មេ​ធាវី​៥៨​រូប​ប្តេជ្ញា​បម្រើ​ការងា​ដោយ​សុច្ចរិត​តាម​វិជ្ជា​ជីវៈ​របស់​ខ្លួន​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖មេធាវីដែលទើបបញ្ចប់ការសសិក្សាផ្នែកវិជ្ជាជីវៈមេធាវីចំនួន៥៨រូបបានធ្វើសច្ចាប្រណិធានចូលបម្រើការងារតាមវិជ្ជាជីវៈរបស់ខ្លួន ដោយសុច្ទរិត ដើម្បីយុត្តិធម៌ដល់ប្រជាពលរដ្ឋ ក្នុងការស្វែងរកយុត្តិធម៌ក្នុសង្គម។

បពិត្រ ទេព្រក្ស អារុក អ្នកតា និងទេព្តា ដ៏ខ្លាំងពូកែគ្រប់ទិសទី ព្រមទាំងបារមីដ៏ស័ក្តិសិទ្ធិ ទាំងអស់ក្នុង​លោកមាន មាន​ព្រះអង្គដងកើ ព្រះអង្គស្វេតច្ឆ័ត្រ ព្រះអង្គចេក ព្រះអង្គចម អ្នកតាឃ្លាំងមឿង អ្នកតា​ក្រហមក លោកតាដំបងដែក លោកតាដំបងក្រញូង លោកយាយទេព ព្រះអង្គវិហារសួគ៌ ព្រះអង្គជីរធំ វត្តបារាយរណ៍ព្រះជីរ៍  ព្រះអង្គវត្តខ្នងភ្នំខ្លែង ជាដើមសូមយាង អញ្ជើញធ្វើជាអធិបតីដឹងលឺ និងជាសាក្សី ក្នុងពិធីសម្បថរបស់យើងខ្ញុំនេះ ត្បិតពេលនេះ​យើងខ្ញុំ​បានចូលខ្លួន មកស្បថសច្ចាប្រណិធាន នៅ​ចំពោះ​មុខសាលាឧទ្ធរណ៍ ដើម្បីស្មោះត្រង់និងវិជ្ជាជីវៈ ក្នុងការបំពេញ​តួនាទីភារកិច្ចនៃយើងខ្ញុំនេះ យើ​ង​ខ្ញុំ​សូមប្តេជ្ញាជាឱឡារិកថា ក្នុងនាមជាមេធាវី យើងខ្ញុំសូមគោរព ឱ្យបានល្អបំផុត​តាមច្បាប់​ដោ​យឥតល្អៀង និងមិនលុះដោយអគតិទាំង៤យ៉ាង គឺ ឆន្ទាគតិ ទោសាគតិ មោហាគតិ និងភយា​គតិ​ឡើ​យ។នេះគឺជាការប្តេជ្ញាចិត្តដោយសង្ខបរបស់និស្សិតមេធាវីចំនួន៥៨នាក់ជំនាន់ទី១២ក្នុងពិធីធ្វើសច្ចាប្រណិ​ធាន​ដើម្បីបំពេញតួនាទីជាមេធាវីនៅព្រឹកថ្ងៃទី០៧ខែមេសាឆ្នាំ២០១៤នេះ។

សម្បថនោះបន្តថា បើយើងខ្ញុំប្រព្រឹត្តិបំពានពាក្យប្តេជ្ញាទាំងនេះដោយចេតនា ទុច្ចរិតដោយ ប្រការ​ណា​មួយ សូមឱ្យ​យើងខ្ញុំទទួលរងនូវបាបកម្មគ្រោះមហន្តរាយរងទុក្ខវេទនាខ្លោចផ្សារ សមតាមអំពើ​ដែ​ល​យើងខ្ញុំបានធ្វើ អស់រយ​នៃ​ជាតិ​កុំបីខាន។ប៉ុន្តែបើយើងខ្ញុំប្រពឹត្តិល្អដោយសុច្ចរិតត្រឹមត្រូវ តាមច្បាប់មិន​បំ​ពាន​ពាក្យប្តេជ្ញាត្រឹមត្រូវ តាម​ច្បាប់​មិន​បំ​ពានពាក្យប្តេជ្ញាទាំងនេះ និងមិនលុះដោយអគតិទាំងបួនទេ សូមឱ្យយើងខ្ញុំបានរួចចាកទុក្ខសោករោគភ័យ គ្រោះ​ចង្រៃឧបទ្រព្យគ្រប់ប្រការ និងបានតែប្រកបតែ​សេចក្តីសុខចម្រើន ជារៀងរហូតទៅទាំងក្នុងជាតិនេះ និងក្នុង​អនាគត​ជាតិកុំបីអាក់ខានឡើយ។

លោក ប៊ុន ហុន ប្រធានគណៈ​មេធាវី​នៃព្រះរាជាណាចក្រកម្ពុជាបាន ថ្លែងថា ដើម្បីឱ្យបេក្ខជន បេក្ខនារី ដែលមាន​វត្តមានចំពោះអង្គសវនាការ នេះអាចចូលប្រកបវិជ្ជាជីវៈ បេក្ខជន បេក្ខនារី ត្រូវធ្វើប្រណិធាន​នៅចំពោះ​មុខ​សាលា​ឧទ្ធរណ៍ ស្របតាមមាត្រា៣៤ នៃច្បាប់ស្តីពីលក្ខន្តិកៈ មេធាវីដែលចែងថា មេធាវី​ដែ​លត្រូវបានទទួលឱ្យប្រកបវិជ្ជាជីវៈ ត្រូវធ្វើសច្ចាប្រណិធានជាមុននៅចំពោះមុខសាលាឧទ្ធរណ៍ ដោយ​មានប្រធានគណមេធាវី៕

ដោយ៖ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

​កម្ពុ​ជា ​​​បញ្ជូន​​កងទ័ព​​​២០២​នាក់​ ​​ចុះ​បេស​កម្ម​​​ដោះមីន​​​​នៅ​ម៉ាលី​​

ភ្នំពេញៈ កម្ពុជាបាន​​បញ្ជូន​​កងទ័ព​មួក​​ខៀវចំនួន​​...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [332]


សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រល...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [354]


មនុស្ស ៤នាក់​ត្រួវ​បាន​ខ្មាន់​កាំភ្លើង​ដៃដល់​បាញ់​សំលាប់​នៅឯ​ព្រលាន​យន្ត​ហោះម៉ានី​ឡា​

ប្រទេសហ្វ៊ីលីពីន៖ យោងតាមមន្រ្តីប៉ូលីសប្រចាំប្រទេសហ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [391]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 140 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 390 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 963290​ នាក់