ភ្នំពេញ៖ ហេតុគួរឱ្យភ្ញាក់ផ្អើលមួយត្រូវពលរដ្ឋនៅសង្កាត់ទន្លេបាសាក់ បាននាំគ្នារិះគន់យ៉ាងខ្លាំងៗ ចំពោះ បុរសម្នាក់មុខងារជាទាហាន បុណ្យស័ក្កិខ្ពង់ខ្ពស់ នឹងជាថៅកែស្ថានីយ៍ប្រេងឥន្ធនៈតេលាបឹងត្របែកផងនោះ បានចេញពីផឹកស៊ីស្រវឹងត្រឡប់ដល់ផ្ទះវិញ បង្ករឿងទំនាស់ជាមួយប្រពន្ធកូន រហូតផ្ទុះហឹង្សាមួយរួចដកកាំភ្លើងខ្លីមិនស្គាល់ម៉ាកបាញ់ចំនួន២គ្រឿង បណ្តាលឲ្យមួយគ្រាប់ត្រូវចំគូទប្រពន្ធរបស់គេផ្នែកខាងឆ្វេងម្ខាង ហើយបើករថយន្តគេចខ្លួនបាត់។
ហេតុការណ៍ដែលបុរសជាទាហានឆ្កួតនឹងអំណាច លែងស្គាល់ប្រពន្ធ និងកូនដល់ ដកកាំភ្លើងបាញ់ប្រពន្ធឯង បានកើតឡើងនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ខាងត្បូងវិទ្យាល័យបឹងត្របែក ក្នុងស្ថានីយ៍ប្រេងឥន្ធនៈតេលាបឹងត្របែក ក្នុងសង្កាត់ ទន្លេបាសាក់ខណ្ឌចំការមន កាលពីវេលាម៉ោង ១២ នឹង ១៥ នាទីឈានចូលថ្ងៃទី ១៥ ខែមីនាឆ្នាំ ២០១៤ ។
មន្ត្រីកងរាជអាវុធហត្ថខណ្ឌចំការមនបានក្រុមអ្នកសារព័ត៌មានឲ្យដឹងថា នារីជាប្រពន្ធដែលរងគ្រោះដោយសារប្តីចិត្តព្រៃផ្សៃ ដកកាំភ្លើងបាញ់ឲ្យរងរបួសនោះមានឈ្មោះ សុខ ម៉ានិច រតនា ភេទស្រី អាយុ ២៧ ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅ ត្រង់ចំណុចកើតហេតុ។ រីឯជនបង្កត្រូវជាប្តីឈ្មោះ កែវ រតនា ហៅម៉ៅ ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរជា ទាហាននៅDN នឹងត្រូវជាថៅកែស្ថានីយ៍ប្រេងឥន្ធនៈតេលាបឹងត្របែក។
ប្រភពពីមន្រ្តីអាវុធហត្ថខាងលើ បានបន្ថែមទៀតថា ស្រី្តម្នាក់ត្រូវជាបងស្រីបង្កើតរបស់ឈ្មោះ សុខ ម៉ានិចរតនា ដែលបានឃើញហេតុការណ៍ជាក់ស្តែងបាន ផ្តល់ព័ត៌មានឲ្យសមត្ថកិច្ចថាកន្លងមកប្អូនស្រីរបស់គាត់ នឹងប្តីនាង តែងតែឈ្លោះប្រកែកគ្នាស្ទើរាល់ពេល ព្រោះដោយសារបុរសជាប្តីវង្វេងនឹងស្រីញី ផឹកស៊ី ច្រៀងរាំ មិនសូវគិតប្រពន្ធកូនទេ ជាក់ស្តែងនៅម៉ោងកើតហេតុនេះជនបង្កជាប្តីឈ្មោះ កែវ រតនា ហៅម៉ៅ បានបើកបររថយន្តស៊េរីទំនើបមួយគ្រឿងមកពីផឹកនៅកន្លែងណាមិន ដឹងទេ ស្រាប់តែបើកមកដល់ស្ថានីយ៍ប្រេងឥន្ធនៈតេលារបស់គេ ត្រង់ចំណុចកើតហេតុខាងលើនេះ ក៏បាន ឈប់ រថយន្តរួចដើរចូលទៅក្នុងបន្ទប់ស្នាក់នៅរាល់ថ្ងៃ ដោយឃើញប្រពន្ធកំពុងគេងលង់លក់អោបកូនប្រុសតូចអាយុ ២ទៅ៣ម្នាក់ ភ្លាមៗនោះដោយសារវាជាទម្លាប់អាក្រក់របស់ប្តី ឲ្យតែមកពីផឹកគឺរករឿងឈ្លោះ ដូច្នេះជនបង្កបាន ស្រែកឡូឡាខ្លាំងៗបង្កឲ្យមានការភ្ញាក់ផ្អើលដល់បុគ្គលិកកំពុងសម្រាករួមប្រពន្ធកូនរបស់គេចេញមកហៅ ប្តី ចូលទៅគេងក្នុងបន្ទប់ធម្មតា ប៉ុន្តែមិនដឹងថាកើតរឿងអីទេពេលចូលដល់ក្នុងបន្ទប់ស្រាប់តែបុរសជា ប្តីចាប់វាយ ប្រពន្ធបណ្តាលឲ្យរងរបួសលើផ្ទៃមុខ រួចដកកាំភ្លើងខ្លីបាញ់ចំនួន១គ្រាប់ជិតគុម្ពត្រចៀក បង្កការភ័យខ្លាចនឹង តក់ស្លុកដោយប្រពន្ធនឹងកូនប្រុសតូច បន្ទាប់មកម្តាយរបស់នារីរងគ្រោះបានមកដល់កន្លែងកើតហេតុហើយដើរ ចូលទៅជួយកូនស្រីរបស់ខ្លួន ។
ប៉ុន្តែត្រូវជនបង្កបានស្រែកគំរាមបើកហានអ្នកចូលជួយគេនឹងបាញ់ សម្លាប់ចោលពេលលឺដូចនេះម្តាយនឹងបងស្រីបានដើរចេញមកក្រៅបន្ទប់វិញស្រាប់តែ ពួកគាត់លាន់លឺសំលេងស្នូរផ្ទុះអាវុធមួយ គ្រាប់ទៀត ហើយកូនស្រីបានស្រែកទ្រហោយំនឹងរត់ចេញទាំងជើងប្រឡាក់សុទ្ធតែឈាម ដោយសារ ប្តីកំណាច់បាញ់ចំគូទខាងឆ្វេង ។
ក្រោយពីមានការផ្ទុះអាវុធបណ្តាលឲ្យប្រពន្ធរងរបួសបែបនេះជនបង្ក ជាប្តីបានឡើងបើករថយន្តគេច ខ្លួនបាត់ស្រមោលភ្លាមៗ ចំណែកប្រពន្ធក៏បានស្រែករកអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋានដើម្បីជួយ ចាប់ប្តីរបស់នាង យកមកផ្តន្ទាទោសតាមផ្លូវច្បាប់។ បន្ទាប់ពីកើតហេតុមន្ត្រីកងរាជអាវុធហត្ថខណ្ឌចំការមនបានសហការជាមួយ នឹងនគរបាលខណ្ឌចំការមនចុះអន្តរាគមន៍នឹងនាំនារីរងគ្រោះខាងលើយកទៅ កាន់ទីបញ្ជាការកងរាជអាវុធហត្ថ ខណ្ឌចំការមនដើម្បីឲ្យនាងដាក់ពាក្យបណ្តឹងងាយស្រួលដល់សមត្ថកិច្ច ចាប់ខ្លួនជនបង្កយកមកដាក់ទោស តាមច្បាប់។
គួរបញ្ជាក់ថាចំពោះករណីខាងលើនេះសង្ឃឹមថា សមត្ថកិច្ចមូលដ្ឋាននឹងសហការគ្នាធ្វើយ៉ាងណាតាម ចាប់ខ្លួនប្តីកំណាចចិត្តព្រៃផ្សៃបាញ់ប្រពន្ធខ្លួនឯងខាងលើនេះយក បញ្ជូនទៅតុលាការផ្តន្ទាទោសឲ្យបាន ឆាប់រហ័សផង កុំទុក្ខឲ្យរឿងកំពុងក្តៅ ក្លាយជាត្រជាក់ទើបសមត្ថកិច្ចធ្វើការ៕ ដោយៈភីនរ៉ា