ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាមានផែនការបង្រៀនដល់កសិករទាំងអស់ និងរោងម៉ាស៊ីនកិនស្រូវឲ្យចេះកែច្នៃផលិតផលដែល មានស្រាប់ដូចជាអង្កាម ឲ្យទៅជាថាមពលអគ្គីសនីដើម្បីយកមកប្រើប្រាស់ក្នុងសង្វាកផលិតកម្មរបស់ខ្លួន បន្ទាប់ពីទទួល បានជំនួយបច្ចេកទេស ពីប្រទេសជប៉ុន។ក្នុងសិក្ខាសាលាផ្សព្វផ្សាយការប្រើប្រាស់ថា មពលជីវម៉ាសប្រភេទអង្កាមនៅតាមទីជនបទ នៅព្រឹកថ្ងៃទី១៧ ខែមីនា លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលមានប្រសាសន៍ថា ការកែច្នៃអង្កាមទៅជាថាមពលអគ្គីសនីនៅតាមរោងម៉ាស៊ីនកិនស្រូវនានាទាំងខ្នាតតូច និងមធ្យមនឹងទទួល បានផលចំណេញច្រើននៅក្នុងសង្វាគផលិតកម្មរបស់ពួកគេ។
លោករដ្ឋមន្រ្តីបញ្ជាក់ថា បច្ចេកទេសដ៏ ល្អនេះនឹងត្រូវផ្សព្វផ្សាយជូនប្រជាពលរដ្ឋឲ្យបានយល់ដឹងកាន់តែទូលំទូលាយ បន្ទាប់ពីការសិក្សា ស្រាវជ្រាវរវាងអង្គការនេដូរបស់ជប៉ុន និងក្រុមហ៊ុនសុខកែវផលិតអង្ករកម្ពុជាអនុវត្តទទួលបានជោគ ជ័យកន្លងមក។ បច្ចុប្បន្ននេះនៅកម្ពុជាការទាញយកកាក់សំណល់កសិកម្មមកបំលែង ជាថាមពលអគ្គីសនីត្រូវបានប្រើប្រាស់បច្ចេកទេសជាច្រើនរូបភាព ដូចជាអង្កាម ស្នូលពោត សំបក ដូង ឬកាកអំពៅជាដើម ហើយទាំងនេះទទួលបានអត្ថប្រយោជន៍ច្រើនដោយមិនត្រឹមតែមានថាមពលអគ្គីស ប្រើប្រាស់ប៉ុណ្ណោះទេ ឬអាចប្រើប្រាស់ជាជីវធ្យូងដើម្បីកែលម្អដីកសិកម្មផងដែរ។
លោក ហ្វ៊ុរុ កាវ៉ា ប្រធានអង្គកាណេដូមានប្រសាសន៍ថា នៅកម្ពុជាអគ្គីសនីមានតម្លៃថ្លៃទាមទាឲ្យមាន ការប្រើប្រាស់បច្ចេកទេសទាំងនេះ ដើម្បីផ្គត់ផ្គង់ថាមពលអគ្គីសនីនៅក្នុងរោងចក្រឲ្យបានគ្រប់គ្រាន់ ហើយកាត់បន្ថយផលប៉ៈពាល់បរិស្ថានទៀតផង។លោក ហ្វ៊ុរុ កាវ៉ា បញ្ជាក់ថា ប្រពន្ធ័បច្ចេកវិទ្យារបស់គំរោងនេះ មានគុណសម្បត្តិបីយ៉ាងដែលអាចចូលរួមចំ ណែកលើកស្ទួយកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើនអត្រាអគ្គីសនីយកម្ម ការសន្សំសំចៃថាមពល និងការជំរុញការនំាចេញអង្ករដែលមានគុណភាពខ្ពស់។ ក្នុងនោះទី១បច្ចេកទេសនេះ អាចដំណើរការបានដោយភាពឯករាជ្យទោះបីជាក្នុងភូមិស្រុកគ្មានអគ្គីសនីក៏ដោយ ទី២អាចកិនអង្ករ ដែលមានគុណភាព និងទី៣អាចផលិតជាធ្យូងសម្រាប់កែលម្អគុណភាពដីផងដែរ។
លោកស្រី សុខ កែវ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនសុខកែវអ៊ីមផតអ៊ិចផតមានប្រសាសន៍ថា តាមរយៈគម្រោងជំនួយនេះពិតជាផ្តល់ផលប្រយោជន៍ជាច្រើនជូនប្រជាពលរដ្ឋទូទាំងស្រុកត្រាំកក់ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយបានរួមចំណែកកាត់បន្ថយភាពក្រីក្រ ដោយការប្រែក្លាយកាកសំណល់អង្កាមឲ្យទូទៅជាជីវធ្យូធម្មជាតិសម្រាប់ប្រើប្រាស់ក្នុងការដំាដុះ ធ្វើឲ្យដំណាំទ ទួលទិន្នផលកើនឡើងជាលំដាប់។
លោកស្រីបានសន្យានឹងបន្តជួយផ្សព្វផ្សាយដល់ប្រជាកសិករឲ្យ ចេះប្រើប្រាស់ជីវម៉ាសប្រភេទអង្កាមឲ្យកាន់តែទូលំទូលាយ ពិសេសជំរុញឲ្យការនាំចេញអង្ករកម្ពុជា មានការកើនឡើងដែលអាចឈានដល់ការសម្រេចគោលដៅរបស់រាជរដ្ឋាភិបាលក្នុងការនាំអង្ករ ចេញអង្ករឲ្យបាន១លានតោននៅក្នុងឆ្នាំ២០១៥ខាងមុខនេះ៕ ដោយ៖ សស្អាត