បាល់ទាត់៖ កាលពីរាត្រីយប់មិញនេះ វេលាម៉ោង ៧និង៤៥នាទី ក្រុមបិសាចក្រហម Manchester
United បានយកឈ្នះលើក្រុម Aston Villa នៅក្នុងពហុកីឡាដ្ឋាន Old Trafford ដោយលទ្ធផល ៤-១
ដែលគ្រាប់បាល់ ១គ្រាប់របស់ក្រុម Aston Villa គឺរកបានដោយកីឡាករ Ashley Westwood នៅនាទី
ទី ១៣ ដោយការស៊ុតបាល់ Free Kick យ៉ាងល្អ ចំណែកគ្រាប់បាល់ចំនួន ២គ្រាប់របស់ក្រុម Manchestser
United គឺរកបានដោយកីឡាករ Wayne Rooney នៅនាទីទី២០និងនាទីទី ៤៥ ដែលគ្រាប់បាល់ ១
គ្រាប់គឺរកបានដោយការស៊ុតបាល់ពិន័យចំនួន ១១ម៉ែត្រ ( Penalty) បន្ទាប់ពីកីឡាករ Leandro Bacuna
របស់ក្រុម Aston Villa បានធ្វើអោយកីឡាករ Juan Mata របស់ក្រុម Manchester United ដួលនៅ
ក្នុងតំបន់គ្រោះថ្នាក់ ចំណែកគ្រាប់បាល់ទី ៣របស់ក្រុមបិសាចក្រហម Manchester United គឺរកបាន
ដោយកីឡាករ Juan Mata នៅនាទីទី ៥៧ រីឯគ្រាប់បាល់ទី ៤របស់ក្រុមបិសាចក្រុហម Manchester
United គឺរកបានដោយកីឡាករ Javier Hernández នៅនាទីទី ៩០ ក្រោយការបញ្ជូនបាល់យ៉ាងល្អពី
សំណាក់កីឡាករ Adnan Januzaj។ ដូច្នេះ ជ័យជំនះខាងលើនេះគឺបានធ្វើអោយក្រុមបិសាចក្រហម
Manchester United មាន៥៤ពិន្ទុ ឈរនៅលេខរៀងទី៧នៃតារាង Barclay Premier League តាម
ពីក្រោយក្រុមតោខៀវ Chelsea ចំនួន ១៥ ពិន្ទុ៕ ដោយ៖ តុលា
លទ្ធផលនៃក្រុមនីមួយៗនៅក្នុងពានរង្វាន់ Barclay Premier League កាលពីថ្ងៃសៅរ៍ម្សិលមិញ៖