ម្ចាស់ជំនួយជំរុញឲ្យ​ធ្វើ​កំណែ​ទម្រង់​លើ​សារ​ព័ត៌​មាន​នៅ​កម្ពុជា​ឆ្លើយ​តប​នឹង​ហេតុ​ការណ៍​ក្រោយ​ការ​បោះ​ឆ្នោត​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ ដើម្បីដោះពន្លត់ស្ថានភាពមន្ទិលសៅហ្មងនៅក្រោយការបោះឆ្នោត តំណាង​​អង្គការ​ខុនរ៉ាដអា​ដិ​ន​ណៅ​​​អែរប្រចាំនៅ​ប្រទេស​កម្ពុជានិងជាម្ចាស់ជំនួយក្នុងការបណ្តុះ​បណ្តាល​លើផ្នែកសារព័ត៌មាន ​បាន​ស្នើ​ឲ្យ​មានការ​កែទម្រង់​ទៅលើ​ប្រព័ន្ធសារព័ត៌​មាននៅ​កម្ពុជាទាំង​លើ​ទិដ្ឋភាព​ច្បាប់និង​ការផ្សព្វផ្សាយឲ្យ​កាន់តែ​តម្លា​ភាពក្នុងចំណោម​គណបក្សនយោបាយ​។​​ការស្នើនេះត្រូវបាន​លោកដេ​នី​សស្ក្រេតំណាង​មូលនិធិ​ខុនរ៉ាដអា​ដិ​ន​ណៅអែរលើកឡើង​នៅក្នុង​វេទិកា​អ្នកនិពន្ធ​សារព័ត៌មានក្រោម​ប្រធានបទ ​សម្លឹងមើល​ប្រទេស​កម្ពុជានៅក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ខាងមុខក្រោម​ការដឹកនាំ​នៃ​រដ្ឋាភិបាល​ថ្មី​នៅ​ព្រឹក​ថ្ងៃទី​៣០ខែកញ្ញាឆ្នាំ​២០១៣នេះនៅ​សណ្ឋាគារ​សាន់វេ។


​លោកដេ​នី​សស្ក្រេតំណាង​មូលនិធិ​ខុនរ៉ាដអា​ដិ​ន​ណៅអែរបានលើកឡើងបន្តទៀតថាលោក​បាន​កត់សម្គាល់​ឃើញ​សេរីភាពនៅក្នុង​ការបញ្ចេញមតិតាម​សារព័ត៌មាន​សង្គមនៅ​មានកម្រិត មានន័យ​ថាមិនទាន់មានតម្លា​ភាព ស្មើភាព​គ្នារវាងបក្សនយោបាយ​។ប៉ុន្តែ​មាន​កិច្ចការជា​ច្រើន​ដែលសារព័តឿមាន​ត្រូវធ្វើ​ចាប់ពីពេល​នេះ​ត​ទៅ​​មុខពិសេសក្នុងរយៈពេល៥ឆ្នាំ នៃអាណត្តិរាជរដ្ឋាភិបាលថ្មី ដែលមានការអះអាងថានឹង​មានកំណែទម្រង់​ស៊ី​ជម្រៅ​ក្រោមការ​ដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី​។​លោកតំណាងខុនរ៉ាដ អាដិនណៅអ៊ែ ​បាន​ស្នើ​ឲ្យ​មានការ​ផ្សព្វផ្សាយ​ព័ត៌មានកាន់តែ​ស្មើភាពរវាង​គណបក្សនយោបាយនៅក្នុង​ប្រទេស​កម្ពុជាដែល​មានអាសនៈនៅក្នុងរដ្ឋសភាអំពី​ភាព​ចាំបាច់​នៅក្នុង​ការ​ឲ្យ​មាន​សារព័ត៌មាន​សាធារណៈដើម្បី​បម្រើ​សង្គម​កម្ពុជា​។​

លោក ប៉ែន សមិទ្ធិ ប្រធានក្លឹបអ្នកកាសែតកម្ពុជា(ក​.​អ​.​ក)បានលើកឡើងថា ​ ​ដោយមាន​ការគាំទ្រ​ពី​មូលនិធិ​ខុន​រ៉ាដ​អាដិនណៅអ៊ែរក្លឹបបានរៀបចំ​វេទិកា​ពិភាក្សា​នេះ​ឡើងក្នុង​គោល​បំណង​អោយ​អ្នក​សារព័ត៌​មាន​ទទួលបាន​នូវ​ទស្សនៈវិស័យ​មួយចំនួនទាក់ទង​នឹង​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​ថ្មី​នា​រយៈពេល​៥​ឆ្នាំ​ខាងមុខសំខាន់​កំណែ​ទម្រង់​ស៊ីជម្រៅសំដៅ​ឲ្យ​មានយុត្តិធម៌នៅក្នុង​សង្គមកម្ពុជា​។​​ជាមួយគ្នានេះក៏មាន​ការពិភាក្សា​ទៅលើ​បរិបថ​ដែលមានសារៈសំខាន់ៗ​ជាច្រើនរបស់វាគ្មិន​មានភាពជោគជ័យលើវិស័យសារព័ត៌មាននេះ ដូចជា លោក​ពុ​យគាអ្នកឆ្លើយឆ្លង​សារព័ត៌មានក្យូ​ដូ, លោកប៉ែនបូ​ណានិពន្ធ​នាយក​វិទ្យុ​បារាំង​អន្តរជាតិ​ភាសា​ខ្មែរនិង​លោក​កៃ​គឹម​សុងនិពន្ធ​នាយកកាសែត​ភ្នំពេញ​បុ​ស្តិ៍​ភាសា​ខ្មែរព្រមទាំងអ្នកសម្រ​ប​សម្រួល​​មានបទ​ពិសោធន៍​ច្រើនឆ្នាំ​គឺ​លោក​ប៉ែនសមិទ្ធិប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា។សូមបញ្ជាក់ថា មូលនិធិ​ខុនរ៉ាដ​អាដិនណៅអ៊ែរ​របស់ប្រទេស​អាល្លឺម៉ង់ប្រចាំកម្ពុជានៅតែបន្ត​ការ​ងារ​របស់ខ្លួនលើផ្នែកសារព័ត៌មាននៅកម្ពុជា និងជម្រុញឲ្យមានការបង្កើន​ចំនួន​នៃការ​បណ្តុះ​បណ្តាល ដល់សិស្សនិស្សិតលើផ្នែកសារព័ត៌មាននេះឲ្យមានកាន់តែច្រើនថែមទៀត ដើម្បីឲ្យ​មានការ​ការកែទម្រង់​ទៅលើ​ប្រព័ន្ធសារព័ត៌​មាននៅ​កម្ពុជាទាំង​លើ​ទិដ្ឋភាព​ច្បាប់និង​ការផ្សព្វ​ផ្សាយលើភាពស្មើ​គ្នា​ក្នុង​សង្គមកម្ពុជា៕ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [734]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [756]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [800]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [695]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [654]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

គ្រោះថ្នាក់​ចរាចរណ៍​នៅភូមិ​ ​Gilford ​បណ្តាល​អោយ​ស្រ្តីម្នាក់​រងរបួស​ធ្ងន់ធ្ងរ​

អៀកឡង់ខាងជើង៖ យោងតាមការបំភ្លឺរបស់មន្រ្តីប៉ូលីសប្រច...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [338]


ទិវាចង្រ្កានអនាម័យការពារបរិស្ថាន

ភ្នំពេញ៖មាន​មនុស្ស​ប្រមាណ​៥០០​នាក់មកពី​ពាសពេ...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [299]


ប្រទេស​ម៉ិច​ស៊ី​កូ​ជួប​ប្រទះ​គ្រោះ​ទឹក​ជំនន់​

ប្រទេសម៉ិចស៊ីកូ៖ សារព័តមានរ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [317]


ហេតុអ្វីបានជា កឹម សុខា លើកជើង សម រង្ស៊ី ?

ហេតុអ្វី​បាន​ជា កឹម សុខា លើកជើង សម រង្ស៊ី ?<...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [310]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 459 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1360 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 865037​ នាក់