ការរីកចំរើនផ្នែក​ប្រព័ន្ធឌីជីថល ​គឺជាការផ្សព្វផ្សាយ​ព័ត៌មានដល់ល្អ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖ ការរីកចំរើនផ្នែកប្រព័ន្ធឌីជីថលកំពុងស្ថិតនៅដំណាក់​កាលកណ្តាលនៃគោល​នយោបាយ របស់រដ្ឋាភិបាល​ភាគ​ច្រើននៅក្នុងតំបន់ និងពិភពលោកដើម្បីអភិវឌ្ឍន៏ការផ្សព្វផ្សាយព័ត៌ មាននិងដំណឹងទៅកាន់សាធារណៈ​ជន ។

ឯកឧត្តមខៀវកញ្ញារិទ្ធរដ្ឋមន្រ្តីក្រសួងព័ត៌មានបានមានប្រសាសន៏ថា​ កម្ពុជា និងប្រទេសសមាជិកអាស៊ានផ្សេងទៀត បានបង្ហាញនូវការប្តេជា ចិត្តដ៏រឹងមាំ លើការផ្សព្វផ្សាយតាមរយៈទូរទស្សន៍ឌីជីថលនៅរវាងឆ្នាំ២០១៥ ដល់២០២០ ដូចដែលបានរៀបចំឡើងដោយសន្និសីទលើកទី១០របស់រដ្ឋមន្រ្តីអាស៊ានទទួលខុសត្រូវ ផ្នែកព័ត៌មាននៅក្នុងទីក្រុង​វៀងច័ន្ទ ប្រទេសឡាវ កាលពីឆ្នាំ២០០៩។ លើសពីនេះទៀត អំឡុងកិច្ចប្រជុំនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីឆ្នាំ២០១២ បណ្តារដ្ឋមន្រ្តី បានគាំទ្រនូវគំនិតផ្តួចផ្តើមបង្កើតការផលិតរួមគ្នាមួយ​នូវកម្មវិធីទូរទស្សន៍ដែល​មានចំណង ជើងថា“ពណ៌អាស៊ាន” “Colors of ASEAN” ហើយនឹងត្រូវបញ្ចប់រួចរាល់នៅខែធ្នូឆ្នាំ ២០១៣នេះ។

ឯកឧត្តមបានបន្តទៀតថាការផ្សព្វផ្សាយបានផ្តល់នូវបណ្តាញព័ត៌មានដែលមានឥទ្ធិពលជាច្រើនទាក់ទងនឹងព្រឹត្តិការណ៍ផ្សេងៗការអប់រំនិងការកំសាន្តជាដើម។ការរីកចំរើនផ្នែក ប្រព័ន្ធឌីជីថលកំពុងស្ថិតនៅដំណាក់កាលកណ្តាល​នៃ​​​គោលនយោបាយរបស់រដ្ឋាភិបាលភាគច្រើននៅក្នុងតំបន់និងពិភពលោកដើម្បីអភិវឌ្ឃនូវការផ្សព្វផ្សាយព័ត៌មាននិងដំណឹងទៅកាន់សាធារណៈជន។បដិវត្តន៍ផ្នែកបច្ចេកវិទ្យានេះមិនមែនគ្រាន់តែរួមចំណែក ពង្រឹង ប្រសិទ្ធិភាពក្នុង​វិស័យ​ឧស្សាហកម្មផ្សព្វផ្សាយប៉ុណ្ណោះទេ ប៉ុន្តែក៏លើកតំកើងនូវគុណភាព ជីវិតមនុស្សជាមួយនឹងកំណើន​សេដ្ចកិច្ច​ឥត​ឈប់ឈរទៀតផង។ហើយក្រសួងព័ត៌មានរបស់ប្រទេស​កម្ពុជាត្រៀមខ្លួនរួចជាស្រេច​ក្នុងការចូលរួម​សហការ​យ៉ាង​​​​​ពេញទំហឹងជាមួយស្ថាប័នជាតិនិងអន្តរជាតិដើម្បីធ្វើការតំឡើងនិងធ្វើសមាហរណកម្ម បច្ចេកវិទ្យា​​ជឿនលឿន​នៅក្នុងប្រតិបត្តិការផ្សព្វផ្សាយនេះ ៕ ដោយ៖ អភិរក្ស

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

​អ​ភិបាល​រាជធានី​ភ្នំពេញ ​ប្រកាស​ចាត់វិធាន​ការផ្លូវ​ច្បាប់​ចំពោះ​ក្រុម​អណាធិបតេយ្យ​

ភ្នំពេញ៖ អភិបាលរាជធានី​ភ្នំពេញ​ លោក ប៉ា សុជាតិវង្ស...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [364]


ទីផ្សា​​រអច​លន​ទ្រព្យ​នៅកម្ពុជា​ នឹ​ងល្អ​ប្រសើរ​នៅឆ្នាំ​២០១៤ នេះ​

ភ្នំពេញ​៖​ ប្រធាន​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន VT...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [364]


សិស្ស៧នាក់បាន​ដួល​សន្លប់​ដោយ​មិន​ដឹង​មូល​ហេ​តុ​

ខេត្តកំពត ៖ សិស្សសាលា ៧នាក់...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [311]


សហ​រដ្ឋអាមេរិក​បញ្ជូនស​ម្ភារះជា​ង ​១.២​តោនទៅកាន់​ស្ថានីយ៍​លំហអាកាស​

ប្រទេសអាមេរិក៖ កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ ក្រុម...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [375]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 344 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 768 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 963668​ នាក់