​​ក្រសួង​​ផែន​ការ​​បង្ហាញ​​ផែនកា​រ​ថ្នាក់ជាតិ ​សម្រាប់​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ឆ្នាំ២០១៤-២០២០​
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

ភ្នំពេញ៖ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល ក្នុងការអនុវ​ត្ត​យុទ្ធ​សាស្ត្រ​ចតុ​កោណដំណាក់កាលទី៣ ក្រសួងផែនការ កាល​ពីថ្ងៃទី២៨ខែវិច្ឆិកា ឆ្នំា​២​០១​៣​ បានជួបជុំគ្នា​ជា​មួយ​ដៃគូនិងម្ចាស់ជំនួយ​បង្ហាញពីផែន​កា​រ​មេ​ថ្នា​ក់​ជា​តិ​ស​ម្រា​ប់​វិ​ទ្យា​សា​ស្ត្រ និង​ប​ច្ចេ​ក​វិទ្យា​សម្រាប់គម្រោងឆ្នំា២០១៤ -២០២០ នៅទីស្តីការក្រសួង។

លោក ទួន ថាវរៈ រដ្ឋលេខាធិការក្រសួងផែនការ និងជាតំណាងលោក ឆាយ ថន ទេ​សរដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ​បានមាន​ប្រសាសន៍ថា ការបង្ហាញផែន​កា​រ​មេ​ថ្នា​ក់​ជា​តិ ​ស​ម្រាប់​វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គឺក្នុងគោលបំណង ដើម្បីពិនិត្យមើល​រួមគ្នា​លើក្រ​ខ​ណ្ឌ ទស្សនៈ​នៃសេចក្តីព្រាងចុងក្រោយ សម្រាប់ផែនការមេថ្នាក់ជាតិសម្រាប់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ។

សេចក្តីព្រាងនេះត្រូវបានផ្តួចផ្តើមឡើងសម្រាប់ការពិ​​ភា​ក្សាពិគ្រោះយោបល់ ទំាងក្នុងរង្វង់រដ្ឋា​ភិបាល និងដៃគូអភិវឌ្ឍ​ដែលអ្នក​ពាក់ព័ន្ធ​​។លោកទួន ថាវរៈបន្តថា រាជរដ្ឋាភិបាលបានទទួលស្គាល់ដោយយុគ្គសម័យ សេដ្ឋកិច្ចពុទ្ធិ បច្ចេកវិទ្យាព័តដែល​ធ្វើ​ការ​ប្រកួត​ប្រជែងរបស់ប្រជាជាតិនិមួយៗ​ អាស្រ័​យ​ជា​សំ​ខា​ន់លើកក្តា​ធនធានមនុស្ស ខ្ពង់ខ្ពស់ទូលំទូលាយ មានភាពច្នៃប្រឌិត និងមានជំនាញច្បាស់លាស់ ។ ជាក់​ស្តែង​ នៅក្នុងមុំទី១ នៃចតុកោណទី៤​របស់យុទ្ធ​សា​ស្ត្រ​ច​តុកោណដំណាក់កាលទី៣ ត្រូវពង្រឹង និងការលើកកម្ពស់វិស័យអប់រំវិទ្យាសាស្ត្រ​និង​ប​ច្ចេ​កវិទ្យា ព្រម​ទំាងបណ្តុះបណ្តាលបច្ចេក​ទេស ជាអាទិភាព។

លោកបានបន្តថា ដើម្បីធានាសន្តិភាពនៃឋានានុក្រម តួនាទីខ្លឹមសារ និងលំដាប់លំ​ដោយ​នៃការអនុវត្តរវាងយុទ្ធសាស្ត្រ​ចតុ​កោណ ជាមួយនឹងផែនការយុទ្ធ​សា​ស្ត្រ​អ​ភិ​វ​ឌ្ឍ​ន៍​ជា​តិ​ក៏ដូចជា​យុទ្ធសាស្ត្រតាមវិស័យ​ ដែលមានលក្ខខណៈ​ជាផែនការគោល​នយោបាយ ក្រ​សួ​ង​ផែនការបានសហការជាមួយនឹងស្ថាប័នពាក់ព័ន្ធក្រោមកិច្ចសហប្រតិបត្តិការ ​និ​ង​ប​ច្ចេ​ក​ទេស​របស់​អង្កការ​KOICA និងអង្កកា KISTEP ​បា​ន​រៀ​ប​នូ​វ​សេចក្តីព្រាង​ផែ​ន​កា​រ​មេ​ថ្នា​ក់​ជា​តិ​ស​ម្រា​ប់​វិទ្យា​សាស្ត្រនិងបច្ចេកវិទ្យានេះឡើង។

ក្នុង​គោ​ល​​​បំ​ណ​​ងរួ​ម​ចំ​ណែ​ក​ឲ្យ​ស​ម្រេ​ច​បា​ន​នូវទិសដៅ​ផែនការយុទ្ធសាស្ត្ររបស់អង្កការសហប្រជាជាតិ និងយុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល ទី​៣របស់រាជរដ្ឋាភិបាលកម្ពុជា។

លោករដ្ឋលេខាធិការបញ្ជាក់ថា ដោយមើលឃើញពី​សារៈប្រយោជន៍​នៃ​ការអភិវឌ្ឍ វិស័យ​វិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៅកម្ពុជា ក្រោមការគំាទ្រពីសារធារណៈរដ្ឋកូរ៉េ និងផ្អែកលើ​​ប​ទ​ពិសោធន៍ប្រកបដោយជោគជ័យក្នុងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា របស់​ប្រ​ទេស​កូរ៉េ និង​ភាពមានកម្រិតនៃបទពិសោធន៍ធនធានរបស់កម្ពុជា។ ក្រសួង​ផែ​នការបា​នលើ​ក​សំ​ណើរឲ្យ​ភាគីកូរ៉េបន្តគាំទ្រលើ​កាពង្រឹងសមត្ថភាព ផ្នែកវិទ្យាសាស្ត្រនិងប​ច្ចេ​ក​វិ​​ទ្យា​ជា​នៅ​កម្ពុជា សំដៅ​លើកការអភិវឌ្ឍធនធានមនុស្ស ក្របខណ្ឌ វិទ្យា​សាស្ត្រនិង​​​ប​ច្ចេ​កវិ​ទ្យា និងប្រព័ន្ធគ្រប់គ្រង​វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍវិ​ស័​យ​​​នៅ​ក​ម្ពុជា ​ដែលនិងត្រូវអនុវត្តចាប់ពីឆ្នំា ២០១៤នេះតទៅ។

លោក​ ហាស់  ប៊ុនស្ថន អគ្គនាយករងវិទ្យាស្ថានជាតិស្ថិតិបានលើកឡើងថា ការធ្វើផែនកា​រ​​មេថ្នាក់ជាតិនេះ គឺបង្ហាញពីសេចក្តី​ព្រាង​ស​ម្រាប់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាលើកចុងក្រោយ ហើយឯកសារនេះជាប្រវត្តិសាស្ត្រមួយរបស់កម្ពុជា។ ឯ​កសារនេះ​ត្រូវ​បានពិនិត្យយ៉ាងលម្អិត​ពីភាគីកូរ៉េ​និងភាគីកម្ពុជាដែលមាន​គ​ណៈ​ក​ម្មា​កា​ប​ច្ចេ​កទេស បច្ចេកវិទ្យាសាស្ត្រ​ដើម្បីឈាន​ដល់កាស​​ម្រេច​ជាផ្លូវការ។

លោក​ ហាស់ ប៊ុនស្ថន បានបន្តថា ឯកសារសេចក្តីព្រាងស​ម្រាប់វិទ្យាសាស្ត្រ និ​ង​បច្ចេក​វិទ្យាមានពីរភាសារ​គឺមាន​ភាសាខ្មែរ​និង​ភាសាអង់គ្លេស ។ ប៉ុន្តែភាសារអង់គ្លេសអស់ត្រូ​វ​​បា​ន​បោះ​​ពុ​ម្ព​ជាលើកចុក្រោយរួមដូច្នេះមិនអាចកែតម្រូវបានទេ លើកលែង​តែ​ផ្នែក​ជាភាសាខ្មែរ មិន​ទា​​​ន់សម្រេច និងបោះពុម្ពជាផ្លូវការនោះទេ ដូច្នេះអាចកែតម្រូវបាន។ទោះបីជាឯកសារ ដែ​ល​​មា​នកំរាស់​ក្រាស់នេះមិនទាន់សម្រេចជាផ្លូវការក្តី ភាគីពាក់ព័ន្ធអាចពិនិត្យ លើចំណុច ណា​ដែលខ្វះខាត រយៈពេលមួយសប្តាហ៍​ ទើប​យើង​សម្រេចបោះពុម្ពជាផ្លូវការ។

លោកញ្ជាក់ថា ក្រៅពិភាក្សាលើសេចក្តីព្រាងស​ម្រាប់​ វិទ្យា​សាស្ត្រ និងបច្ចេកវិទ្យា យើង​នៅពិភាក្សាលើព្រះរាជក្រឹត្យស្តីពីកា​រ​បង្កើត​ក្រុមប្រឹក្សា​ជា​តិ​ប​ច្ចេ​កវិទ្យា ​ដែលក្នុងនោះមានការ​ចែងអំពីការបង្កើតរដ្ឋលេខាធិការដ្ឋានបច្ចេកវិទ្យា ដែលមា​ន​ចែ​ង​ពី​តួនាទីយ៉ាងលម្អិត និងថ្នាក់​គ្រប់គ្រងផ្សេងៗជាច្រើនទៀត៕ ដោយ៖ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

កម្ពុជា​បង្កើន​ការ​នាំ​ចេញ​ផលិត​ផល ទៅ​កាន់​ទីផ្សារ​​ប្រទេស​ជប៉ុន

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា សហការជាមួយនាយកដ្...អានបន្ត

ពាណិជ្ជកម្ម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [1051]


ចាក់ខ្សាច់ថ្មីលើឆ្នេរសមុទ្រចាស់ក្រុងកែ បសម្រាប់បុណ្យសមុទ្រឆ្នាំនេះ

ចាក់ខ្សាច់ថ្មីលើឆ្នេរសមុទ្រចាស់...អានបន្ត

នយោបាយ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [478]


លោក ទេព ន​ន្ន​រី ចុះ​ជួប​សមាជិក​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នៅ​ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្តាល

កាលពី​ព្រឹក​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០១៣ ឯកឧត...អានបន្ត

នយោបាយ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [545]


គណៈ​គ្រប់គ្រង​វិទ្យាល័​យ​បឹងត្របែក​កំពុង​វិវត្ត​ពី​ដំបៅ​ងារ​ទៅ​មហារីក​

ភ្នំពេញ៖វិទ្យាល័យបឹងត្របែកជាសាលាធំមួយក្នុងរាជធានីភ...អានបន្ត

ស្ថាប័នអប់រំនៅកម្ពុជា • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [910]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 470 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 876 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230975​ នាក់