នគរបាលស្រុកកោះធំ បញ្ជូនខ្លួនយុវជនម្នាក់ ពីបទរួមភេទជាមួយអនិតិជនទៅសាលាដំបូងខេត្ត
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

កណ្តាល៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ច នគរបាល ស្រុកកោះធំ ចាប់ខ្លួន កាលពី​វេលា​ម៉ោង២៣ និង១០នាទី ថ្ងៃ​ទី២០ ខែមីនា ឆ្នាំ២០១៤ នៅចំណុចផ្ទះរបស់ ឈ្មោះ ផៃ ធីម ប្រុស ស្ថិតក្នុង ភូមិព្រែកតាសេក ឃុំជ្រោយតាកែវ ស្រុក​កោះធំ ខេត្តកណ្តាល បញ្ជូន​ទៅកាន់អធិការដ្ឋាន នគរបាលស្រុកដើម្បី កសាងសំណុំ រឿងចាត់ការតាម និតិវិធី​ច្បាប់​បន្ទាប់ ពីយុវជនខាងលើនេះ បានល្បួងក្មេងស្រី អាយុ១៤ឆ្នាំ ដើម្បីរួមភេទ ។
 លោក មុយ ចាន់ពេជ្រ អធិការនគរបាល ស្រុកកោះធំបានប្រាប់ឱ្យដឹងថា ជនសង្ស័យ​ដែល​ត្រូវ បានចាប់ខ្លួន នោះ​មាន​​​​​​​ឈ្មោះ ឃាម ផាន្នី ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅ​ក្នុង ភូមិចារថ្នី ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្ត​ឧត្តមានជ័យ ។ ចំណែកក្មេងស្រី រងគ្រោះមាន ឈ្មោះ ហួន ស្រីដាវ អាយុ១៤ឆ្នាំ មានទីលំនៅ ភូមិខ្វាវលិច ឃុំស្វាយ​ចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោកអធិការបានបញ្ជាក់ ថាជនសង្ស័យខាង លើនេះបានល្បួង ក្មេងស្រីរងគ្រោះពី ផ្ទះ​នៅខេត្តបន្ទាយមានជ័យ យកទៅរួមរក្សនៅ ខេត្តកំពត និងបន្តយកទៅផ្ទះ ឈ្មោះ ផៃ ធីម ដែលជាសាច់ញាតិ នៅក្នុងភូមិ/ឃុំកើត ហេតុខាង​លើ អស់រយៈពេលជា ច្រើនថ្ងៃរហូត ឪពុយកម្តាយខាងស្រី តាមទាន់ក៍ប្តឹង សមត្ថកិច្ច ឲ្យជួយអន្តរាគមន៍ ចាប់ខ្លួន​ជន​សង្ស័យ ចាត់ការតាម និតិវិធីច្បាប់តែម្តង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ច នគរបាលស្រុកកោះធំ ឃុំខ្លួនបណ្តោះអាសន្ន ដើម្បីរងចាំ បញ្ជូនខ្លួនទៅកាន់​ស្នង ការដ្ឋាននគរបាល ខេត្តកណ្តាល ចាត់ការបន្ត​តាម​ច្បាប់៕

ដោយ៖ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

សមរភូមិ​បាញ់បោះនៅ​ក្នុង​ទីក្រុង​ Matamoros ​សំលាប់​ជនជាតិ​ម៉ិចស៊ីកូ​ ១៣នាក់​

ប្រទេសម៉ិចស៊ីកូ៖ មន្រ្តីប៉ូលីសប្រចាំទីក្រុង Matamo...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [295]


​ក្រសួង​អប់រំ​អំពាវ​នាវ ​កុំឱ្យ​យុវជនខ្មែរ ​មានការជ្រួលជ្រើម​ភ្លើតភ្លើន​ខ្លួន​នៅក្នុងថ្ងៃ ​១៤ កុម្ភ:

ភ្នំពេញៈ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង​អប...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [358]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 402 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1293 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864970​ នាក់