រដ្ឋមន្រ្តីបរិស្ថានស្វាគមន៍ គម្រោងផែនការគ្រប់គ្រងដែនជម្រកសត្វព្រៃ
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញៈ លោក សាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបគណ:ប្រតិភូនៃអង្គការមូលនិធិ​សកលសម្រាប់​អភិរក្សធម្មជាតិ ប្រចាំនៅកម្ពុជា (World Wide Fund For Nature) ហៅកាត់ថា WWF នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ​២០១៤ ដដែល។

លោក ឈិត សំអាត នាយកអង្គការ WWF ប្រចាំនៅកម្ពុជា បានលើកឡើងនូវគោលបំណងនៃជំនួប គឺដើម្បី​ជូនពរ​ក្នុង​​ឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ក៏ដូចជា ជម្រាបជូនលោករដ្ឋមន្ត្រីអំពី​សមិទ្ធ​ផលនិងការប្រឈមនានា សំដៅ​​ស្វែង​រកកិច្ចសហការល្អពីសំណាក់ក្រសួងបរិស្ថាន ក្នុងការទប់ស្កាត់​រាល់​បទល្មើសក្នុងដែនជម្រកសត្វព្រៃ ជា​ពិសេស​នៅតំបន់ភ្នំព្រេច។

ជាការឆ្លើយតប លោករដ្ឋមន្ត្រីបានសម្តែងនូវការកោតសរសើនិងថ្លែងអំណរគុណ ដល់អង្គការ​ដែលបានរួមចំណែក​​ដល់កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវ:ចម្រុះ និងការប្រើប្រាស់​ធនធាន​ឱ្យ​បាន​សមស្រប ហើយលោកក៏បាន​ស្វាគមន៍​​ចំពោះការលើកឡើងនូវគន្ត្រីម្រោង​ផែនកា​រ​គ្រប់គ្រង​ដែនជម្រកសត្វព្រៃ ដែលក្នុងនោះមានផែន​​ការ​កំណត់​ព្រំនៃតំបន់​ដែនជម្រកសត្វព្រៃជាដើម។ លោករដ្ឋមន្ត្រីមានជំនឿយ៉ាងមុតមាំថា អង្គការនឹងបន្តកិច្ចសហការ​​​ល្អជា​មួយ​រាជរដ្ឋាភិបាល តាមរយ:តួនាទីរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីឧត្តមប្រយោជន៍របស់សង្គម​ជាតិ​និង​បុព្វ​ហេតុ​សុខ សន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា៕

ដោយៈ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1217]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1013]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1318]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1329]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1239]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​ប្រព័​ន្ធ​លទ្ធ​កម្ម​តាមស្ថា​ប័នរ​ដ្ឋមា​ន​លក្ខណៈ​កាន់​តែ​ល្អ​ប្រ​សើរ​

ភ្នំពេញ៖ តាមការពិនិត្យការអនុវត្តកិច្ចលទ្ធកម្ម បានប...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [314]


ពលរដ្ឋរិះគន់សមត្ថកិច្ច​ជំនាញស្រុកសំបូរ​មិនហ៊ានបង្ក្រាប​ទីតាំងកែច្នៃ​ឈើខុសច្បាប់​ចំនួន៣កន្លែង ​

ក្រចេះ ៖ ប្រជាពលរដ្ឋនាំគ្នារិះគន់អាជ្ញាធរមានសមត្ថ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [355]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 154 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1372 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 964272​ នាក់