ប្រទេសស៊េរី៖ កាលពីពេលថ្មីៗនេះ ក្មេងស្រីជនជាតិស៊េរីម្នាក់គឺត្រួវបានពួកសកម្មប្រយុទ្ធ Sunni មួយក្រុមគប់ដំថ្ម រហូតដល់ស្លាប់ដោយចោទប្រកាន់ពីបទប្រើប្រាស់គណនី Facebook ពីព្រោះពួកគេគិតថា ការប្រើប្រាស់គណនី
Facebook គឺជារឿងផិតក្បត់ប្តីប្រពន្ធ។ គួរបញ្ជាក់ផងដែរថា ក្មេងស្រីខាងលើនេះឈ្មោះ Fatoum Al-Jassam គឺ
ត្រួវបានគេបញ្ជូនទៅតុលាការ Sharia បន្ទាប់ពីនាងបានប្រើប្រាស់គណនី Facebook នៅក្នុងទីក្រុង Rakka ប្រ
ទេសស៊េរី។ ភ្នាក់ងារសារព័ត៌មាន FARS របស់ប្រទេសអ៊ីរ៉ង់បានអោយដឹងថា ជនដៃដល់នៅពីក្រោយករណីខាងលើ
នេះគឺជាសមាជិកនៃក្រុម Al-Qaeda ដែលគេស្គាល់ថាគឺជាសមាជិកនៅក្នុងរដ្ឋអ៊ីស្លាមមួយនៅក្នុងប្រទេសអ៊ីរ៉ាក់
និងប្រទេសស៊េរី ( ISIS)។ គួររំលឹកផងដែរថា ពួកសកម្មយុទ្ធនៅក្នុងរដ្ឋអ៊ីស្លាមខាងលើនេះគឺបានធ្វើសង្រ្គាមប្រ
ឆាំងនឹងលោកប្រធានាធិបតីស៊េរី Bashar al-Assad និងកងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាលនៅក្នុងប្រទេសអ៊ីរ៉ាក់ អស់រយះពេលជាច្រើនឆ្នាំមកហើយ៕ ដោយ៖ តុលា