សៀមរាប៖ គណៈកម្មាធិការជាតិ ទន្លេមេគង្គកម្ពុជាហៅកាត់ថា(គ.ជ.ទ.ម.ក) (CNMC)ក្នុងក្របខណ្ឌគណៈ
កម្មការទន្លេមេគង្គ(MRC)នាថៃ្ងទី២៣-២៤ខែឧសភា ឆ្នាំ២០១៣នេះបានរៀបចំសិក្ខាសាលាថ្នាក់ជាតិ ដើម្បី
ពិនិត្យលើភាពរីកចម្រើន នៃកម្មវិធីកសាងផែនការអភិវឌ្ឍន៍អាងទន្លេ(BDP) និងផែនការសកម្មភាពជាក់ស្តែង
សម្រាប់អនុវត្តនៅក្នុងឆ្នាំ២០១៣។
សិក្ខាសាលានេះបានធ្វើឡើងនៅសណ្ឋាគារអង្គរប៉ារ៉ាឌី ទីរួមខេត្តសៀមរាបដោយមាន សិក្ខាកាមចូលរួមចំ
នួន៤២នាក់ ជាសមាជិកអនុគណៈកម្មាធិការ និងជាសមាជិកក្រុមសម្របសម្រួល ការងាររៀបចំផែនការ
មកពីក្រសួងស្ថាប័ន ជាសមាជិកគណៈកម្មាធិការជាតិ ទន្លេមេគង្គកម្ពុជា។
អនុប្រធានអចិន្ត្រៃយ៍លោក ស៊ិន នីនី ក្នុងនាមលោកលឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិ
យម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានមានប្រសាសន៍ក្នុងពិធីថ្លែងថា ការកសាង
ផែនការអភិវឌ្ឍន៍អាងទន្លេ គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីទាំង១៣ របស់គណៈកម្មការ ទន្លេមេគង្គ ដែលបាននិងកំពុងអនុវត្តតាំងពីឆ្នាំ២០០១ រហូតមកទល់បច្ចុប្បន្ននេះ បានសម្រេចនូវសមិទ្ធិផល សំខាន់
ៗជាច្រើន រួមមានការពង្រឹងសមត្ថភាពគ្រប់គ្រងធនធានទឹកចម្រុះ ឯកសារយុទ្ធសាស្រ្តអភិវឌ្ឍន៍ អាង
ទន្លេដែលប្រទេសទាំង៤កម្ពុជា វៀតណាម ឡាវ និងថៃ បានអនុម័តនាខែមករា ឆ្នាំ២០១១ និងឯកសារ
ផែនការចង្អុលថ្នាក់ជាតិ សម្រាប់អនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍអាងទន្លេមេគង្គ។
សិក្ខាសាលាបានពិភាក្សាលើរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តកម្មវិធីនាឆ្នាំ២០១១-២០១២ កន្លងមក
និងបានអនុម័តផែនការសកម្មភាពសម្រាប់អនុវត្តក្នុងឆ្នាំ២០១៣។ គ.ជ.ទ.ម.ក ឬ CNMC ជាស្ថាប័នជាតិ
មួយ ដែលស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់ របស់រាជរដ្ឋាភិបាល ដែលមានបេសកកម្មយ៉ាងសំខាន់ស
ម្រាប់សម្របសម្រួលក្នុងការគ្រប់គ្រង ការការពារ ការអភិរក្ស និង ការអភិវឌ្ឍធនធានទឹក និងធនធាន
ពាក់ព័ន្ធដទៃទៀត ក្នុងអាងទន្លេមេគង្គ។
សូមរំលឹកថា គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជាមានគោលដៅសំខាន់ៗជួយលើកទឹកចិត្ត ដល់គ្រប់
មជ្ឈដ្ឋាន ដើម្បីយកចិត្តទុកដាក់ខ្ពស់ បង្កើននិងរក្សានូវកិច្ចសហប្រតិបត្តិការដ៏ល្អ ប្រសើរ ក្នុងក្របខណ្ឌ
ការងារទន្លេមេគង្គ ដោយស្មារតីនៃកិច្ចសហប្រតិបត្តិការដ៏ល្អជាស្ថាប័នពាក់ព័ន្ធ៕
ដោយ៖សស្អាត