​ចិនបានសន្យា​ ផ្តល់ការបណ្តុះ ​បណ្តាល ​សមត្ថភាព ​ផ្នែកទូរគមនាគមន៍ ​ដល់មន្រ្តីកម្ពុជា​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖សាជីវកម្មសេវាទូរគមនាគមន៍ចិន មានបំណងចែករំលែកបទពិសោធន៍ ក្នុងការអភិវឌ្ឍវិស័យទូរគមនាគ មន៍ និងបា​ន​សន្យា​ផ្តល់ ការបណ្តុះ បណ្តាលសមត្ថភាព ផ្នែកទូរគមនាគមន៍ ដល់មន្រ្តីក​ម្ពុជាក្នុងកិច្ចប្រជុំ ផ្លាស់ប្តូរ យោបល់ ស្តីពី ការពង្រឹង សហប្រតិបត្តិការ លើវិស័យ ទូរ​គមនាគមន៍ រវាងប្រទេ​សកម្ពុ​ជា និង​សាធារណរដ្ឋប្រជា មានិតចិនដែលមាន ឯកឧត្តម គាត ឈន់​ ឧបនាយក រដ្ឋមន្ត្រីប្រចាំការ និង លោក ចេង ហុងយ៉ាន់​ អនុប្រធាន សាជីវកម្មសេវា ទូរគមនាគមន៍ចិន ​។

នៅវិមានសន្តិភាពកា​លពី​ថ្ងៃម្សិ​ល​មិ​ញ ភាគី​ចិន​បាន​​គូស​បញ្ជាក់ថានេះជាលើកទី១ហើយសម្រាប់ការបង្កើន ​ចំណង​​​មិត្តភាព​រ​បស់​ ប្រទេស ទាំង​ពីរ​ឲ្យកាន់ ​តែជិត​ស្និទ្ធថែម ទៀត តាមរយៈការព ង្រឹងវិស័យ សេវាទូរគមនាគមន៍ នៅ​កម្ពុជាក្រោមការជួ​យ​ជ្រោម​ជ្រែង រប​ស់រដ្ឋាភិបាលចិន។​ឮ

ឆ្លើយតបនឹង ការលើកឡើង របស់លោក ចេង ហុងយ៉ាន់ លោក គាត ឈន់ ក៏បាន បង្ហាញពីគោលន​យោ​បា​​យ របស់​​រាជរដ្ឋាភិបាល កម្ពុជា ដែលបើក ទូលាយឲ្យមាន ការប្រកួតប្រជែង ពីវិស័យឯកជន និងដើរតួ​ជា​អ្នក​គ្រប់​គ្រង ​ទីផ្សារនេះ តាមរយៈការដាក់ ចេញនូវគោល នយោបាយផ្សេងៗ ដោយមិនដើរតួ ជាអ្ន​ក​អនុវត្ត​ផ្ទា​ល់​នោះ​ទេ។​

កន្លងមក មានក្រុមហ៊ុនជា ច្រើនដែលបានចូល មកបណ្តាក់ទុន រកស៊ីនៅកម្ពុជា លើវិស័យនេះ ហើ​យ​ការប្រើប្រាស់ សេវាសរុបមាន ចំនួនរ​ហូតដល់ទៅ ១៣៩% នៃចំនួនប្រជាជនទាំងអស់។

បើតាមលោក គាត ឈន់ កម្ពុជាក៏ចង់ មើលឃើញទីផ្សារនេះ កាន់តែមាន ទំនើបកម្ម និង ភាពច្នៃប្រឌិត​ខ្ពស់​លើ​ផ្នែ​ក​ បច្ចេកវិទ្យា ដើម្បីគាំទ្រ ដល់កំណើនសេដ្ឋកិច្ច កម្ពុជាលើគ្រប់វិស័យ ទាំងកសិកម្ម ឧស្សាហកម្ម និ​ង សេ​​វា ពីព្រោះ​ថា កម្ពុជាកំពុងតែវិវត្ត ខ្លួនពីប្រទេសដែល មានចំណូល​ទាប មកជាប្រទេស ដែលមាន​ចំណូល​មធ្យម។​

ភាគីចិន ក៏បានលើកឡើង នូវកាលានុវត្តភាព នៃការអភិវឌ្ឍវិស័យ នេះនៅកម្ពុជា ដោយទា​មទារ ឲ្យ​មាន​ការរួម ចំណែក ពីរាជរដ្ឋាភិបាល កម្ពុជាក្នុង ការកសាង បណា្តញមេ និង បង្កើតម​ជ្ឈ​មណ្ឌល ​ព័ត៌មា​នជាតិមួ​យ សម្រា​ប់​សមាគមន៍ប្រជា- ជាតិអាស៊ីអាគ្នេយ៍ ទាំងមូល។​ ជាមួយនឹងការ ព្រមព្រៀងគ្នានេះ ក្រសួង​ការបរទេ​ស និង ក្រ​សួ​​ងពាណិជ្ជ កម្មចិន នឹងផ្តល់នូវ ការគាំទ្រ យ៉ាងពេញទំហឹង លើផ្នែកហិរញ្ញវត្ថុ សម្រាប់កា​ររៀប ចំ​បណ្តា​ញនេះ​ឲ្យ ដំណើរការនៅកម្ពុជា។

គួរបញ្ជាក់ថា សាជីវកម្មទូរ គមនាគមន៍របស់ រដ្ឋាភិបាលចិន ដែលមាន បទពិសោធន៍ ច្រើនជាង ៣០​ ឆ្នាំ និង ដែលបាន ចុះឈ្មោះក្នុងទីផ្សារ ភាគហ៊ុននៅ ទីក្រុងហុងកុង និងមានភាគហ៊ុន ធំៗដូចជា៖ទូរគ មនាគមន៍ចិ, សេវាទូរស័ព្ទចល័តចិន, និង សេវាទំនាក់ទំនង តែមួយចិន ដោយធ្វើការ ផ្តល់សេវាទៅឲ្យ ស្ថាប័នរដ្ឋទាំងអស់ ក្នុងប្រទេសចិន៕

ដោយ៖ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​កាកបាទ​ក្រហមកម្ពុជា​ ធ្វើ​ការ​ផ្សព្វផ្សាយ​ស្តីពីទី​វា​ខួប​លើកទី​​១៥១​ ទិវាពិភពលោក

ភ្នំពេញ៖ កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ ២០១...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [318]


​​​ស្រ្តីមាន​ចំនួន​តិចតួច​បានទទួ​ល​ឱកាសចូលរួម​កសាង​សកម្មភាព​

មន្ត្រីរដ្ឋាភិបាលជាតិនិងអន្តរជាតិនៅកម្ពុជា បានចោទជ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [337]


​ដណ្តើម​​ម៉ូយ​​គ្នា​វាយ​តប់​គ្នា​​ផ្អើល​​​សមត្ថកិច្ច​​ប៉ុស្តិ៍​វាលវង់​​

ភ្នំពេញ​៖​ អ្នក​រត់​ម៉ូតូ​កង់​បី​២​នាក់​បាន​វាយតប់...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [412]


អាជ្ញាធររាជធានីភ្នំពេញលេងធម៌ក្តៅទៅលើរថយន្តដឹកដី និងខ្សាច់ឆ្លងកាត់ស្ពានព្រះមុនីវង្ស

ភ្នំពេញ៖អាជ្ញាធររាជ​ធានីភ្នំពេញ​មានវិធានការត...អានបន្ត

ព័ត៌មានច្រើនទៀត • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [318]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 125 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 359 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864036​ នាក់