វៀតណាម​ផ្តល់វិទ្យុ​ចំនួន៧ស្ថានីយ៍​ដល់ក្រសួងព័ត៌មាន​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ បន្ទាប់ពីដំណើរទស្សនៈកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ជាលើកដំបូងទៅកាន់ប្រទេសវៀ​ត​ណា​ម ក្នុង​​អាណត្តិទី៥នេះ វិទ្យុប្រជាជនវៀតណាមបានផ្តល់វិទ្យុចំនួន៧ស្ថានីយ៍ដល់ក្រសួងព័ត៌មាន​កម្ពុជា ដើម្បី​ផ្សព្វ​ផ្សាយ​​​ព័ត៌នៅតាមខេត្ត។ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋាភិបាលបានប្រាប់អ្នកសារ​ព័ត៌​មា​ន​​ក្នុងពិធីប្រគល់និងទទួលជំនួយឥតសំណងនេះថា ជំហានទី៣នេះ វៀតណាមផ្តល់ចំនួន៣គ្រឿង ស​ម្រា​​​​​ប់​ខេត្តបន្ទាយមានជ័យ ឧត្តម​មានជ័យ និងព្រះវិហារ។ដោយឡែកខេត្តដែលមា​នប្រជាជ​នច្រើ​នដូ​ច​ជា បាត់ដំ​បង បន្ទាយ​មានជ័យ និងសៀមរាប​​ កម្ពុជាស្នើសុំវៀតណាម រហូតដល់​ដល់៥គីឡូ​វ៉ាត់​។ឯក​ឧត្តម បាន​លើកឡើងថា ការ​ផ្តល់សម្ភារៈវិទ្យុនេះ មាន​សា​រៈសំខាន់ច្រើនណាស់ក្នុងកា​រផ្សព្វផ្សា​យព័ត៌​មា​នដល់​ប្រជា​ជនក្នុ​ង​មូល​ដ្ឋាន។

ឯកឧត្តម បានបន្តថា សរុបមកដល់ពេលនេះ យើងទទួលបាន៥គ្រឿងហើយ តែបើគិតជាតម្លៃសម្រាប់​៣​គ្រឿ​ងដែ​លយក​មកពីអាមេរិក និងអ៊ីតាលីនៅថ្ងៃនេះ  មានតម្លៃជិត១លានដុល្លារដោយមិនរា​ប់ប​ញ្ចូ​ល​​​ពន្ធដែល​យើង​ជាអ្នកចំ​ណាយនោះឡើយ។ឯកឧត្តម​ រដ្ឋមន្ត្រី បានគូសបញ្ជាក់ថា មធ្យោបាយផ្សាយ​តាម​វិ​ទ្យុ​បានសារៈសំខាន់ណាស់ ក្នុង​ប្រទេស​កម្ពុជា ព្រោះតម្លៃផ្សព្វផ្សាយតាមប្រព័ន្ធ FM មានត​ម្លៃ​ថោ​ក។ទាក់ទងសំនួរថា តើនឹងមានការផ្សព្វបែប​​​​ណា​នោះ ឯកឧត្តម បញ្ជាក់ថា យើងមិនផ្សព្វផ្សាយព័ត៌មា​ន​ឯ​កទិសទៀតទេ ពោលគឺ យើងមានឧបករណ៍ផ្សព្វផ្សាយ​​ហើយ យើងមានប្រព័ន្ធទូរស័ព្ទសម្រាប់ទ​ទួ​ល​​កា​​រ​ឆ្លើយឆ្លង​ជាមួយប្រជាពលរ​ដ្ឋទៀតដើម្បីទទួលការកែលម្អ។គួរ​បញ្ជាក់​ថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជា មានស្ថានីយ័វិទ្យុជាង១០០ និងស្ថានីយ៍ទូរទស្សន៍ជាង១០ សម្រា​ប់​បម្រើ​ប្រិយមិត្ត អ្នកស្តាប់និងទស្សនា៕

ដោយ៖ រតនា 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1328]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1109]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1409]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1424]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1337]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

មនុស្ស ៣នាក់ បានស្លាប់​ខណៈ​ពេលបាក់​ច្រាំង​ទន្លេ​

ខេត្តកណ្តាល៖ យោងតាមរបាយការណ៍អគ្គស្នងការនគរបាលជាតិប...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [328]


​ពិធីគោរ​ពវិញ្ញាណក្ខន្ធ​លោក​ ជា​ វិជ្ជា ​ប្រព្រឹត្តទៅ​ដោយរលូនគ្មាន​ការរារាំង​ពីអាជ្ញាធរ​សមត្ថកិច្ច ​

ភ្នំពេញៈ នៅទីបំផុតការដង្ហែក្បួនដាក់កម្រងផ្ការំលឹក​...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [375]


បំផ្ទុះ​​គ្រាប់​បែក​នៅ​អាហ្កា​នីស្ថាន​ឆក់​យក​ជីវិត​មនុស្ស​យ៉ាង​ហោច​ណាស់​ ១៥នាក់​​

ប្រទេសអាហ្កានីស្ថាន៖ កាលពីពេលថ្មីៗនេះ ការវាយប្រហារ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [465]


និស្សិតសកលវិទ្យាល័យភូមិន្ទ​ទទួល​បានការ​យល់​ដឹងបន្ថែមអំពីយេនឌ័រ

អង្គការ យេនឌ័រដើម្បីការអភិវឌ្ឍ នៅកម្ពុជា​ បញ្ជ្រៀប...អានបន្ត

សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [790]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 151 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 777 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 4511 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1040044​ នាក់