត្តមបណ្ឌិត ញឹក ប៊ុនឆៃ គាំទ្ររាល់កម្មវិធីដែលរៀបចំដោយ NDI

ឯកឧត្តមបណ្ឌិតញឹក...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [387]


គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ធ្វើ​មហា​បាតុ​កម្ម​សារ​ជា​​ថ្មី​ ​នៅ​​ថ្ងៃ​២៣​ ខែ​តុលា​

ភ្នំពេញ​​៖​ គណបក្ស​សង្គ្រោះ​ជាតិ​ ដែលមានថ្នា...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [385]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 139 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 753 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 4511 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1040020​ នាក់