ប្រកាសលោក លីវ វណ្ណថេន ចូលកាន់មុខ​ងារ​ជា​​ចៅ​សង្កាត់ព្រែកថ្មី
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ:លោកលីវ វណ្ណថេង ត្រូវបានប្រកាសឲ្យចូលកាន់ដំណែងជាចៅសង្កាត់ព្រែកថ្មីជំនួស លោក ឈឹម សាំង កាលពីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៣ ដែលត្រូវបានក្រសួងមហាផ្ទៃប្រកាស​ផ្លាស់ប្តូរក្រោម​វត្តមាន លោក ប៉ា សុជាតិវង្ស អភិបាលរងរាជធានីភ្នំពេញ និងលោក គួច ចំរើន អភិបាលខណ្ឌមានជ័យ ព្រមទាំងមន្រ្តីរាជការប្រជាពលរដ្ឋក្នុងខណ្ឌមានជ័យយ៉ាង​ច្រើនកុះករផងដែរ។

លោកឈឹមសាំងជាមេឃុំតាំងពីស្ថិតក្នុងការគ្រប់គ្រងរដ្ឋាបាលស្រុកកៀនស្វាយខេត្ត​កណ្តាល និងបន្តធ្វើជា​ចៅ​សង្កាត់​បន្ទាប់ពីបានកាត់បញ្ចូលមកក្នុងការគ្រប់គ្រងរដ្ឋបាល​សាលារាជធានីភ្នំពេញ ដោយបានធ្វើ​ការ​អភិវឌ្ឍ​កសាងសមិទ្ឋផលជាច្រើននៅក្នុងមូលដ្ឋាន​សង្កាត់ព្រែកថ្មី។

បន្ទាប់ពីទទួលបានត្រានិងបញ្ជីសារពើភណ្ឌរបស់សង្កាត់រួចលោកលីវវណ្ណថេងចៅសង្កាត់​ថ្មីបានឡើង​ប្តេជ្ញា​ចិត្តខិតខំបំពេញតួនាទីភារកិច្ចប្រកបដោយភាពរួសរាយរាក់ទាក់ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបាន​ល្អប្រសើរដើម្បីរួមចំណែកអនុវត្តនូវយុទ្ឋសាស្រ្តចតុកោណដំណាក់កាលទី២របស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងឱកាសនោះលោកអភិបាលរងរាជធានីភ្នំពេញប៉ាសុជាតិវង្សបានមានមតិផ្តល់នូវ​អនុសាសន៍​ជាច្រើន​ព្រមទាំងបានក្រើនរំលឹកដល់ក្រុមប្រឹក្សាសង្កាត់ពិសេសលោកលីវវណ្ណថេងដែលទើបឡើងកាន់តំណែង​ជាចៅសង្កាត់ព្រែកថ្មីនេះត្រូវខិតខំបម្រើការងារជូន​ប្រជាពលរដ្ឋឲ្យបានខ្ជាប់ខ្ជួននិងលុបបំបាត់ភាពអសកម្មទាំងឡាយដែលមានពិសេសមិនត្រូវ​បង្ខិតបង្ខំឲ្យប្រជា​ពលរដ្ឋបង់សេវាផ្សេងៗនោះឡើយ៕

ដោយ សំអាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [929]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [924]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [969]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [870]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [812]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

អង្គុយច្រើន​ពេក ​ប្រឈម​នឹងជំងឺរ៉ាំរ៉ៃ​

​ សុខភាព៖ ការអនុវត្ត​ការងារ​ប្រចាំថ្ងៃ​នៅក្នុង...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [640]


​ប្រ​ទេស​សិង្ហ​បុរី​ជួយ​ពង្រឹង​វិស័យ​ហិរញ្ញ​វត្ថុ​កម្ពុជា​

ភ្នំពេញ៖ប្រទេសសិង្ហបុរីបានជួយផ្តល់ចំណេះដឹង និងបទពិ...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [400]


គណបក្សហ៊្វុនស៊ិនប៉ិច ប្រកាសលុបការប្ដឹងសម្ដេច ក្រុមព្រះនរោត្តម រណឫទ្ធិ

កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ ការិយាល័យអ្នក...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [394]


គ្រោះអគ្គិភ័យាបានកើតឡើងនៅរាជធានីភ្នំពេញ មានចំនួន១០៥លើក កើនឡើងជាងឆ្នាំមុន ២៩ករណីក្នុងឆ្នាំ២០១៣

ភ្នំពេញ៖ ក្នុងរយៈពេល ១ ឆ្នាំ​២០១៣កន្លង​​មកនេះ មានម...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [496]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 310 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1506 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 2173 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1134193​ នាក់