ក្រសួងការពារជាតិ​ជប៉ុនគ្រោងនឹងប​ញ្ជូននាយទាហាន​ខ្មែរបន្តការសិក្សា​នៅប្រទេសជប៉ុន​លើជំនាញ​រក្សាសន្តិភាព​របស់ អ.ស.ប​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ក្រសួងការពាជាតិជប៉ុនគ្រោង នឹងបញ្ជូននាយទាហានខ្មែរទៅបន្តការសិក្សា នៅប្រទេ​ស​ជ​ប៉ុ​ន លើជំ​នាញដែល ពាក់​ព័ន្ ធនឹងបេសកម្មថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ ដើម្បីឱ្យ​ពួ​ក​គាត់ក្លាយ​ជាគ្រូបង្រៀន​បន្ត​វេន​ប្រចាំ ​   ប្រ​ទេសកម្ពុជា។ លោក គង់ សេដ្ឋាមុនី ធ្វើសេចក្តី​រាយ​ការណ៍។  លោក OKAZAKI ប្រធានក្រុមយោធាចារ្យមកពីកង​ស្វ័យ​​​​​​​​​​​ការ​​​​​​​​​ពារ​​​​​​​​​​​ជើងគោកជប៉ុន បានថ្លែង ប្រា​ប់​អ្នកសារព័ត៌មាន ក្នុងទីលានហ្វឹកហ្វឺនក្នុងស្រុកឧដុង្គកាលពីថ្ងៃម្សិល​​​​មិញ​ថា លោកមា​នបំ​ណ​ង​​នឹងប​ញ្ជូន​សិក្ខាកាមមួ​យចំនួនក្នុង គម្រោងសហប្រតបត្តិការ ហ្វឹកហ្វឺននិងអប់រំប្រ​តិប​ត្តិការ រ​ក្សា​​សន្តិសុខ របស់អង្គការសហប្រជាជាតិ​ដំណាក់កា​លទី២នេះទៅបន្តការសិក្សា នៅ​ប្រទេ​ស​ជ​ប៉ុ​នដើម្បី​ឱ្យពួ​ក​គាត់​ក្លាយជាគ្រូបង្រៀន​បន្តវេននៅពេលពួកគាត់ត្រ​ឡប់មកប្រ​ទេសកម្ពុ​ជាវិ​ញ។ លោកបន្តថា បច្ចុប្បន្នកម្ពុជាបាន​​​​​ក្លាយ​ជា​ប្រទេសមួយដែ​លទទួលបាន​សន្តិ​ភាពពេ​ញលេ​ញ។ មិនតែ ប៉ុណ្ណោះ កម្ពុជាបានក្លាយជាប្រទេសដែលបាន​បញ្ជូ​នកងក​ម្លាំងរក្សា​សន្តិភា​ពអង្គ​កា​រសហប្រ​ជា​ជាតិទៅកាន់ប្រទេសនានា ដែលកំពុងតែជួប​វិបត្តិក្នុ​ងពិភពលោក។

លោក ឧត្តមសេនីយ៍ទោ តាំង សំប៊ន នាយកវិទ្យាស្ថានហ្វឹកហ្វឺន បណ្តុះបណ្តាលកងកម្លាំង​រក្សាសន្តិ​សុខ បោស​សម្អាត​មីន និងកាកសំណល់សង្រ្គាមក្នុងស្រុកឧដុង្គខេត្តកំពង់ស្ពឺ បានមាន​ប្រ​សា​សន៍ថា នាយទាហាន​ហាត់ការ​ចំពោះមុខរក្នុ​ងសា​លារបស់ គឺផ្តោតសំខាន់លើ​ការត្រៀមបំពេញបេសកម្មទៅរក្សា​សន្តិភាពអង្គការ​សហ​ប្រជាជាតិ ប៉ុន្តែបើក្នុងករណី​រដ្ឋាភិ​បាល​ត្រូវការឱ្យជួយបោសសម្អា​តមីនដើម្បីស្តារហេ​ដ្ឋារចនាសម្ព័ន្ធ ផ្លូវស្ពានលូ និងប្រព័​ន្ធ​ធារាសា ស្ត្រជាដើមនោះ លោកក៏ធ្វើតាមសំណូមពរចាំបាច់ផងដែរ។ សម្លេង លោក ឧត្តមសេនីយ៍ទោ តាំង សំប៊ន​​(ហ្វឹកហ្វឺនចំពោះមុខនៅទីនេះ ...............ស្តារ​ហេដ្ឋា​រច​នាស​ម្ព័ន្ធផ្លូវស្ពាន​លូ ហើយ​នឹងសំណង់ធារាសាស្ត្រ​​​​​​​​ជា​​​​​ដើម)។ គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុជាបានបញ្ជូនកម្លាំងរក្សាសន្តិ​ភាពជាង២១​០០នាក់​ទៅ​កាន់ប្រទេស​​​ចំនួន៧ ហើយមកដល់​ពេ​លនេះ ក្នុងចំណោមកងកម្លាំងរក្សា​សន្តិភាពរ​បស់កម្ពុ​ជាទាំងនោះបាននិងកំពុងតែបំពេញ​បេ​ស​ក​កម្មនៅប្រទេសលីបង់ ប្រទេ​ស​ស៊ូដង់​ខា​ង​ត្បូ​ង និងប្រ​ទេ​ស​​ម៉ា​លី​ជា​ដើម៕

ដោយ៖ រតនា​

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​បា​​រំាង​​ប​ន្ត​​ជួយ​​កែ​​លម្អ​​ប្រ​​ពន្ធ័​​សិ្ថ​តិ​​​នៅ​កម្ពុ​ជា​​​ឲ្យ​ស្រប​​​តាម​​ស្ត​ង់​​ដារ​​

ភ្នំពេញ៖ រដ្ឋាភិបាលបារំាងបង្ហាញជំហរឹងមំាគាំទ្រដល់ក...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [335]


មន្រ្តី​ប៉ូលីស​ប្រេស៊ីល​ចាប់ខ្លួន​ក្រុម​បាតុករ​ចំនួន​ ១២៨នាក់​

ប្រទេសប្រេស៊ីល៖ កាលពីថ្ងៃសៅរ៍ម្សិលមិញ ក្រុមបាតុករប...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [356]


សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រល...អានបន្ត

សិល្បះ-កម្សាន្ត • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [615]


អង្ករក្រអូបកម្ពុជា​ឈ្នះលេខ១​ម្តងទៀត​ហើយក្នុង​ការប្រកួត​រសជាតិអង្ករ​ទូទាំងពិភព​លោក ​

ភ្នំពេញ៖ ​អង្ករក្រអូបរបស់កម្ពុជា ​បានឈ្នះលេខ១​ទៀត...អានបន្ត

កសិកម្ម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [421]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 409 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 671 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864348​ នាក់