ក្រសួងពាណិជ្ជកម្មសម្រេចឲ្យបង្កើតក្រុមការងារគណៈកម្មការចំរុះ ចុះបញ្ជីក្រុមហ៊ុនតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ក្រសួង​ពាណិជ្ជកម្ម និងអគ្គនាយកដ្ឋាន​ពន្ធដារ ​សម្រេចបង្កើត​ក្រុម​ការ​ងារ​​​គណៈកម្មការ​ចំរុះ​មួយ​គោល​បំណង​ប្រមូល​​ផ្តុំ​​​​ព័ត៌មាន ដើម្បី​បញ្ចូលក្នុង​​ប្រព័ន្ធ​ចុះ​បញ្ជី​ក្រុមហ៊ុន​​តាម​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្ម ។

កិច្ចពិភាក្សា​ការងារ​ចុះបញ្ជី​ក្រុមហ៊ុន​ និង​ការ​ចុះ​បញ្ជីអាករ​លើតម្លៃ​បន្ថែម រវាងក្រសួង​ពាណិជ្ជកម្ម និង​​​​​​​​​​អគ្គនាយក ដ្ឋាន​ពន្ធដារ នៅ​ទីស្តីការ​ក្រសួង​ មាន​រៀប​ចំ​​កិច្ចប្រជុំ​ពិភាក្សា​​ការ​ងារ​ពាក់​ព័ន្ធ​នឹង​ការ​ចុះ​បញ្ជី​ក្រុម​ហ៊ុន នៅ​ក្រសួង​ពាណិជ្ជកម្ម និងការ​ចុះ​បញ្ជី​ពន្ធអាករលើ​តម្លៃ​បន្ថែមនៅ​អគ្គនាយកដ្ឋាន​ពន្ធដារ ជា​លទ្ធផល​ កិច្ច​ប្រជុំ​នោះ បាន​សម្រេច​ឲ្យ​​បង្កើត​ក្រុម​ការ​ងារ​​​គណៈកម្មការ​ចំរុះ​មួយ ដោយ​មាន​ការ​ចូល​រួម​​​ពី​​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​​​កម្ពុជា អគ្គនាយក​​​​​​​​ដ្ឋាន​គយ និងរដ្ឋាករ ធនាគារ​ជាតិ​​នៃ​កម្ពុជា ​ក្នុង​គោល​បំណង​ប្រមូល​ផ្តុំ​​​​ព័ត៌មាន ដែល​ស្ថាប័ន​នីមួយៗ​មាន​ពាក់​ព័ន្ធ​នឹង​ក្រុមហ៊ុន ដើម្បី​បញ្ចូលក្នុង​​ប្រព័ន្ធ​ចុះ​បញ្ជី​ក្រុមហ៊ុន​​តាម​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្ម។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បានមានប្រសាន៏ថា ការ​បង្កើត​នេះ ក្នុង​គោល​​​បំណង​​ សំដៅ​​ធានា​បាន​នូវ​តម្លាភាព និង​ភាព​ស៊ី​សង្វាក់​គ្នា​ក្នុង​ការ​ចុះ​បញ្ជី ក៏ដូចជា​ធានា​បាន​​នូវ​ការ​ប្រមូល​ចំណូល​ពន្ធ​គ្រប់​តាម​ផែន​ការ​ច្បាប់ប្រកប​ដោយ​​ប្រសិទ្ធ​ភាព​ខ្ពស់និង​សមធម៌​ចំពោះ​គ្រប់​ធុរជន និង​ដើម្បី​ពង្រឹង​យន្ត​ការ​កែ​ទម្រង់​ការ​ចុះ​បញ្ជី​ពន្ធ​អាករ​លើ​តម្លៃ​បន្ថែម ដែល​ទាម​ទារ​នូវ​កិច្ច​សហការ​ឲ្យ​​​ពេញ​ទំហឹង​ រវាង​​ក្រសួង​ពាណិជ្ជកម្ម និង​អគ្គនាយកដ្ឋាន​​ពន្ធដារ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តថា ដើម្បី​ពិនិត្យ​ពិភាក្សា​ស្វែង​រក​កិច្ច​សហការ​​គ្នា​ រវាង​ក្រសួង​​ពាណិជ្ជកម្ម និង​អគ្គនាយកដ្ឋាន​ពន្ធដារក្នុង​ការ​ប្រមូល​​​ពន្ធ​​​​បង់​ចូល​ថវិកាជាតិ​ឲ្យ​បាន​​ត្រឹម​ត្រូវ​ និង​ឲ្យ​អស់​លទ្ធ​ភាពចំពោះ​​​ក្រុមហ៊ុនដែល​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​​​​​​​​​ពាណិជ្ជកម្ម។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា  ការ​កែទម្រង់​ប្រព័ន្ធ​ចុះ​បញ្ជី​ក្រុមហ៊ុន ឲ្យ​ស្ថិត​ក្នុង​បញ្ជរ​តែ​មួយ ក្នុង​គោលបំណង​កាត់​បន្ថយ​នីតិ​វិធី​ស្មុគ​ស្មាញ​មួយ​ចំនួន ហើយ​ក្រសួង​​​​​កំពុង​សហការ​ជា​មួយ​ធនាគារ​ពិភព​លោករៀប​ចំ​ប្រព័ន្ធ​ចុះ​បញ្ជី​ក្រុមហ៊ុន​តាម​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្ម។

ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក ​នៃអគ្គនាយកដ្ឋាន​ពន្ធដារ បាន​មាន​​ប្រសាសន៍​ថា ផល​លំបាក​នៃ​ការប្រមូល​ពន្ធ​លើ​ក្រុមហ៊ុន​ដោយ​​សង្កេត​ឃើញ​ថា មាន​សហគ្រាស​​​មួយ​ចំនួន​បាន​ប្រើ​ប្រាស់ អាសយ​ដ្ឋាន​ក្លែង​ក្លាយ ឬជួល​អ្នក​ទីបី ឬយក​ឈ្មោះ​មនុស្ស​ដែល​ស្លាប់​​មក​ឈរ​ឈ្មោះ​ជា​ប្រធាន​ក្រុមហ៊ុន ដើម្បី​បាន​ចុះ​​ប​ញ្ជី​នៅ​អគ្គនាយកដ្ឋាន​​ពន្ធដារ ក្នុង​គោល​បំណង​​គេច​វេះ​ពីកាតព្វកិច្ច​សារ​ពើ​ពន្ធ។​បញ្ហា​ស្រដៀង​គ្នានេះដែរក៏កើត​មាន​ចំពោះ​ក្រុមហ៊ុន​ផ្តល់​សេវា​ពិគ្រោះយោបល់​ដែល​មាន​អភិបា​ល​​​ជា​ជន​ជាតិបរទេស។ ចំណែកឯក្រុមហ៊ុន​ខ្លះ​ទៀត បាន​ទទួ​ល​វិញ្ញា​បន​បត្រ​នាំ​ចូល​ផ្តាច់​​មុខ តែ​បែប​ជា​បំបែក​ជា​ក្រុមហ៊ុន​តូច​ៗ​ជា​ច្រើន ឲ្យ​ចូល​ក្នុង​របប​​​ម៉ៅការ ដើម្បី​បង់​ពន្ធ​ក្នុង​តម្លៃ​ទាប។

គួរបញ្ជាក់ថា ក្នុងសេចក្តីប្រកាសព័តមានរបស់អគ្គនាយកដ្ឋានពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃ ទី២៧ ខែមីនា ឆ្នាំ២០១៤កន្លងទៅ ក្នុង​កិច្ចប្រជុំបូកសរុបលទ្ធ​ផលប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ត្រី​មាសទី១ ឆ្នាំ២០១៤ បានឲ្យ​ដឹង​ថា លទ្ធផលការប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ សម្រាប់ត្រីមាសទី១ ដើម​ឆ្នាំ២០១៤ ដែលគិតត្រឹម សប្តាហ៍​ទី៣ នៃខែមីនានេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបានចំនួន៧៦លាន ៧សែន ៧ម៉ឺន ៧ពាន់ ៤០២ លានរៀល ដែលគិតជាដុល្លារចំនួន ១ម៉ឺន ៩ពាន់ ១៩៤លានដុល្លារស្មើនឹង ១៩,៣១% នៃផែនការកំណត់ដោយច្បាប់

ដោយ៖ អភិរក្ស

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

សត្វព្រៃនៅ​កម្ពុជា​កំពុង​​រង​​នូវ​​ការ​បំ​ផ្លិច​បំផ្លាញ​ឲ្យ​ផុត​ពូជ​

ព្រះវិហារ ៖ សត្វព្រៃ​គ្រប់​ប្រភេទកំពុង​ទទួលរ...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [474]


​២៧ កុម្ភៈ​ បក្សជាប់ឆ្នោត​ទាំងពីរ​គ្រោង​ជួប​ចរចា​ម្តងទៀត​

ភ្នំពេញៈ ថ្ងៃ​ព្រហស្បតិ៍​ទី២៧ កុម្ភៈ​សប្តាហ៍​នេះគឺ...អានបន្ត

នយោបាយ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [539]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 351 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 981 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864658​ នាក់