បន្ទាយមានជ័យ៖ សាកសពពលករខ្មែរដែលស្លាប់ ដោយសារបាក់ពិដានអាគារមន្ទីពេទ្យថៃចំនួន៧នាក់ ក្នុងនោះមានស្ត្រី ៣នាក់ផងនោះ ត្រូវបានបញ្ជូនតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតមកដល់កម្ពុជាហើយ នៅវេលាម៉ោង៨ និង៥០នាទីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤ ដោយយកមកតំកលទុកនៅវត្តបាលិលេយ្យភូមិបាលិលេត្យសង្កាត់ប៉ែយ ប៉ែតខេត្តបន្ទាយមានជ័យ។
អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវប្រទេសថៃ លោក នេត សេរី បានប្រាប់ថា សាកសពពលករចំណាក់ស្រុកទាំង៧នាក់ក្នុងមាន ស្ត្រី៣នាក់ដែលភាគីថៃប្រគល់ជូនមាន ១.ឈ្មោះ ឈិន រុំ ភេទប្រុស អាយុ៣០ឆ្នាំ២.ឈ្មោះ ស្តែង រ៉ាន់ ភេទប្រុស អាយុ៣០ឆ្នាំ៣.ឈ្មោះ អ៊ុនឌីម ភេទប្រុស អាយុ២២ឆ្នាំ ៤.ឈ្មោះ ឌៀក ភេទប្រុស អាយុ៤០ឆ្នាំ ៥.ឈ្មោះ ឃុន ពិចិត្ត ភេទស្រី អាយុ៣២ឆ្នាំ ៦.ឈ្មោះ ណាន ភេទស្រី អាយុ១៨ឆ្នាំ ៧.ឈ្មោះ នាង ភេទស្រី អាយុ៣២ឆ្នាំហើយសាកសពទាំង៧នាក់ គឺជាប្រពលរដ្ឋរស់នៅ ខេត្តស្វាយរៀង និងខេត្តព្រៃវែង និងខេត្តបាត់ដំបង។
លោកបានបន្តប្រាប់ថា កាលវេលាម៉ោងម៉ោង១១.៣០នាទីថ្ងៃត្រង់នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០១៤មានគ្រោះថ្នាក់ដោយបាក់ប្លង់សេអាគារការដ្ឋាន អគារមន្ទីរពេទ្យនៅស្រុកបាងភី ខេត្តសាមុតប្រាកានប្រទេសថៃ ដែលកម្មករខ្មែរធ្វើការចាក់ប្លង់សេហើយកំពុងអង្គុយហូបបាយជាន់ទី១ ស្រាប់តែជួប ហេតុការណ៍បាក់ប្លង់សេជាន់លើបាក់សង្កត់បណ្តាលស្លាប់ពលករខ្មែរ ចំនួន៧នាក់ក្នុងមានស្ត្រីចំនួន៣នាក់និងរបួសធ្ងន់និងស្រាលចំនួន ១៤នាក់ក្នុងនោះមានប្រុស៨នាក់។
លោក នេត សេរី បានបន្តថា ក្រោយពេលដែលពលករខ្មែរដែលរងគ្រោះស្លាប់ក្នុង ហេតុការណ៍ ការងារគឺក្រសួងការងារកម្ពុជានិងថៃបានធ្វើការទំនាក់ទៅថៅកែថៃ សម្រាប់ដល់ជនរងគ្រោះទាំង៧នាក់ទទួលបានថវិការសម្រាប់ធ្វើបុណ្យចំនួន ១៥០.០០០បាត(មួយសែនប្រាំម៉ឺនបាត)ទៅ២០០.០០០(ពីរសែនបាត)។ ហើយសាកពជនរងគ្រោះត្រូវបានភាគីថៃបញ្ជូនមកតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត យកទៅតម្កល់ទុកនៅវត្តប៉ាលិលេយ្យក្រុងប៉ោយប៉ែតហើយសាកសពដែលខេត្ត នៅឆ្ងាយត្រូវបានបញ្ចុះយកធាតុទៅធ្វើបុណ្យនិងសាកសពដែលខេត្តនៅជិត ត្រូវបានសាច់ញ្ញាតិទទួលយកធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ស.ស្អាត