​ប្រជាពលរដ្ឋ​ខ្មែរគ្រប់ៗរូ​ប​ គួរតែជួយគាំទ្រ​លើកាត់​បន្ថយភាព​រើសអើងរ​នាំង​ឧបសគ្គ​ជំងឺអេដស៍​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោក ទា ផល្លា បានស្នើឱ្យប្រជាពលរដ្ឋខ្មែរ​គ្រប់ចូលជួយលើក ស្ទួយ និងគាំទ្រលើកាត់បន្ថយភាពរើសអើងរនាំឧបសគ្គជំងឺអេដស៍នៅកម្ពុជា​​ឱ្យបានទាំង​​​​​​អស់គ្នា ពីព្រោះថា អ្នក​កើត ​និង​អ្នកផ្ទុក​មេរោគ​អេដស៍​មួយ​ចំនួននៅ​​​​តែ​ប្រឈម​នឹង​ការរើស​​​អើង​នៅ​ក្នុង​សង្គម​នៅ​ឡើយ។នេះជាការអំពាវនាវរបស់ អនុប្រធាន អាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ នៅក្នុងកិច្ចប្រជុំសមាជិកភាពប្រចាំឆ្នាំលើកទី២០របស់គណៈកម្មាធិការសម្របសម្រួលប្រយុទ្ធ​នឹង ជំងឺ អេដស៍ ដែលមានអ្នកចូលរួម ប្រមាណជា ៨៧នាក់ នៅសណ្ឋាគារ កាំបូឌីយ៉ាងណា កាលពីល្ងាចថ្ងៃទី ១៩ ធ្នូ ២០១៣។

លោកបន្តថា នៅក្នុងស្មារតីមិនរើសអើងលើអ្នកជំងឺអេដស៍អាចប្រព្រឹត្តទៅបានក្នុងលក្ខខណ្ឌសមរម្យ ការគោរពសិទ្ធិមនុស្ស និង សេចក្តីថ្លៃថ្នូររបស់បុគ្គលដែលមានមេរោគ និងជំងឺអេដស៍ និងអ្នកដែលទទួលរង ផលប៉ះពាល់ដោយសារជំងឺនេះ។ ដូច្នេះហើយ បានជាមិនត្រូវមានការរើសអើង ឬប្រមាថមាក់ងាយ ចំពោះ អ្នកផ្ទុកមេរោគអេដស៍/ជំងឺអេដស៍ជាឧបសគ្គរារាំង ដល់ការ ខិតខំ ប្រឹងប្រែងក្នុងការបង្ការការឆ្លងរីករាលដាល នៃមេរោគមួយនេះ។

លោក ទា ផល្លា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក៏បានកត់សម្គាល់ដែរថា នាបច្ចុប្បន្ននេះ នៅប្រទេសកម្ពុជាយើង ត្រូវ​គេ​មើល​ឃើញ​ថា អ្នក​កើត ​និង​អ្នកផ្ទុក​មេរោគ​អេដស៍​មួយ​ចំនួននៅ​​​​តែ​ប្រឈម​នឹង​ការរើស​​​អើង​នៅ​ក្នុង​សង្គម​នៅ​ឡើយ​ ហើយ​ក្រុម​ដែល​គេ​ចាត់​ទុក​ថា​ជា​ប្រឈម​នឹង​ការ​ឆ្លង​ខ្ពស់​នឹង​ការ​ឆ្លង​មេរោគ​អេដស៍​៣​ក្រុម​រួម​មាន​៖ ក្រុម​អ្នក​ធ្វើ​ការ​តាម​កន្លែងកម្សាន្ត​សប្បាយ​, ក្រុម​បុរស​ស្រឡាញ់​បុរស ​និ​ង  ​ក្រុ​មអ្ន​ក​ប្រើប្រាស់​គ្រឿងញៀន​ គឺ​កំពុងតែ​មាន​ការ​ប្រឈម​នឹង​ការ​រើស​អើង​នៅ​ក្នុង​សង្គម​ច្រើន​នោះ​ដែរ​ ដែល​​​​​ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គេ​មួយ​ចំនួន​លាក់មុខ ​មិន​ហ៊ានចេញ​ទៅរក​សេវា​ធ្វើ​តេស្តឈាម ​និងព្យាបាល ហើយ​បណ្តាល​ឲ្យ​មាន​ការ​ឆ្លង​បន្ត​ទៅ​អ្នក​ដទៃ​ទៀត​។​ 

តំណាងអង្គការ UNAIDS លោកស្រី Dhakal Narmaol Achary ថ្លែងឱ្យដឹងថា ប្រព័ន្ធ​ព័ត៌មាន​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ផ្តល់​ការបញ្ជូន ​​និង​ចែកចាយ​សារ ​ឬ​ព័ត៌មាន​ដល់​មនុស្ស​ទូទៅ​ជាពិសេស​ក្រុម​​​​​​​ងាយ​រងគ្រោះ​ដោយសារ​មេរោគ​ដស៍ ហើយ​ត្រូវ​ធានាថា​សារពត៌មាន​ទាំងនោះ​ប្រកបដោយ​ខ្លឹមសារ និង​​​​អត្ថន័យ​ត្រឹមត្រូវមាន​អំណះអំណាង និង​​​​​​​​​មាន​ប្រភព​ច្បាស់លាស់។   ទន្ទឹមនឹងនោះ លោក ទឹម វរ៉ា នាយកប្រតិបត្តិគណកម្មាធិការសម្របសម្រួលប្រយុទ្ធជំងឺអេដស៍ មានប្រសាស៍ថា  អង្គភាពរបស់ លោកបានដើរតួនាទីយ៉ាងសំខាន់ជាតំណាងសង្គមស៊ីវិលក្នុងក្រុមការងារបច្ចេក​ទេសថ្នាក់ជាតិកិច្ចប្រជុំបង្កើតគោលនយោបាយ និងយុទ្ធសាស្រ្តផ្សេងៗព្រមទាំងការងារសម្របសម្រួល​​​​​ឆ្លើយតបទៅ​នឹងការកាត់បន្ថយការរីករាលដាលមេរោគអេដស៍ និងជំងឺ អេដស៍ថ្នាក់ជាតិប្រកបដោយប្រសិទ្ធភាព និង និងនិរន្តរភាព។   

លោកបានសង្កត់ធ្ងន់ថា ជំងឺអេដស៍ គឺជាជំងឺឆ្លងរីករាលដាលមួយបង្កឡើងដោយមេរោគអេដស៍ និងដែលទទួលស្គាស់ថា គ្មាន ព្រំដែនផ្នែកផែនដី សង្គម នយោបាយ និងសេដ្ឋកិច្ច ហើយជំងឺនេះពុំទាន់មានថ្នាំព្យាបាលឱ្យជាសះស្បើយទេ។លោកបន្តថា គោលបំណងនៃកិច្ចប្រជុំសមាជិកភាពប្រចាំឆ្នាំលើកទី២០របស់គណៈកម្មាធិការសម្របសម្រួលប្រយុទ្ធ​នឹងជំងឺអេដស៍ គឺទី១ បោះឆ្នោតជ្រើសរើសគណៈកម្មាធិការដឹកនាំរបស់គណៈកម្មាធិការសម្របសម្រួលប្រយុទ្ធនឹងជំងឺអេដស៍សម្រាប់ឆ្នាំ២០១៤-២០១៥ និងទី២ ពិភាក្សាស្វែងរកការឆ្លើយតបឱ្យមានប្រសិទ្ធ ភាព​​ទៅនឹងមេរោគអេដស៍ ជំងឺអេដស៍នៅប្រទេសកម្ពុជា។

សូមបញ្ជាក់ថា រាជ​រដ្ឋាភិ​បាល​កម្ពុជា ​បាន​ដាក់​ចេញ​នូវយុទ្ធ​សាស្រ្ត​៣សូន្យ​នៅ​ឆ្នាំ២០២០ ​គឺ​គ្មាន​ការ​​ចំលង​ថ្មី​… គ្មាន​ការរើស​អើង…​និង​គ្មាន​មរណៈភាព​ទាក់ទង​នឹង​អេដស៏។ ​​ប្រទេស​កម្ពុជា ​ក្រុម​ដែល​គេ​ចាត់ទុកថា ​បាន​ប្រឈម​ខ្ពស់​ នឹង​ការឆ្លង​មេរោគ​អេដស៍ ​ត្រូវ​គេ​បែងចែក​ជាបី​ក្រុមគឺ ​គឺទី១.​ក្រុមអ្នក​ដែល​ធ្វើកា​រនៅ​កន្លែងកម្សាន្ត​សប្បាយ​ដូចជា​៖ កន្លែង​ម៉ាស្សា ​ខារ៉ា​អូខេ។​ល។ ទី២.​ក្រុម​អ្នកប្រើប្រាស់​គ្រឿងញៀន ​និង​ទី៣នោះ ​ក្រុម​បុរស​ស្រឡាញ់​បុរស ​ឬហៅកាត់​ថា (​MSM)៕ ដោយ ៖ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

ក្រសួងយុត្តិធម៌​ចាប់ផ្តើមពិភាក្សា​លើកំណែ​ទម្រង់ច្បាប់និង​ប្រព័ន្ធយុត្តិធម៌​

ភ្នំពេញ៖ ​ក្រសួងយុត្តិផ្តើមកិច្ច​ប្រជុំរបស់ខ្លួន ​...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [364]


មន្រ្តីរាជរដ្ឋាភិបាលនិងម្ចាស់ជំនួយពិភាក្សា គ្នាអំពីសេចក្តីព្រាងច្បាប់គោលនយោបាយដីធ្លី

មន្រ្តីរាជរដ្ឋាភិបាលនិងម្ចាស់ជំនួយពិ...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [367]


សាលារាជធានីច្រានចោលការចោទប្រកាន់គណបក្សសង្គ្រោះជាតិ

ភ្នំពេញៈ ​សាលា​រាជធានី​ភ្នំពេញ​បានចេញ​លិខិត​មួយ​ច្...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [325]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 161 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1382 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 964282​ នាក់