ភ្នំពេញ៖ ទិវានារីអន្ដរជាតិ៨មីនាខួបលើកទី១០៣ ឆ្នាំ២០១៤នេះ ស្ដ្រីសាលារាជធានីភ្នំពេញ ដើរតួនាទីសំខាន់ ក្នុងការអភិវឌ្ឍក្រុងភ្នំពេញឱ្យរីកចម្រើន និងក្នុងគោលបំណងដល់ការតស៊ូរបស់ ស្ដ្រីដើម្បីទទួលបាននូវការគោរពសិទ្ធិ និងការទទួលស្គាល់តម្លៃនៃការចូលរួម ផ្ដល់សិទ្ធិស្មើគ្នាក្នុងការអភិវឌ្ឍគ្រួសារ និងសង្គមជាតិ ។
លោកស្រី ម៉ក់ វណ្ណស៊ីថា អភិបាលរងរាជធានីភ្នំពេញបានលើកឡើងក្នុងពិធីសំណេះសំណាលទិវា អន្ដរជាតិនារី៨មីនាខួបលើកទី១០៣នៅសាលារាជធានី ភ្នំពេញថា ស្ដ្រីនៅសាលារាជធានី ភ្នំពេញសព្វថ្ងៃមានតួនាទីសំខាន់បាន បញ្ចេញសកម្មភាពការងារខ្លួនយ៉ាងសកម្ម ជាអ្នកមើលថែទាំហេដ្ឋារចនាសម្ព័ន្ធ ថ្នល់ លូ ស្ពាន សួន និងបរិស្ថានការ សម្អាតទីក្រុងលើកសម្រស់ឱ្យមាន សោភណភាពដើម្បីសុខុមាលភាពប្រជាពលរដ្ឋនិងលើកមុខមាត់ប្រទេសជាតិ ស្របតាមប្រធានបទសមភាពនៃការ អប់រំមានសារសំខាន់ក្នុងកិច្ចអភិវឌ្ឍន៍សង្គម ។
លោកស្រី បន្ដថា នារីសាលារាជធានី ក៏ដូចនារីនៅទូទាំងកម្ពុជាដែលជាការ ងារមួយត្រូវបានរាជរដ្ឋាភិបាលក្រសួង កិច្ចការនារីនិងថ្នាក់ដឹកនាំយកចិត្ដ ទុកដាក់បំផុត ។ ក្រសួងកិច្ចការនារីបាន ជំរុញឱ្យនារីដែលកំពុងបំពេញនាទីរបស់ខ្លួនឱ្យបានល្អតាមជំនាញ នីមួយៗគ្រប់ទីចាត់ការទាំងអស់ពិសេសបន្ដពង្រឹងខិតខំសាមគ្គីភាព ផ្ទៃក្នុងនៃចលនានារីទាំង អស់ក្នុងសាលារាជធានីដើម្បីជំរុញការ ផ្សព្វផ្សាយគោលនយោបាយស្ដីពីការ បញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់ សមភាពស្ដ្រីជំរុញឱ្យស្ដ្រីធ្វើជាគំរូក្នុង គ្រួសារ ជាមាតា ជាភរិយា និងជាកូនដ៏ល្អ ។
លោកស្ដ្រីបានបញ្ជាក់ថា ថ្ងៃទី៨ ខែមីនានេះ គឺជាថ្ងៃដ៏មានសារសំខាន់មួយដែលបាន បង្ហាញពីប្រវត្ដិដ៏អង់អាចរបស់ស្ដ្រីនៅ លើពិភពលោកហើយអង្គការសហប្រជាជាតិក៏ប្រារឰពិធីអបអរសាទរទិវានេះ និងប្រទេសជាច្រើនបានកំណត់ទិវានេះ ថា ជាថ្ងៃបុណ្យជាតិរបស់ខ្លួនផងដែរ ។
ដោយឡែកនៅព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំតែងមើលឃើញពីគុណតម្លៃ និងផលប្រយោជន៍នៃការបញ្ចេញមតិ យោបល់ឬក៏ទស្សនៈគោលជំហរបស់ស្ដ្រី បានយកចិត្ដទុកដាក់ចងក្រងច្បាប់ និងរៀបចំយុទ្ធសាស្ដ្រនិងគោលនយោ បាយជាច្រើនដើម្បីលើកស្ទួយនិងពង្រឹងគុណតម្លៃធ្វើឱ្យស្ដ្រីមាន លទ្ធភាពចូលរួមក្នុងការដឹកនាំកសាងនិងអភិវឌ្ឍគ្រួសារ សហគមន៍និងសង្គមជាតិទាំងមូលបាន ។
លោក ប៉ា សុជាតិវង្ស អភិបាល រាជធានីបានបញ្ជាក់ដែរថា ទិវាអន្ដរ ជាតិនារី ៨មីនានេះ ក្នុងនាមជាអភិបាល រាជធានីបានយល់ច្បាស់ពីតួនាទីរបស់ នារីនៅក្នុងសង្គមជាតិចូលរួមសកម្មក្នុងការងារអភិវឌ្ឍន៍សង្គមដូច រយៈពេល កន្លងមកនេះ ។
លោកបន្ដថា នាពេលនេះនារីមិនត្រូវ មើលស្រាលទៀតទេ នារីជាកម្លាំង ដ៏សំខាន់សម្រាប់ទ្រទ្រង់សង្គមមួយពិត ជាមិនអាចខ្វះបាន ហើយនារីមិនអាចដើរ ចេញឆ្ងាយពីប្រពៃណីបុរាណបានឡើយ ហើយបានចូលរួមក្នុងសកម្មភាពសង្គម នេះពិតជា ធ្វើឱ្យសង្គមមានមោទនភាព ដោយសង្គមជាតិក៏បានទទួលស្គាល់យ៉ាងចាស់ពិតប្រាកដថា នារីជាកម្លាំងដ៏ធំ មួយនៅក្នុងសង្គមចូលរួមក្នុងកិច្ចការងារនយោបាយចូលរួមក្នុងការផលិតកម្ម ពិសេសនារីក៏បានសម្ដែងឆន្ទៈចូលរួម នៅក្នុងរបបប្រជាធិបតេយ្យសេរីពហុបក្សកន្លងមកនេះផងដែរ៕
ដោយៈភីនរ៉ា