ការប៉ះ​ទង្គិច​គ្នា​នៅ​ប្រទេស​ Turkey​ ឆក់​យក​ជីវិត​មនុស្សចំនួន​​ ២នាក់​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ប្រទេស Turkey៖ កាលពីពេលថ្មីៗនេះ ការប៉ះទង្គិចគ្នារវាងក្រុមអ្នកតវ៉ាជាមួយនិងកងកម្លាំងសន្តិសុខនៅក្នុង
ប្រទេស Turkey បានឆក់យកជីវិតមនុស្សចំនួន ២នាក់និងបានបណ្តាលអោយមនុស្សជាច្រើននាក់ទៀតទទួល
រងរបួសជាទំងន់។ មន្រ្តីប៉ូលីសបានអះអាងថា បុរសម្នាក់គឺបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុនៅក្នុងស្រុក
Kurtulus នៃទីក្រុង Istanbul ចំណែកជនរងគ្រោះម្នាក់ទៀតដែលគេស្គាល់ថាជាប៉ូលីសគឺបានស្លាប់ដោយជំងឺ គាំងបេះដូងនៅពេលកំពុងតែមានភាពចលាចលយ៉ាងខ្លាំងស្ថិតនៅភាគខាងកើតនៃប្រទេស Turkey។ សូមប
ញ្ជាក់ថា មូលហេតុដែលបណ្តាលអោយមានការតវ៉ាខាងលើនេះគឺបណ្តាលមកពីការស្លាប់របស់ក្មេងប្រុសម្នាក់
ឈ្មោះ Berkin Elvan អាយុ ១៥ឆ្នាំដែលត្រួវបានប៉ូលីសវាយជាមួយធុងឧស្ម័នបង្ហូរទឹកភ្នែកកាលពី ៩ខែមុន។ ចំណែកនៅក្នុងរដ្ឋធានី Ankara វិញ ក្រុមអ្នកតវ៉ាជាច្រើននាក់គឺត្រួវបានមន្រ្តីប៉ូលីសបង្រ្កាបនិងចាប់ខ្លួន ចំណែក ក្រុមអ្នកតវ៉ាមួយចំនួនគឺត្រួវបានប៉ូលីសវាយយ៉ាងចាស់ដៃ បន្ទាប់ពីពួកគេទាំងអស់នោះបានព្យាយាមបញ្ឈប់ច
រាចរណ៍បើកបរ។ ទូរទស្សន៍ NTV បានរាយការណ៍ថា នៅភាគខាងលិចនៃទីក្រុង Izmir វិញ ស្រ្តីម្នាក់គឺបានបា
ក់ជើងនិងមនុស្សជាច្រើននាក់បានទទួលរងរបួសជាទំងន់ បន្ទាប់ពីមន្រ្តីប៉ូលីសបាននាំគ្នាចុះបង្រ្កាបលើហ្វូងអ្ន
កបាតុករដែលកំពុងធ្វើក្បួនដង្ហែរឆ្ពោះទៅកាន់អាគាររដ្ឋាភិបាល៕ ដោយ៖ តុលា  



 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បុគ្គលិក​​​​​អង្គការ​សហប្រជា​ជាតិ​ ២នាក់​ត្រួវបាន​គេបាញ់សំ​លាប់​នៅប្រទេស​សូម៉ាលី​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [1218]

ប្រទេសសូម៉ាលី៖ កាលពីពេលថ្មីៗនេះ បុគ្គលិកអង្គការសហប្រជាជាតិចំនួន ២នាក់គឺត្រួវបានជនដៃដល់ម្នាក់ បាញ់សំលាប់នៅក្នុងព្រលានយន្តហោះ Galkayo នៃប្រទេសសូម៉ាលី។... អានបន្ត


១០០​​ ថ្ងៃ​នៃ​ការកាប់​​​សម្លាប់​នៅក្នុង​រដ្ឋ​ Rwanda ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [1126]

ប្រទេសអាព្រិក៖ នៅក្នុងរយះពេល ១០០ថ្ងៃនៃឆ្នាំ ១៩៩៤ ប្រជាជនប្រហែលជា ៨០០ ០០០នាក់គឺត្រួវបានគេ សម្លាប់នៅក្នុងរដ្ឋ Rwanda ដែលបង្កឡើងដោយពួកជ្រុលនិយម Hutu។ ពួកជ្រុលនិយម Hutu ខាងលើនេះ គឺតែងតែធ្វើការវាយប្រហារមកលើសហគមន៍របស់ពួកជនជាតិភាគតិច Tutsi ព្រមទាំងគូរប្រជែងខាងផ្នែកនយោ បាយរបស់ផងដែរ។... អានបន្ត


ស្រ្តី​ចំនួន ​៣នាក់​ត្រួវ​បាន​គេវាយ​ដោយ​ញញួរ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [953]

ប្រទេសអង់គ្លេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ស្រ្តីចំនួន ៣នាក់គឺត្រួវបានជនដៃដល់មួយក្រុមវាយ ប្រហារដោយញញួរយ៉ាងសាហាវនៅក្នុងសណ្ឋាគារផ្កាយបួនមួយកន្លែងឈ្មោះ Upmarket London ។... អានបន្ត


​ស្លាប់​៤​នាក់​​របួស​ធ្ងន់​-​ស្រាល​​១២​នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍ ​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [962]

ភ្នំពេញ៖ ​ករណី​គ្រោះថ្នាក់​ចរាចរ​​​នៅ​ទូទាំង​ប្រទេស​កើត​ឡើង​១១ លើក (​យប់​៧​លើក​) មាន​មនុស្ស​ស្លាប់​៤​នាក់​(​ស្រី ម្នាក់​) និង​រង​របួស​ធ្ងន់​១០​នាក់​ (​ស្រី​៣​នាក់​)របួសស្រាល​២​នាក់។នៅក្នុង ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​​​ទាំង​១១​លើកបាន​បង្ក​ឲ្យ​..... អានបន្ត


ស្រ្តីជន​​​​​​​​​ជាតិ​អង់គ្លេស​ ២នាក់​បានលង់​ទឹក​ស្លាប់​នៅក្បែរ​កោះ ​Tenerife​​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [1058]

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ ស្រ្តីជនជាតិអង់គ្លេសចំនួន ២នាក់គឺបានលង់ទឹកស្លាប់នៅ ក្នុងសមុទ្រមួយកន្លែងស្ថិតក្បែររមណីយដ្ឋាន Holiday ដែលមានទីតាំងនៅលើកោះ Tenerife។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​អូស្ត្រាលី​ សាទរលទ្ធផលនៃកិច្ច​ប្រជុំចរចារវាងក្រុមការងារ​គណបក្សនយោបាយ​ទាំងពីរ​

ភ្នំពេញ៖ មន្ត្រីការបរទេស​អូស្ត្រាលី បាន​បញ្ជាក់​ពី...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [631]


ខ្យល់ព្យុះ​នៅតំបន់​អឺរ៉ុប​ឆក់​យក​ជីវិត​មនុស្ស​យ៉ាង​ហោច​ណាស់ ៣​នាក់​

តំបន់អឺរ៉ុប៖ យោងតាមអ្នកសារព័ត៌មានបានអោយដឹងថា មានមន...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [391]


​កម្ពុជា​រីក​ចម្រើនខ្លាំងលើ​ វិស័យផ្តល់ប្រាក់​ឥណទាន​ និង​បញ្ញើរ ​ឆ្នាំ២០១៣​

ភ្នំពេញៈ គិត​ត្រឹម​​ឆ្នាំ​២០១៣​​ ការ​ផ្តល់​ឥណទាន​​...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [654]


អាហារសម្បូរបែប​ និងមិនហាត់​ប្រាណគឺជា​បញ្ហាប្រឈម​​នៃការកើតជំងឺ​​ទឹកនោមផ្អែម​​

ភ្នំពេញ៖ មាន​សេចក្ដី​រាយការណ៍​ថា​ករណី​អ្នក​ជំងឺ​ទឹ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [409]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 33 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 568 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 4511 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1039835​ នាក់