ប្រាសាទសំបូរ​ព្រៃគុក​ និងក្បាច់គុន​ល្បុក្កតោ ​ត្រៀមដាក់​បញ្ចូលជា​បេតិកភណ្ឌ​ពិភពលោក​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

   ភ្នំពេញ៖ កម្ពុជាត្រៀមរៀបចំឯកសារក្នុងការស្នើសុំដាក់បញ្ចូល​ក្រុមប្រាសាទសំបូរព្រៃ​គុកជាបេតិ​ក​ភណ្ឌ​ពិភព​លោក និងក្បាច់គុនល្បុក្កតោ និងល្បែងទាញព្រ័ត្រជាបេតិកភណ្ឌ​វប្បធម៌អរូបី​នៃមនុស្ស​ជាតិ​នាពេលខាងមុខ។
  កម្ពុជាគ្រោងនឹងដាក់ប្រាសាទសំបូរព្រៃគុក ក្បាច់គុនល្បុក្កតោ និងល្បែងទាញព្រ័ត្រ ជា បេតិកភណ្ឌ​វប្ប​ធម៌​អរូបី​នៃមនុស្សជាតិ ព្រោះថា ប្រសាទសំបូរព្រៃគុក ដែលជាសំណង់ដ៏ត្រកាលវិសេស​វិសាល​ល្អឯក​ស្ថាបនាឡើងនៅ​សត​វត្សទី៧ ហើយដែលមួយភាគ ធំកំពុងទទួលប្រឈមនូវគ្រោះថ្នាក់ធ្ងន់ធ្ង​រផងនោះ ស័ក្តិសមនឹងទទួលបាននូវ​ការ​រាប់បញ្ចូល ជាបេតិកភណ្ឌ ពិភពលោកខ្លាំងណាស់។ រីឯ​ក្បាច់គុនល្បុក្កតោវិញ បុព្វបុរសខ្មែរបានបង្កើត និងបានផ្ទេរ​ចំណេះជំនាញ​ក្បាច់គុនដ៏អស្ចារ្យមួយបែប​នេះដើម្បីការពារខ្លួន ការពារសហគមន៍ និងប្រទេសជាតិជាច្រើន សត​វត្ស​​មកហើយ ដែលគេ​ឃើញ​មានតឹកតាងបង្ហាញតាមជញ្ជាំងប្រាសាទនានា និងរូបគំនូរជាអាទិ៍នៅ​ព្រះវិហារវត្ត​កំពង់​​ត្រឡាចលើ ក្នុងខេត្តកំពង់ឆ្នាំងជាដើម។

   ចម្លាក់ និងគំនូរទាំងនេះសុទ្ធសឹងតែបង្ហាញពីការប្រើដំបង ប្រើដៃ-ជើងប្រកួតគ្នាផង។ ចំណែកល្បែ​ងទាញព្រ័ត្រ ដែលជាល្បែងប្រពៃណីដ៏សំខាន់មួយដែលខ្មែរនិយមលេងតែក្នុងពិធីបុណ្យចូលឆ្នាំ និ​ង​ជួនកាលអូស​​​​​​​​បន្លាយរហូត​ដល់​បុណ្យម្យ៉ាងដែលអ្នកស្រុកនៅខាងសៀមរាបហៅថាបុណ្យឆ្លងចេត្រ។ ល្បែងនេះគេលេង ជាការកម្សាន្តផង និង​ជាកិច្ចពិធីផង។
    វាជាមោទនភាព និងកិត្តិយសដ៏ឧត្ដុង្គឧត្ដម ដែលព្រះរាជាណាចក្រកម្ពុជាបានទទួលកន្លង​មកក្នុង​វិស័យវប្បធម៌ នៅលើឆាកអន្តរជាតិ នោះគឹការដាក់បញ្ចូលតំបន់អង្គរកាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ១៩​៩២ និង ប្រាសាទព្រះវិហារ កាល​ពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០០៨ ជាបេតិកភណ្ឌពិភពលោក ហើយ និងការចុះក្នុង បញ្ជីរបាំក្បាច់បុរា​ណ​ឬរបាំ​ព្រះរាជ​ទ្រព្យ កាលពីថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០០៣ និង​ល្ខោនស្រមោលស្បែកធំ កាលពីថ្ងៃទី ២៥ ខែវិច្ឆិកាឆ្នាំ ២០០៥​ ជាបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្ស​ជាតិ ។ជាមួយគ្នានេះកម្ពុជាកំពុងត្រៀមរៀបចំឯកសារ ក្នុងការ​ស្នើសុំ​ដាក់​បញ្ចូល ក្រុម​ប្រាសាទ​សំបូរ​ព្រៃ​គុកជាបេតិកភណ្ឌពិភពលោក និងក្បាច់គុនល្បុក្កតោ និងល្បែងទាញព្រ័ត្រ ជា បេតិកភណ្ឌ​វប្បធម៌​អរូបីនៃមនុស្សជាតិនាពេលខាងមុខផងដែរ។


បេតិកភណ្ឌវប្បធម៌ សព្វថ្ងៃកំពុងក្លាយទៅជាចលករមួយដ៏ មានប្រសិទ្ធភាពក្នុងការរួមចំណែក​អភិ​វឌ្ឍន៍សង្គម សេដ្ឋ​កិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន តាមរយៈកំណើននៃ​ចំនួនភ្ញៀ​វ​ទេសចរ និងការពង្រីកទីផ្សារការងារ​ជូន​ប្រជា​ពលរដ្ឋផងដែរ។ជាក់ស្ដែងក្នុងឆ្នាំ២០១ ៣កន្លងទៅនេះ​ព្រះរាជា​ណាចក្រកម្ពុជាទទួលបានភ្ញៀវទេសចរ ដល់​​ទៅ​​​​ជាង៤លាននាក់ ហើយចំនួនភ្ញៀវនឹងកើន​ឡើងថែម​ទៀត​ក្នុងឆ្នាំបន្តបន្ទាប់ ប្រសិនបើស្ថាប័នពាក់ព័ន្ធបង្កើនកិច្ច​សហការ និងយកចិត្តទុកដាក់​លើការ​ថែរ​ក្សា​ការពារ ព្រមទាំងរួម គ្នាបន្តអភិរក្ស និងអភិរក្សបេតិកភណ្ឌវប្បធម៌ទាំង​អស់នោះឲ្យបានគង់វង្ស និងមានកម្លាំងរស់ រវើកជានិរន្តរ៍តទៅ។
   សូមបញ្ជាក់ថា ការដាក់បញ្ចូល និងការត្រៀមដាក់បញ្ចូលបេតិកភណ្ឌវប្បធម៌ជាតិ ជាបេតិកភណ្ឌ​ពិភពលោក និង​ការក្នុងចុះបញ្ជី បេតិកភណ្ឌអរូបី នៃមនុស្សជាតិ និងទទួលបានផល និងគុណ​ប្រយោ​ជន៍​ជាច្រើន ពិសេសការ​យក​ចិត្ត​ទុកដាក់ក្នុងការថែរក្សាការពារ អភិរក្ស និងជួសជុល បេតិកភណ្ឌ​ដោយ​អាចនឹងទទួលបាននូវជំនួយហិរញ្ញវត្ថុ ជំនួយ​បច្ចេកទេស និងការបណ្ដុះបណ្ដាល​ចាំបាច់​នានា​មក​ពីរាជរដ្ឋាភិបាលកម្ពុជាផង និងពីស្ថាប័នអន្តរជាតិ​ផង​នោះ៕

ដោយៈ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1328]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1109]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1409]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1424]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1337]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ការបន្ទុះ​គ្រាប់​បែក​នៅ​ប្រទេស​អ៊ីរ៉ាក់​ឆក់​យក​ជីវិត​មនុស្ស ១៦នាក់​

ប្រទេសអ៊ីរ៉ាក់៖ កាលពីថ្ងៃម្សិលមិញមនុស្ស ១៦នាក់បានស...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [391]


វិស័យផ្នែក​​ឯកជនផ្តល់​របៀបវារៈ​១១​ចំនុច​ ដល់ស្ថាបន័ពាក់ពន្ធ័​ជួយដោះស្រាយ​

វិស័យផ្នែកឯកជន បានស្នើក្រុមការងារផ្នែកកម្មសាល និងស...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [629]


ក្រុម​​តោខៀវ​ Chelsea​ យកឈ្នះ​លើក្រុម ​Fulham ​ដោយ​លទ្ធផល ​៣-១​

បាល់ទាត់៖ កាលពីរាត្រីយប់មិញនេះ កីឡាករ Andre Schurr...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [419]


អំពើ​ហឹង្សា​នៅប្រទេស​អ៊ីរ៉ាក់​ ឆក់​យក​ជីវិត​មនុស្ស​យ៉ាង​ហោច​ណាស់​ ១០នាក់​

ប្រទេសអ៊ីរ៉ាក់៖ កាលពីថ្ងៃច័ន្ទម្សិលមិញ អំពើហឹង្សារ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [402]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 27 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 564 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 4511 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1039831​ នាក់