គម្រោងសិក្សាលើប្លង់​មេ​ពាក់​ព័ន្ធ​នឹង​ការ​ងារ​ដឹក​ជញ្ជូន​ក្នុង​រាជ​ធានី​ភ្នំពេញ
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

ភ្នំពេញ៖ ចាប់តាំងពីឆ្នាំ២០០១ទីភ្នាក់ងារសហប្រតិបត្តការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានផ្តល់ជំនួយ​
លើផ្នែក​​កសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើនដល់រាជធានីភ្នំពេញ តាមរយៈគម្រោងនានា និងបានផ្តល់ការ ផ្លាស់​
ប្តូរវិជ្ជមានរួមមាន៖ការអភិវឌ្ឍន៍ចំណុចប្រសព្វនៃចរាចរណ៍ការតំឡើង​សញ្ញាចរាចរណ៍ និងការផ្សព្វផ្សាយ​អំពីសុវត្ថិភាពចរាចរណ៍ក្នុងរាជធានីភ្នំពេញដោយសហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធជុំវិញរាជធានី។

តាមការលើកឡើងរបស់លោកត្រាក់ថៃសៀងអភិបាលរងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី៦ខែសីហាឆ្នាំ២០១៣នៅ
​សណ្ឋាគារSunway ថារាជធានីទីក្រុងយុទ្ធសាស្ត្រដ៏សំខាន់ស្ថិតនៅក្នុងអនុតំបន់ទន្លេមេគង្គនិងជាមជ្ឈ​មណ្ឌល​ដ៏​
សំខាន់​សម្រាប់​នយោបាយសេដ្ឋកិច្ចការទូតរដ្ឋបាលនិងសកម្ម​ភាព​សង្គម​នានាយ៉ាងសកម្មផុល​ផុស​នៃ​ព្រះ​
រាជាណាចក្រកម្ពុជា។

លោកអភិបាលរងបន្តថាយើងបានឃើញស្រាប់ហើយថាវិស័យសេដ្ឋកិច្ច​មានភាពលូតលាស់ជា​ខ្លាំងនៅរយៈ​
ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ជា​មួយនឹងសន្ទុះ​សេដ្ឋកិច្ចដ៏​ខ្លាំង​ក្លា​នេះចំនួន​​​រថយន្ត និងម៉ូតូបានកើនឡើងជា​
លំដាប់ ដែលជាហេតុនាំឱ្យមានការកកស្ទះចរាចរណ៍និង​មានគ្រោះថ្នាក់កើនឡើងជាលំដាប់ដូចនេះមាន​
តែយន្តការពង្រីក​ផ្លូវ​សាធារ​ណៈ​​​ទាំង​ក្នុងនិង​ក្រៅ​ក្រុងឱ្យបានប្រសើរឡើងហើយគុណភាពល្អយូរអង្វែង​ ងាយ​
ស្រួលដល់ការ​​​ធ្វើ​ដំណើរ​ប្រកប​ដោយសុវត្ថិភាពរបស់ប្រជាពលរដ្ឋទូទៅ។

លោក ត្រាក់ ថៃសៀង ក៏បានរំឮកថានៅក្នុងកិច្ចប្រជុំរវាងស្ថាប័នពាក់ព័ន្ធនានាលើកទី១​ដែលបានរៀបចំ​ឡើង​
កាលពីឆ្នាំមុនម្តងរួចមកហើយក្រោមប្រធានបទសម្រាប់ពិភាក្សារួមមានការដឹកជញ្ជូនក្នុងទីក្រុងនិង​រចនា​
សម្ព័ន្ធទីក្រុងឆ្នាំ២០៣៥។​ ក្រុមសិក្សាJICA បានពិចារណាពិនិត្យទៅលើយោបល់ដែល​ផ្តល់​ដោយ​​ស្ថាប័ន​
ពាក់ព័ន្ធនានាតាមរយៈការពិភាក្សានៅក្នុងកិច្ចប្រជុំរវាងស្ថាបន័ពាក់ព័ន្ធនានានោះហើយ​ក៏បានរៀបចំ​ពង្រាង​
នៃផែនការមេសម្រាប់ដំណើរការបន្ត។

តំណាងទីភា្នក់សហប្រត្តិបត្តិការអន្តរជាតិជប៉ុន (JICA) នៅកម្ពុជាលោក Masahiko Egami បានថ្លែងឱ្យ​ដឹងថា​
កិច្ចប្រជុំ​ដែលនឹងលើកឡើងមកពិភាក្សា​ពី​គម្រោងសិក្សា​ផែនការ​ប្លង់មេលើការងារដឹក​ជញ្ចូនក្នុង​រាជ​ធានី​
រវាងក្រុមសិក្សា​​អង្គការ(JICA) និងសាលារាជធានីភ្នំពេញនេះ ​ក្នុង​​គោលបំណងធ្វើឱ្យកិច្ច​សហ​​គ្នាត្រួត​​ពិនិត្យ​​
ឡើងវិញ​នូវរាល់ការសិក្សា ទៅ​លើផែនការពាក់ព័ន្ធ​រវាង​ស្ថាប័ន​ដៃគូអភិវឌ្ឍន៍នានាមួយ​ចំនួនទៀត ក្នុងរាជ​
ធានីភ្នំពេញបន្ទាប់ពីបានសិក្សា​រួចកន្លង​មក​។      

លោកតំណាងបន្ថែមថា JICA បានគាំទ្រដល់វិស័យការងារអភិវឌ្ឍ​ន៍ ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច ដូចជា វិស័យ​
អភិវឌ្ឍន៍សង្គមវិស័យសុខាភិបាលវិស័យឯកជនវិស័យកសិកម្មនិងការអភិវឌ្ឍជនបទប្រត្តិបត្តិការសង្រ្គោះ
ពេលមានគ្រោះមហន្តរាយនិងជំនួយ​សង្រ្គោះ​ប​ន្ទាន់របស់ជប៉ុន​ជាយូរយាណាស់មកហើយ​ចាប់ពីផ្លូវ និង​ស្ពាន​
ដល់កំពង់ផែថាមពេលនិង​ប្រព័ន្ធ​ទូរគមនាគមន៍។ ពាក់ព័ន្ធផ្លូវនិងស្ពាន JICA បានផ្តោតការយកចិត្តទុកដាក់​ទៅ​
លើការ​ធ្វើឱ្យប្រសើរឡើងនូវបណ្តោយផ្លូវជាតិដែលរងការបំផ្លិញបំផ្លាញយ៉ាងពីគ្រោះ ធម្មជាតិ និងការបំផ្លាញ​
ដោយមនុស្ស ។

លោក Masahiko Egamiបញ្ជាក់ថា  រយៈពេល២០ឆ្នាំកន្លងមក JICA បានបេ្តជ្ញាចិត្តយ៉ាងម៉ុតមាំ​ក្នុងហិរញ្ញប្ប​ទាន​
សហប្រតិបត្តិការដែលបម្រើផលប្រយោជន៍ដល់ប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ។ ជាលទ្ធផលដែល​កើតពី​
កិច្ចខិតខំប្រឹងប្រែងនេះគឺបានធ្វើឱ្យប្រទេសកម្ពុជាមានភាពជាម្ចាស់និងភាពដឹកនាំវិស័យមួយចំនួនក្នុងនោះមា
នការបោសសម្អាតគ្រាប់មីនផ្លូវថ្នល់ស្ពាននិងការផ្គត់ផ្គង់ទឹកស្អាតជាដើម។

សូមបញ្ជាក់ថា  JICA បាននឹងកំពុងពង្រឹងគាំទ្រការតភា្ជប់នៅ​ក្នុងតំបន់​ទន្លេ​មេ​គង្គតាមរយៈការសាង​សង់ស្ពាន​
អ្នក​លឿងដែលជាហិរញ្ញប្បទានឥតសំណងចំនួន១៤៩.២លាន​ដុល្លារសហរដ្ឋមេរិកនិងកំពុងតែសាង​សង់ផ្លូវ​
ជាតិលេខ៥​ឡើងវិញដែលតភ្ជាប់ពីប្រទេសវៀតណាមទៅប្រទេសថៃឆ្លងកាត់រាជធានីភ្នំពេញផងដែរ៕

ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

ក្រុមសហជីព​ផ្អាក​ធ្វើបាតុ​កម្ម​ទុកពេលឱ្យ​​រដ្ឋាភិបាល​និង​និយោជក​ពិភាក្សា​គ្នា​ដំឡើងប្រាក់ខែ​​

ភ្នំពេញ: ​ក្រុមសហជីព​ ដែលធ្លាប់ជំទាស់​នឹងការសម្រេច...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [432]


សមាគមសារព័ត៌មាន បានបង្កើតសហព័ន្ធអ្នកសារព័ត៌មានជាតិកម្ពុជា

ភ្នំពេញ៖ ក្រសួងព័ត៌មាន បានផ្តួចផ្តើមការពិភាក្សាមួយ...អានបន្ត

សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [973]


ការប៉ះ​ទង្គិច​គ្នា​នៅប្រទេស​លីបង់​ឆក់​យក​ជីវិត​មនុស្ស​យ៉ាង​ហោច​ណាស់ ១០នាក់​

ប្រទេសលីបង់៖ កងសន្តិសុខបានមានប្រសាសន៍អោយដឹងថា មានម...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [443]


ទាហាន​​កូរ៉េ​​ខាង​ត្បូង​​បាញ់​​សំលាប់​​បុរស​ម្នាក់​​

កូរ៉េខាងត្បូង៖ មន្ត្រីប៉ូលី...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [445]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 702 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1624 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1231723​ នាក់