ប្រទេស El Savador៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ភ្នំភ្លើងមួយកន្លែងនៅក្នុងប្រទេស El Salvador បានចាប់ផ្តើម
ផ្ទុះយ៉ាងខ្លាំង ដោយបានបង្ខំឲប្រជាជនជាង ៥០០០នាក់ចាកចេញពីទីលំនៅរបស់ពួកគេ ក៏ប៉ុន្តែគឺគ្មាននរណា
ម្នាក់រងរបួសក្នុងគ្រោះធម្មជាតិមួយនេះទេ។ គួរបញ្ជាក់ផងដែរថា ប្រជាជនដែលរស់នៅក្បែរកន្លែងកើតហេតុ
ខាងលើនេះ ពោលគឺ ៣គីឡូម៉ែតពីភ្នំភ្លើងគឺត្រួវបានជម្លៀសចេញពីទីនោះភ្លាមៗ។ អាជ្ញាធរស៊ីវិលបានអោយ
ដឹងថា ភ្នំភ្លើងខាងលើនេះ ឈ្មោះ Chaparrastique គឺបានផ្ទុះឡើងនៅវេលាម៉ោង ១៦នឹង៣០នាទី ល្ងាចម្សិលមិ
ញ។ គួរបញ្ជាក់ទៀតផងដែរថា ភ្នំភ្លើងមួយនេះគឺស្ថិតនៅ ក្នុងចំណាត់ថ្នាក់លេខរៀងទី ៣ នៃភ្នំភ្លើងដែលខ្ពស់ ជាងគេនៅក្នុងប្រទេសនេះ ដែលមានកំពស់ ២១២៩ ម៉ែត្រ។ រហូតមកដល់ពេលនេះ ប្រជាជនទាំងអស់នោះ គឺកំពុងតែបោះជម្រំជាបណ្តោះអាសន្ននៅក្នុងខេត្ត San Miguel។ រដ្ឋាភិបាលប្រចាំប្រទេស El Salvadorបានបញ្ជា
ក់ថា នៅក្នុងប្រទេសដ៏តូចមួយនេះគឺមានភ្នំភ្លើងចំនួន២០កន្លែង៕ ដោយ៖ តុលា