សមត្ថកិច្ច​កំពុងបន្តវែកមុខ​សញ្ញាករណី​ចោរលួច ​កោដ រូបព្រះបដិមាករ​ស្រោបមាស ​និងភ្លុកដំរី ​នៅវត្តឧណ្ណាលោម ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

 ភ្នំពេញ៖ កំលាំងជំនាញសមត្ថកិច្ចក្រសួងមហាផ្ទៃ សហការជាមួយព្រះរាជអាជ្ញា​សាលា​ដំបូងរាជធានីភ្នំពេញ និង​ដោយ​មានការចូលរួមពីអាជ្ញាធរដែនដី និងក្រុមនិស្សិត​ចៅក្រមផងនោះ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៤នេះ បាន​បន្តធ្វើការស៊ើបអង្កេត​ស្រាវជ្រាវយ៉ាងសកម្ម ដើម្បីស្វែងរកមុខសញ្ញាក្នុងករណីចោរលួចយក ព្រះរតកោដ​​​​ចំនួនមួយ រូបព្រះបដិមាករស្រោបមាសចំនួន ០៥ព្រះអង្គ និងភ្លុកដំរីមួយគូរ ។ លោក មួង សុធា អនុប្រធាននា​​​​​​​​​​យក​​​ដ្ឋានបច្ចេកទេស និងវិទ្យាសាស្ត្រ ក្រសួងមហាផ្ទៃ​បានឲ្យដឹងថា កោដចំនួនមួយ  រូបព្រះបដិមាករស្រោប​​មាសចំនួន​០៥​ព្រះអង្គ ក្នុងមួយព្រះអង្គ​មាន​ស្រោបមាសទម្ងន់០២តម្លឹង និងភ្លុកដំរីមួយគូរ ប្រវែង ៨តឹក សរុបទម្ងន់ ១០គីឡូ​ក្រាម ត្រូវបានជនមិនស្គាល់មុខឡើងកាច់ចង្រឹងដែកបង្អួចខាងមុខ នៃកុដិសុគណកុដិ ខាងត្បូង​មហាកុដិសម្តេច​ព្រះសង្ឃរាជធិបតី  ទេព វង្ស វត្តឧណ្ណា ចូលលួចយកបាត់កាលពីមុនមោង៣​:00ទៀបភ្លឺ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៤​មកនេះ។

លោកបានបញ្ជាក់បន្ថែមថា បន្ទាប់ពីធ្វើការស្រាវជ្រាវជំហានដំបូងកាលពីថ្ងៃទី១២ រហូតដល់ព្រឹកមិញថ្ងៃទី១៣ ខែ​មីនា ឆ្នាំ២០១៤នេះ កំលាំងជំនាញសមត្ថកិច្ចក្រសួងមហាផ្ទៃ សហការជា​​​​​​​មួយព្រះរាជអាជ្ញាសាលា​​ដំបូងរាជ​ធានី​ភ្នំពេញ អាជ្ញាធរដែនដី និងក្រុមនិស្សិត​ចៅក្រម បានបន្តស៊ើបអង្កេតយ៉ាងសកម្មជាបន្តទៀត ដើម្បីស្រាវជ្រាវ​រកមុខ​សញ្ញា​ក្នុងករណី​ចោរលួចកោដ រូបព្រះបដិមាករ ព្រមទាំងភ្លុកដំរី មកផ្តន្ទាទោសទៅតាមនីតិវិធីផ្លូវច្បាប់។ នៅព្រឹក​ថ្ងៃ​ដដែល​នោះ សមត្ថកិច្ចក៏បានហៅ សិស្ស និស្សិត ដែលស្នាក់នៅក្នុងវត្តនោះ ចំនួន៤នាក់ ទៅសួរនាំ ដើម្បីឈានទៅ​កំណត់​មុខសញ្ញាចាប់ខ្លួនជនប្រព្រឹត្តបញ្ជូន​ទៅតុលា​ការកាត់​ទោសតាមផ្លូវច្បាប់៕

ដោយ៖ ស.ស្អាត 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

កង​​ទាហាន ​Chadian បាញ់សំលាប់​មនុស្ស ​៨នាក់នៅ​ទីក្រុង ​Bangui​

ទីក្រុង Bangui៖ កាលពីថ្ងៃអាទិត្យម្សិលមិញ កងទាហាន C...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [511]


វិស័យអប់រំឯកជនបានចូលរួមអភិវឌ្ឍន៏ធនធានមនុស្សនៅកម្ពុជា

កម្ពុជាពិតជាត្រូវការនូវវិស័យអប់រំនិងបណ្តុះបណ្តាលវិ...អានបន្ត

ស្ថាប័នអប់រំនៅកម្ពុជា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [649]


ការប្រែប្រូលអាកាសធាតុកំពុងជៈឥទ្ឋិពលអវិជ្ជមានលើប្រទេសទាំងអស់នៅក្នុងពិភពលោក

ភ្នំពេញៈ ថ្លែងក្នុងបើកសិក្ខាសាលាមួយស្តី​ពី​បច្ចេកវ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [298]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 201 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 439 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864116​ នាក់