ភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជា ប្រធានកិត្តយសមូលនិធិខុនរ៉ាដអាដឺនណៅអ៊ែ លោក ប៊ែនហាដ ហ្វូហ្គែល បានបង្ហាញពីការចង់ឃើញកម្ពុជាមានការដោះស្រាយផ្នែកនយោបាយដែលកំពុងតែតឹងតែងដោយសារគណបក្សនយោបាយជាប់ឆ្នោតទាំងពីរនេះឲ្យបានឆាប់ ដើម្បីការរីកចំរើនរបស់ប្រទេស។
ថ្លែងក្នុងជំនួបជាដាច់ដោយឡែកជាមួយលោក ងួន ញ៉ិល ប្រធានស្តីទីរដ្ឋសភា កាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៤ នៅវិមានរដ្ឋសភា លោក ប៊ែនហាដ ហ្វូហ្គែល បានលើកឡើងថា តើប្រទេសកម្ពុជាមានបំណង់ចង់ដោះស្រាយបញ្ហានយោបាយដែលកំពុងជាប់គាំងដែរឬទេ? ហើយគណបក្សប្រជាជនកម្ពុជា ប្រកាន់ជំហរយ៉ាងណា? លោកលើកឡើងថា តាមប្រភពព័តមានដែលលោកទទួលមានច្រើន តែប្រភពខ្លះបាន និយាយត្រឹមត្រូវ និងប្រភពខ្លះនិយាយមិនត្រឹមត្រូវ ។ យើងក៏មិនដឹងដែរថា តើមានមធ្យោបាយណា ដើម្បីដោះស្រាយទំនាស់ដែលកើតមានឡើងក្នុងប្រទេសកម្ពុជានេះ? បានត្រឹមតែដឹងថាគោលជំហររបស់គណបក្សទំាងពីមានភាពខុសគ្នា។ ក្នុងចំណោមតំណាងរាស្ត្រទំាង១២៣រូប នៃរដ្ឋសភា ពេលនេះមានតំណាងរាស្ត្រចំនួន៣រូបក៏មានវត្តមាននៅទីនេះស្រាប់យើងខ្ញុំក៏ចង់ដឹងដែរថា តើមានមធ្យោបាយបែបណា ដើម្បីដោះស្រាយទំនាស់ដែលនេះ?
ឆ្លើតបតចំពោះការលើកឡើងនេះ ប្រធានស្តីទីរដ្ឋសភា លោក ងួន ញ៉ិលបានបញ្ជាក់ថា ជំហររដ្ឋាភិបាលកម្ពុជា ក៏ដូចជាគណបក្សប្រជាជនកម្ពុជាដែរ ការជាប់ឆ្នោតកន្លងមកនេះ គឺធ្វើឡើងដោយអនុវត្តទៅតាមលិទ្ធិប្រជាធិបតេយ្យ និងប្រទេសនីតិរដ្ឋ។ ដូច្នេះយើងខ្ញុំមានរដ្ឋធម្មនុញ្ញជាច្បាប់កំពូល ក្នុងការណែនំាចង្អុលបង្ហាះពាក់ព័ន្ធទៅដល់យុត្ថាធិការ ទំនាស់គ្នានៅក្នុងការបោះឆ្នោតក្នុងប្រទេសកម្ពុជាកន្លងមក។ គណបក្សប្រជាជនកម្ពុជា សង្កត់លើការប្រកាសលទ្ធផល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសលទ្ធផលកន្លងមកដែលបិទផ្លូវតវ៉ា។លោក ងួន ញិល បញ្ជាក់ថា តាមច្បាប់រដ្ឋធម្មនុញ្ញក្រោយ៦០ថ្ងៃនៃថ្ងៃបោះឆ្នោតរដ្ឋសភាត្រូវប្រជុំ ក្រោមព្រះអធិបតីភាពរបស់ព្រះមហាក្សត្រ ហើយព្រះមហាក្សក្រក៏ចូលធ្វើជាអធិបតេយ្យ នឹងបានអញ្ជើញគណបក្សទំាងពីរ ដែលជាប់ឆ្នោតតែគណបក្សប្រឆំាងមិនបានចូលរូមប្រជុំ គឺមានតែគណបក្សប្រជាជនកម្ពុជា ដែលមានតំណាងរាស្ត្រ៦៨រូបចូលប្រជុំតែ ប៉ុណ្ណោះ។ មិនត្រឹមតែមិនចូលប្រជុំនោះទេ គណបក្សប្រឆំាងក៏មិនបានចូលសច្ចាប្រណិធានក្នុងព្រះមររាជវំាងដែរ តែបើតាមរដ្ឋធម្មនុញ្ញ ចែងថាគណបក្សដែលជាប់ឆ្នោតត្រូវតែ ចូលក្នុងព្រះបរមរាជវំាងធ្វើសច្ចាប្រណិតធានឬក៏ប្រជុំក្រោមអធិបតេយ្យរបស់ព្រះមហាក្សត្រមិនចាំបាច់មានកូរ៉ូមទេ ។
លោកប្រធានស្តីទីបន្ថែមថាកាលពីមុនៗមកក្នុងរដ្ឋធម្មនុញ្ញាទាស់តែមានតែសមាជិករដ្ឋសភា២ភាគ៣ ដែលលើសពី៨៣នាក់ឡើងទៅទើបអាចប្រជុំបានតែក្រោយមកទៀតមានតែ៥០បូក មួយអាចប្រជុំបាន ដូច្នេះនេះជាការស្រប់ច្បាប់នៅក្នុងប្រទេសកម្ពុជារដ្ឋសភា អាចប្រជុំបាន ។ មានការចោទប្រកាន់មូយទៀតប្រសិនបើសមាជិករដ្ឋសភាមិនមានសមាជិក ១២៣រូបចូលប្រជុំសភានោះ វាជាកាមិនត្រឹមត្រូវទេ។ ក្នុងរដ្ឋធម្មនុញ្ញបានចង្អុលប្រាប់ថារៀងរាល់អាណត្តិនិមួយៗរដ្ឋាភិបា លត្រូវស្នើអំពីអាសនៈ សភា សម្រាប់អាណត្តិបន្តទៀត ហើយនៅអាណត្តិទី៥នេះរដ្ឋាភិបាលបានស្នើសមាជិករដ្ឋសភា១២៣រូប។ទាក់ទិនសមាជិកសភា៦៨រូបថាតើអាចប្រជុំបែបណានោះ លោក ងូន ញ៉ិល បានលើកឡើងថា ចាប់តំាងពីមានការតវ៉ាពីគណបក្សប្រឆំាងមករដ្ឋសភា ក៏ដូចជារដ្ឋាភិបាលចំាបើកទ្វារចំហរការចរចារគ្នា រវាគណបក្សប្រឆំាង និងគណបក្សប្រជាជន ។ យើងខ្ញុំយល់ឃើញថាគណបក្សប្រឆំាងគួរចូលមកក្នុងសភា ដើម្បីខ្លួនមាន សិទ្ធិជាសមាជិករដ្ឋសភាអាចហៅខាងរាជរដ្ឋាភិបាលមកសួរនូវអ្វីដែលគាត់ចង់បាន ផ្ទុយទៅវិញគាត់មិនបានចូលមកទេ។ យើងនៅតែបើកទ្វារចំហរ ដើម្បីសម្របសម្រួលគ្នាឬប្រសិនបើគណបក្សប្រឆំាងនៅតែធ្វើពហិការមិនចូលទេនោះ ចំនួន៦៨កូរ៉ូមជាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជានៅតែដំណើរការបន្ត។ ពេលនេះសភាបានប្រជុំអស់ពេល៣ខែមកហើយរដ្ឋសភាកម្ពុជាក្នុងមួយឆ្នាំប្រជុំ៦ខែ និងសម្រាក៦ខែ ។ ការប្រជុំសភាគឺជាការស្របច្បាប់តែយើងចង់បានអ្វីជាការចរចារជាមួយបក្សប្រឆំាងដើម្បីកាន់ដៃគ្នាដឹកនំាប្រទេសទៅមុខ៕
ដោយ៖ ស.ស្អាត