មន្រ្តីសាលារាជធានីភ្នំពេញ យុវជនកបាទក្រហម និងអង្គការCHMរួមគ្នាលុបបំបាត់ការបិទផ្សាយពាណិជ្ជកម្មបារី
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖  មន្ត្រីសាលារាជធានីភ្នំពេញ អាជ្ញាធរខណ្ឌដូនពេញ  សហការជាមួយអង្គការចលនា​​ដើម្បី​​​​សុខភាព
កម្ពុជា និងមានការចូលរួមពីកាកបាទក្រហមកម្ពុជានៅព្រឹកថ្ងៃទី០៦មិថុនានេះ​បាន​​ធ្វើយុទ្ធនាការ​​ចុះ​​​អប់រំប្រ
ជាពលរដ្ឋ និង​​បកក្រ​​ដាសបិទផ្សាយពាណិជ្ជកម្មបារីគ្រប់ប្រភេទ ដើម្បី​​កាត់​​បន្ថយការ​​ទាក់​​ទាញ​​​​អ្នកជក់បារី។

លោកស្រី ចាន់សុគន្ធា នាយិការរងទីចាត់ការអន្តរវិស័យរដ្ឋបាលនៃសាលារាជធានីភ្នំពេញ បានមានប្រសា
សន៍ថា ​មន្ត្រីពាក់ព័ន្ធបានចុះផ្សព្វផ្សាយពីផលប៉ះពាល់នៃកា​​រជក់បារី​ដល់​ប្រជាព​ល​រដ្ឋ​​​​គ្រប់​​ស្រទាប់ទាំអស់
ទូទាំងខណ្ឌដូនពេញ ។ ក្រៅពីនេះ មន្ត្រី និងក្រុមយុវជនកាក​​បាទ​ក្រហម​​បាន​​​ចុះ​​​ប​កខិតប័ណ្ណផ្សាយពាណិជ្ជ
កម្មនៅតាមផ្ទះល​ក់បារីមួយចំនួនដោយ​បានបាញ់​​ថ្មាំជា​សញ្ញាសំ​គាល់ ហើយនៅថ្ងៃក្រោយបើកន្លែងនេះដ៏
ដែល​​នៅតែបិទផ្សាយទៀតអាជ្ញា​និងមានវិធានកា​រផាក​​ពិនិ​​ន័​​យទៅតាមភាពជាក់ស្តែង។

 លោកស្រី ចាន់សុគន្ធាបានបន្តថា សាលារជធានីភ្នំពេញជានិច្ចជា​​កាលបានប្តេជ្ញាចិត្តអ​នុវ​ត្ត​​ន៍​​​​នូវរាល់ច្បាប់
និងលិខិតគតិយុត្តិដែលបានដាក់ចេញដោយរដ្ឋាភិបាលកម្ពុជា។ ក្នុងនោះ​​សាលារា​ជធានីក៏បានដាក់ចេញ
សេចក្តីជូនដំណឹងដល់ក្រុមហ៊ុននាំចូល ចែកចាយបារី អ្នកលក់ដុំ ព្រមទាំង​​ក្រុម​​ហ៊ុន​ពាក់ព័ន្ធអោយបញ្ឈប់ជា
បន្ទាន់នូវការផ្សព្វផ្សាយពាណិជ្ជកម្មបារីគ្រប់រូបភាព ។

តែទោះ ជាយ៉ាងនេះក្តីយើងសង្កេតឃើញថា ការផ្សាយពាណិជ្ជកម្មបារីនៅតែបន្តកើតមានឡើង។ ដូច្នេះ រាជ
ធានីភ្នំពេញបានដាក់ចេញនូវសេចក្តីជួនដំណឹងមួយថ្មីទៀត ដោយ​ណែនាំអោយ​​សាលា​ខណ្ឌ​ទាំង៩ចុះអប់រំ
ណែនាំដល់អាជីវករដែលពាក់ព័ន្ធ និងដកហូត​​សម្ភារ​​ផ្សាយពាណិជ្ជកម្មបារី ដែល​​ល្មើស​និងអនុក្រឹត្យលេខ៣៥
អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា។

 លោកមេធាវី កែវសុខគាប្រចាំអង្គការចលនា​​ដើម្បី​​​​សុខភាពកម្ពុជា(CHM) បានមានប្រសា សន៍ថា យុទ្ធ​នាការ
ណ៍ថ្ងៃនេះ គឺចង់ឱអោយប្រជាពលរដ្ឋបានយល់ដឹងនូវខ្លឹមសាររួម អនុក្រឹត្យ និងសេចក្តី​​ប្រកាស​​​របស់ក្រ​​សួង​​
សុខា​​ភិ​​បាល​ស្តីពីការហាមប្រាមមិនឱ្យផ្សព្វផ្វផ្សាយ  ពាណិជ្ជក ម្មបា រី ។    លោក​បាន​​បញ្ជាក់ថា អនុក្រឹត្យស្តី
ការហាមឃាត់ចំពោះការផ្សាយពាណិជ្ជកម្មផលិតថ្មាំជក់ បាន​​ហាម​​ឃាត់​​ការ​ផ្សាយពាណិជ្ជកម្មបារីគ្រប់ប្រភេទ
ទោះបីជាក្នុងរូបភាពណាក៏ដោយ ដែល​មាន​​ដូចជា​ការ​ផ្ស​ព្វ​ផ្សា​យតាមផ្ទាំងរូបភាព ផ្ទាំងបដា ផ្ទាំងបាណូ ឆ័ត្រ
យានយន្តចល័ត ប័ណ្ឌផ្សព្វផ្សាយ និង​​សម្ភា ​រៈ​​ផ្សេ​ង​​ៗ ។ ក្នុងន័យនេះ ការផ្សព្វផ្សាយពាណិជ្ជកម្មបារី នៅ​លើ
ធុង​​លក់​​បារី និងនៅក្នុងហាង ភោជ​​ នី​យ​ដ្ឋាន ឬហាងកាហ្វេត្រូវបានហាមឃាត់ ។

ការដាក់តាំងទូបារី គឺអនុញ្ញតិអោយមានតែមួយនៅកន្លែងលក់តែមួយប៉ុណ្ណោះ ហើយការ​​រៀប​​ក​​ញ្ចប់បារី គឺ
អនុញ្ញតិអោយមានតែមួយកញ្ចប់ ក្នុងមួយម៉ាក់។

លោកវេជ្ជ​​បណ្ឌិ​ត  មុំ  គង់ នាយកប្រតិបត្តិអង្គការចលនា  ដើម្បីសុខភាពកម្ពុជាធ្លាប់បាន​​លើក​​ឡើងថា នៅលើ
ពិភពលោក​ជា​រៀ​ង​រាល់​ឆ្នាំមនុស្ស៦លាននាក់បានស្លាប់ បណ្តាលមកពីប្រើ​​ប្រាស់​​ថ្នាំ​ជក់នេះ ក្នុងនោះមាន​ពល
រដ្ឋកម្ពុជាជិ​ត១ម៉ឺន​នាក់ ហើយត្រូវចំណាយថវិកាជិត១០០​លាន​​ដុល្លា​​រ ចំណែ​កការចំណាយព្យាបាលដោយ​ការ
ជក់​បារី​មាន​ទំហំធំ​ជាង​ប្រាក់ចំណាយទិ​ញបារីច្រើនដង។ លោកបន្តថា អ្នក​ស្រូប​​ផ្សែងបារីពីគេ បណ្តាលឲ្យអ្នក
មិនជក់៦រយ​ពាន់​នាក់ ស្លាប់ក្នុងមួយឆ្នាំៗ លើ​ពិភ​ពលោក  ហើយកម្ពុជាស្ថិត  ក្នុងចំណោមប្រទេស មានអត្រា
អ្នកជក់បា​រីខ្ពស់​ក្នុង​ចំណោ​ម​បុរស​៤២% មានអ្នកស្រូបផ្សែងបារីពីគេច្រើន៕ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

សង្គម​​ស៊ីវិល​ និងអ្នក​ពាក់ព័ន្ធ​ នឹងធ្វើយុទ្ធនាការ​យាត្រា​សន្តិភាព​ថ្នាក់​ជាតិ​ស្តីពីទំនប់វា​រីអគ្គសនី​ ដនសាហុង​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [732]

ភ្នំពេញៈ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គសង្គមស៊ីវិល បានឱ្យដឹងថា យើង​រៀបចំ​យាត្រា​សន្តិភាព​ថ្នាក់ជាតិ​មួយ សំដៅ​ជំរុញ​ការយល់ដឹង​អំពី​ទំនប់​នេះ និង សក្តានុពល​ផលប៉ះពាល់​របស់​វា ក៏ដូចជា ជូន​ព័ត៌មាន​ដល់​បណ្តា​រដ្ឋាភិបាល​នៃ​ប្រទេស​ជាប់​ទន្លេមេគង្គ​ក្រោម​ទាំង​ បួន សាធារណជន ដៃគូ​អភិវឌ្ឍន៍ និង ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​អំពី​ការសាងសង់​ទំនប់​ លើ​ទន្លេ​មេ​នៃ​ទន្លេមេគង្គ​ ។... អានបន្ត


​អាមេរិកធ្វើ​ជាម្ចាស់ផ្ទះ​ កិច្ចប្រជុំកំពូល​បីប្រទេស ​ដើម្បីពិភាក្សាបញ្ហា​សន្តិសុខ​ និង​នុយក្កេអ៊ែរ​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [753]

អាមេរិកៈ ​កិច្ចប្រជុំ​កំពូល​មួយ​ដែលមាន​សមាជិក​បី​ប្រទេស​ចូលរួម បាន​ប្រារព្ធ​ធ្វើ​ហើយ​កាលពី​ថ្ងៃទី​២៥ ខែមីនា​។ប្រទេស​ចំនួន​បី​ដែល​ចូលក្នុង​កិច្ចប្រជុំ​កំពូល​នេះ មាន​អាមេរិក​កូរ៉េខាងត្បូង និង​ជប៉ុន​ក្នុងនោះ​អាមេរិក​គឺជា​ម្ចាស់ផ្ទះ​។​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ថ្នាក់ ... អានបន្ត


​សម្តេចតេជោ​ អនុញ្ញាតឱ្យប្រធាន​ក្រុមហ៊ុន​ចិន​ផលិត​វារីអគ្គីសនី​​ចូលជួប​​សម្តែងការគួរ​ ​សម​​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [749]

ភ្នំពេញៈ ​សម្តេច​តេ​ជោ ហ៊ុន ​សែន​នាយករដ្ឋមន្ត្រី បានអនុញ្ញាត​ប្រធាន​ក្រុមហ៊ុន​ចិន ដា​តាំង​គ្រុប ដែល​ផលិត​វា​រី​អគ្គីសនី ចំនួន​២​កន្លែង ក្នុងប្រទេស​កម្ពុជា ចូលជួប​សម្តែង​ការ​គួរសម នៅ​ព្រឹក​ថ្ងៃទី​២៦​មីនា​នេះ នៅ​វិមាន​សន្តិភាព​។​ក្រុមហ៊ុន​ចិន ដា​តាំង​... អានបន្ត


ចំនួនអ្នក​​ស្លាប់​ដោយ​ការ​វាយ​ប្រហារ​នៅ​អាហ្កានី​ស្ថាន​ឡើង​ដល់​ ១០នាក់​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [733]

ប្រទេសអាហ្កានីស្ថាន៖ យោងតាមប្រភពព័ត៌មានចុងក្រោយរបស់ប្រទេសអាហ្កានីស្ថានបានរាយការណ៍ឲដឹងថា ចំនួនអ្នកស្លាប់ដោយការវាយប្រហារមកលើស្ថានីយ៍ប៉ូលីសមួយកន្លែងនៅក្នុងទីក្រុង Jalalabad ស្ថិតនៅភាគខាង កើតនៃប្រទេសអាហ្កានីស្ថានគឺបានឡើងដល់ ១០នាក់ហើយ និងបានបណ្តាលឲមនុស្សចំនួន១៤នាក់ផ្សេងទៀត ទទួលរងរបួសជាទំងន់។... អានបន្ត


រថភ្លើង​បុក​ឡាន​តូច​មួយ​គ្រឿង​នៅ ​Turkey​ ស្លាប់​មនុស្ស​ ៩នាក់​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [788]

ប្រទេស Turkey៖ កាលពីពេលថ្មីៗនេះ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲរន្ធត់រវាងរថភ្លើងនិងឡានតូចមួយគ្រឿងនៅ ក្នុងប្រទេស Turkey បានបណ្តាលអោយមនុស្សយ៉ាងហោចណាស់ ៩នាក់បានបាត់បង់ជីវិតនិងបណ្តាលអោយ មនុស្ស៥នាក់ផ្សេងទៀតទទួលរងរបួសជាទំនង់។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ខ្យល់​​ព្យុះ​ទីហ្វុង​ Haiyan ​នៅក្នុង​​ប្រទេស​ហ្វីលីពីន​ឆក់​យក​ជីវិតមនុស្ស​ជាង​ ៥០០០នាក់​

ប្រទេសហ្វីលីពីន៖ យោងតាមប្រភពព័ត៌មានចុងក្រោយបានអោយដ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [396]


បុរស​ម្នាក់​​ជិះ​ម៉ូតូ​​បុក​រថ​យន្ត ​បែន​ដឹក​ដី​ស្លាប់​

ខេត្ត​កំពត​ ៖ បុរស​ចំណាស់​ម្នាក់​ជិះ​ម៉ូតូ​ស...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [318]


ជំងឺទាចទឹកកើតឡើងបណ្តាលមកពីមូលហេតុអ្វី ?

ភ្នំពេញ៖ ​ ប្រហែល​៨៥%​នៃ​ករណី​នៃ​ជំងឺ​ទាច​ទឹក​ត្រូ...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [876]


សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រល...អានបន្ត

ពាណិជ្ជកម្ម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [341]


អជ្ញា​ធររាជ​ធានី​បាន​ចាប់​ផ្តើម​រៀប​ចំ​សណ្តាប់​ធ្នាប់​សម្រាប់​ត្រៀម​ពិធី​បុណ្យ​ជាតិ​៩វិ​ច្ឆិកា​

នៅអគ្គស្នងការដ្ឋាននគរបាលជាតិ និងកងកម្លាំងនគរបាលជាត...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [281]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 393 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1239 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864916​ នាក់