ភ្នំពេញ៖ការដ្ឋានសាងសង់សំណង់ពហុកីឡដ្ឋានជាតិ តេជោមរកតដែលជាពហុកីឡដ្ឋានដ៏ធំទំនើបលំដាប់
ខ្នាតអន្តរជាតិមួយនឹងត្រូវបើកឲ្យដំណើរការជាផ្លូវការនៅព្រឹក ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ។ បើតាមកម្មវិធីដែលបានគ្រោងទុកពិធីបើកការដ្ឋាននេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចតេជោហ៊ុនសែននាយករដ្ឋ
មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ។
មន្ត្រីជំនាញសាលារាជធានីភ្នំពេញបានឲ្យដឹងថាសំណង់ពហុកីឡដ្ឋានជាតិ តេជោមរកតដែលជាពហុកីឡដ្ឋាន
ថ្មីនេះមានទីតាំងស្ថិតក្នុងសង្កាត់បាក់ខែងខណ្ឌឬស្សីកែវលើទំហំផ្ទៃដីជាង៨៣ហិកតាក្នុងតំបន់អភិវឌ្ឍន៏របស់
លោកឧកញ៉ាលីយ៉ុងផាតដែលមានហេដ្ឋារចនាសម្ព័ន្ធស្រាប់ ។
លោក កែប ជុតិមា អភិបាលនៃគណអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ក្នុងពិធីសែនក្រុងពាលីតាមបែបសាសនាដើម្បីបួងសួងសុំម្ចាស់ទឹកម្ចាស់ដី និងសុំសេចក្តីសុខសេចក្តីចម្រើននៅរសៀលថ្ងៃទី១១ ខែមេសា
ឆ្នាំ២០១៣នេះថា ការសាងសង់ពហុកីឡដ្ឋានជាតិខ្នាតធំទំនើបនេះស្របពេលដែលកំណើនសេដ្ឋកិច្ចនិង
កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើងនោះ ហើយវិស័យកីឡាជាមុខព្រួញមួយចាំ
បាច់មានការអភិវឌ្ឍន៏ ក្រោមចក្ខុវិស័យដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។
មន្ត្រីរដ្ឋាភិបាលបានបន្តឲ្យដឹងដែរ ថានេះជាពហុកីឡដ្ឋានដ៏ទំនើបបម្រើឲ្យពហុវិស័យកីឡានិងជាគំរូ
ក្នុងប្រទេសជាលើកដំបូងអាចទទួលធ្វើជាម្ចាស់ផ្ទះនៃការប្រកួតS EA GAME នៅឆ្នាំ២០២០ ខាងមុខក៏ដូច
អាចទទួលរៀបចំការប្រកួតកីឡាក្នុងព្រឹត្តិការណ៍ធំៗផងដែរ ។
ក្រុមមន្ត្រីឲ្យដឹងទៀតថាដើម្បីប្រែក្លាយតំបន់នេះឲ្យមានការចាប់អារម្មណ៍ចាំបាច់ត្រូវតែប្រមូលផ្តុំដោយហេដ្ឋារចនាសម្ព័ន្ធទំនើបទាន់សម័យមានកន្លែងវាយកូនហ្គោលសណ្ឋាគារមជ្ឈមណ្ឌលពាណិជ្ជកម្មបុរីលំនៅដ្ឋានសួនសត្វជាដើមនិងប្រែក្លាយតំបន់នេះឲ្យទៅជាទីក្រុងរណបមួយទាន់សម័យនៅអាស៊ីអាគ្នេយ៏
ផងដែរ៕
ដោយ៖សស្អាត