ក្រសួងធនធាន​ទឹក និងឧតុ​​​និយម រៀបចំប្រព័ន្ធ​ផ្តល់ព័ត៌មាន​ជាមុខ​ អំពីអាកាស​ធាតុនៅទូទាំងប្រទេស ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

    ភ្នំពេញៈ ក្រសួងធនធានទឹក និងអង្គការ UNDP បានចាប់ផ្តើមពិភាក្សាគ្នារៀបចំផែនការបង្កើត​ប្រព័​ន្ធផ្តល់ព័ត៌​​​​មាន​ព្រមានអំពីបញ្ហាគ្រោះថ្នាក់ធម្មជាតិនៅទូទាំងប្រទេស ដើម្បីផ្សព្វផ្សាយជូនប្រជា​ពល​​​រដ្ឋបានដឹងជាមុន។

      លោក ​ម៉ៅ ហាក់ អគ្គនាយករងនៃក្រសួងធនធានទឹក ​និងឧតុនិយម ថ្លែងនៅ​ក្នុងសិក្ខាសា​លា​ពិ​គ្រោះ​យោបល់​ស្តីពី«ការពង្រឹងព័ត៌មានអំពីអាកាសធាតុ និងប្រពន្ធ័ផ្តល់ព័ត៌មានជាមុន»​ព្រឹកថ្ងៃទី១៣ ខែមីនា នេះ បានមាន​​​ប្រសាសន៍​​ថា គម្រោងនេះរាជរដ្ឋាភិបាលគ្រោងបង្កើតស្ថាននីយ៍ប្រមូលព័ត៌មាន​ អា​កាសធាតុគ្រប់ខេត្ត និងរាជធានី ដើម្បី​ផ្សព្វ​ផ្សាយ​ជូនប្រជាលរដ្ឋ​ឲ្យបានពីលក្ខណៈព្រមានអំពីគ្រោះ​ថ្នាក់​ធម្មជាតិដែលនឹងកើត និងកំពុងកើត ដែល​អាច​ឲ្យប្រជាពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់គ្រោះ​ថ្នាក់​បានទាន់ពេលា។

      លោកបញ្ជាក់ថា ផែនការនេះកំពុងសិក្សាហើយគ្រោងចាប់អនុវត្តន៍​នៅក្នុងរយៈពេល១៨​ខែទៀត​ក្នុង​នោះ​ក្រសួងកំពុងចាប់ផ្តើមពិនិត្យមើលទៅលើសកម្មភាពស្ថាននីយ៍ឧតុនិយម និងជលសាស្រ្តនៅ​តាម​ខេត្តបណ្តុះ​បណ្តាល​សមត្ថមភាពមន្រ្តីជំនាញ និងបង្កើតបណ្តាញផ្សាយព័ត៌មាន​ជូនប្រជាពលរដ្ឋ។ គម្រោងផ្តល់ព័ត៌មាន​​​​​​អំពី​អាកាស​ធាតុជាមុននេះ គឺជាមធ្យោបាយដើម្បីជួយបញ្ជៀសគ្រោះថ្នាក់ និង​ផ្តល់​ឱកាសឲ្យ​​​​​​​​​មនុស្សបាន​ត្រៀម​ខ្លួន​គេចផុតពីសេចក្តីស្លាប់។

      លោកឈុំ សុវណ្ណនី ប្រធានស្តីទីផ្នែកបរិស្ថាន និងថាមពលនៃអង្គការ UNDPបានឲ្យដឹងថា ការ​ងារចំពោះមុខ ​​គឺគម្រោងនេះត្រៀមធ្វើការសិក្សាអំពីតំបន់ដែ​លរងគ្រោះធម្មជាតិញឹកញាប់ច្រើនជាងគេ និងការស្តារស្ថាននីយ៍​​ឧតុ​និយមនៅតាមខេត្ត ដើម្បីតាមដានស្ថានភាពប្រែប្រួលអាកាសធាតុ។

      លោកបានបញ្ជាក់ថា នេះជាគម្រោងមួយដ៏មានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា ដែលត្រូវ​បង្កើតឡើងឲ្យ​​​​​​បាន​ជាបន្ទាន់ ខណៈដែលកម្ពុជាងាយប្រឈមខ្ពស់ចំពោះគ្រោះធម្មជាតិ​ ដែលបណ្តាល​មកពីបញ្ហា​ការ​ប្រែប្រួល​អាកាសធាតុ។ ជាក់ស្តែងប្រទេសកម្ពុជាបានរងគ្រោះធម្មជាតិជាច្រើនជាប់ៗគ្នា ចាប់ពីឆ្នាំ២០០៩មក ក្នុងនោះ​មាន​គ្រោះទឹកជំនន់ ខ្យល់ព្យុះ និងគ្រោះរាំងស្ងួត ហើយបញ្ហានេះបាន ធ្វើ​ឲ្យ​មនុស្សបាត់បង់ជីវិតជាច្រើននាក់រួម​ជាមួយ​នឹង​ផលប៉ះ​ពាល់លើវិស័យ​នានា​គិតជា​ទឹកប្រាក់​រាប់​ពាន់​​លានដុល្លា។

      គួរកត់សម្គាល់ផងដែរថា នេះជាលើកទីមួយហើយដែលប្រទេសកម្ពុជា​គ្រោងបង្កើតប្រពន្ធ័ប្រមូល​ទិន្ន​​ន័យ​​អាកាស​​ធាតុ​នៅ​តាមបណ្តា​ខេត្ត ដើម្បីផ្សព្វផ្សាយជូនប្រជាពលរដ្ឋឲ្យ​បានដឹងជាមុនដោយ​ត្រូវ​បាន​​សិក្សា​​ក្នុង​រយៈ​ពេល២ឆ្នាំ មុននឹងចាប់អនុវត្តនៅឆ្នាំ២០១៤ ក្នុងទឹកប្រាក់ជិត៥​លានដុល្លាស​ហរដ្ឋ​អា​មេរិក៕

ដោយៈ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1329]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1109]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1409]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1424]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1337]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ប្រធានកិត្ត​យសមូល​និធិខុនរ៉ា​ដចង់ឃើញក​ម្ពុជាដោះ​ស្រាយបញ្ហា​នយោបាយ​ឲ្យបានឆាប់​

ភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ច​នៅប្រទេសកម្ពុជា ប្រធ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [382]


​ប្រជាពលរដ្ឋ​ខ្មែរគ្រប់ៗរូ​ប​ គួរតែជួយគាំទ្រ​លើកាត់​បន្ថយភាព​រើសអើងរ​នាំង​ឧបសគ្គ​ជំងឺអេដស៍​

ភ្នំពេញ៖ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [392]


បំផ្ទុះ​គ្រាប់​ក្នុងឡា​ននៅទី​ក្រុង ​Aden ​ឆក់​យក​ជីវិត​មនុស្ស​យ៉ាង​ហោចណា​ស់ ​៤នាក់​

ប្រទេស Yemen៖ កាលពីថ្ងៃអង្គារម្សិលមិញ ការបំផ្ទុះគ្...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [414]


អជ្ញាធរថៃ​បញ្ជូនសពពលករ​ខ្មែរឆ្លងដែន​ខុសច្បាប់ត្រឡប់​មកកម្ពុជាវិញ​

ឧត្តរមានជ័យ៖ ប្រភព​ពី​អាជ្ញា​ធរ​ច្រក​ទ្វារ​អន្តរ​...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [426]


កូរ៉េ​​ខាងជើង​ប៉ះទង្គិច​ជាមួយ​កូរ៉េខាងត្បូងនៅ​តាម​ព្រំប្រទល់ស​មុទ្រភា​គ​ខាងលិច​

ប្រទេសកូរ៉េ៖ កាលពីពេលថ្មីៗនេះ ប្រទេសកូរ៉េខាងជើងហើយ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [785]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 112 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1053 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 4511 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1040320​ នាក់