សមាគមអតីត​កម្មសិក្សាការី​ (JICA-AC)​បានផ្តល់ ​រទេះរុញ​សម្រាប់កុមារ​ពិការចំនួន ​៣២០គ្រឿង​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖ សមាគមអតីតកម្មសិក្សាការី ទីភ្នាក់ងារសហប្រតិបត្តិការកម្ពុជា-ជប៉ុន (JICA)​បានផ្តល់​ រទេះរុញសម្រាប់​កុមារ​​​​​ពិការចំនួន ៣២០គ្រឿង តាមរយៈ មណ្ឌលស្តារលទ្ធភាពពលកម្ម នៅតាមបណ្តាខេត្តនានា នៅទូទាំង​ប្រទេស។ ក្នុងសន្និ​បាតប្រចាំឆ្នាំ២០១៣ ដែលធ្វើឡើងក្នុងខែមីនា ឆ្នាំ២០១៤នេះ លោក លី សុវណ្ណា​រិទ្ធ បា​​នថ្លែងថា សមាគមបានសហការ ជាមួយអង្គការអ្នកស្ម័គ្រចិត្ត នៅ ប្រទេសជប៉ុន និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវ​នីតិ​​​​​​​​​​​​​​​​​​​សម្បទានកម្ពុជាបានផ្តល់រទេះរុញសម្រាប់កុមារពិការចំនួន ៣២០គ្រឿង ហើយត្រូវបានចែកជូនទៅ អ្នកប្រើ​ប្រាស់​តាមរយៈ មណ្ឌលស្តារលទ្ធភាពពលកម្ម នៅតាមបណ្តាខេត្តនានា នៅទូទាំងប្រទេសចាប់ពីឆ្នាំ២០១០មក។ លោក​ លី សុវណ្ណារិទ្ធ  បានបន្តថា កាល​ពីខែមករា ឆ្នាំ២០១៣កន្លងមក ដោយមានការជួយឧបត្ថម្ភគាំទ្រពីទីភ្នាក់ងារ JICA ស​មាគមបានរៀបចំដោយជោគជ័យ ក្នុងការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី២៥ នៃ​សមាគម មិត្តភាពអាស៊ាន-ជប៉ុន (ECM) ដែលបានធ្វើឡើងនៅក្នុងខេត្តសៀមរាប។ លោក បន្ថែម ថា “ក្រៅពីតួនាទី​ជា​​​​​​​ម្ចាស់ផ្ទះនៃកិច្ចប្រជុំ(ECM) សមាគម JICA-AC ក៏ត្រូវបានជ្រើស រើស ជាប្រធានលេខាធិការដ្ឋានរបស់ AJAFA (AJAFA-21 Secretariat) សម្រាប់ឆ្នាំ២០១៣ផងដែរ។

លោក Hroshi IZAKI ប្រធានតំណាងការិយាល័យ JICA កម្ពុជា មានប្រសាសន៍ថា ដើម្បីរក្សា និងពង្រឹងតួនាទី និង​ភាព​ជាម្ចាស់របស់ JICA-AC លោកសូមលើកចំណុចមួយចំនួន សម្រាប់ការពិចារណា ក្នុងការធ្វើផែនការ សកម្មភាព​របស់សមាគម គឺសមាគម និងការិយាល័យ JICA ប្រចាំកម្ពុជា គួរសហការគ្នាឲ្យបានជិតស្និទ្ធ។ លោកបានបន្ថែមថា “ប្រើប្រាស់ជំនាញ ចំណេះដឹង និងជំនាញផ្សេងៗ របស់សមាជិកសម្រាប់ ជាប្រយោជន៍ចូលរួមចំណែកក្នុង​​​​​​​​​​​​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម តាមរយៈការរៀបចំសកម្មភាពសង្គមផ្សេងៗ ព្រោះ សមាគម គឺជាស្ពានសម្រាប់ភ្ជាប់​​​​​​​ទំនាក់​ទំនង និងមិត្តភាពរវាងប្រទេសជប៉ុន និងកម្ពុជា និងសមាគមដទៃទៀតក្នុងតំបន់ អាស៊ានក្រោមក្របខ័ណ្ឌមិត្តភាព អាស៊ាន-ជប៉ុន”។ គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៣កន្លងមក សមាគមអតីតសិក្សាការី JICA កម្ពុជា បានធ្វើសិក្ខា សាលា​ចំនួន ពីរដង ទីមួយ នៅខែសីហា ឆ្នាំ២០១៣ ប្រធានបទ “គន្លឹះជោគជ័យដើម្បីទទួលបានអាហារូបករណ៍ ទៅ​សិក្សា នៅប្រទេសជប៉ុន” ធ្វើក្នុងខេត្តបាត់ដំបង និងទីពីរ នៅខែធ្នូ ឆ្នាំ២០១៣ ប្រធានបទ “ការ​ស្វែងរកការគាំទ្រ​ក្នុង ការទប់ស្កាត់ការរីករាលដាលនៃជំងឺអេដស៍” នៅខេត្តកំពត៕ ​

ដោយ៖ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1569]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1342]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1660]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1699]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1593]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ALL & (AIS) បង្កើតកម្មវិធីសប្បុរសធម៌ រក​ប្រាក់​ជួយ​ជន​ក្រី​ក្រ

ភ្នំពេញ៖វិទ្យាស្ថានឧបទ្វីបអ...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [482]


ក្មេង​​​ស្រីជនជាតិ​ស៊េរីម្នាក់​ត្រួវបាន​គប់ដំថ្ម​រហូត​ដល់ស្លាប់​ពីបទ​ប្រើប្រាស់​គណនី​ Facebook​

ប្រទេសស៊េរី៖ កាលពីពេលថ្មីៗនេះ ក្មេងស្រីជនជាតិស៊េរី...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [410]


​យុវជនជាង​២ពាន់​នាក់បោះជំរំអន្តរជាតិ​នៅភ្នំពេញឆ្នាំនេះ​ ក្រោមប្រធានបទ​ យុវជន ​និងភាពជាអ្នកដឹកនាំ​

ភ្នំពេញ៖ យុវជនចម្រុះជាតិសាសន៍ប្រមាណជាង២០០០នាក់ មកព...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [515]


សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រល...អានបន្ត

ពាណិជ្ជកម្ម • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [456]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 658 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 2048 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1232147​ នាក់