ក្រសួងអប់រំ ​ជំរុញឲ្យយុវជនចេះស្វែងយល់ព័ត៌មានឲ្យកាន់តែស៊ីជម្រៅពីបញ្ហាសុខភាពផ្លូវភេទ
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញៈ ក្រសួងអប់រំ និងអង្គការក្រៅរដ្ឋាភិបាលប្រកាសឲ្យយុវជនចេះប្រើប្រាស់ និងស្វែងយល់ព័ត៌ មានអប់រំ​សុខភាព​​ផ្លូវភេទតាមរយៈសាអេឡិចត្រូនិក ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាតត្បាតជម្ងឺផ្សេងៗ ពិសេសជម្ងឺអេស​​ដ៏​ជា​ដើម។ ថ្លែងក្នុងឱកាសបើកឲ្យប្រើប្រាស់គម្រោងរៀនពីការរស់នៅកម្ពុជានៅព្រឹកថ្ងៃទី២៨ ខែមីនា លោកស្រីអូហ្សូ អាដឺរ៉េមី នាយិការអង្គការOne world UK មានប្រសាសន៍ថា នេះជាគម្រោងមួយដ៏ល្អ ដើម្បីអភិវឌ្ឍចំណេះដឹង​ថ្មីៗសម្រាប់​យុវវ័កម្ពុជា ក្នុងការទទួលនិងចែករំលែកព័ត៌មាន ពីសុខភាពបន្ត ពូជ សុខភាពផ្លូវភេទ វិបត្តស្នេហា រួម​ទាំង​វិធីការ​ង្កាមេ​រោគអេដស៏និងជំងឺអេដស៍តាមរយៈសារ អេចត្រូនិកជាអក្សរ សំលេង អ៊ីមែល និងគេហទំព័រ។

លោកស្រីបញ្ជាក់ថា ក្រុមយុវជននិងប្រជាពល រដ្ឋអាចចូលរួមកម្មវិធីនេះ តាមរយៈលេខទូរសព្ទ័១២៩៣ និងគេហ​​​ទំព័រ www.smartyouthcambodia.org ដើម្បីស្វែងរកព័ត៌មាន សាក់សួរព័ត៌មានប្រឹក្សាយោបល់ ដោយរក្សាការសំងាត់ ហើយការចូលរួមក្នុង កម្មវិធីនេះមិនអស់កម្រៃសេវាឡើយ។ លោកស្រីបន្ថែមថា វាជាមធ្យោបាយមួយ​​​​​​​ដើម្បី​ផ្តល់​​លទ្ធ​ភាព ឲ្យទូលំទូលាយដល់យុវជន ឲ្យសិក្សាស្វែងយល់ពី​ក្បួនអប់រំ​ទាក់ទងទៅនឹងការប្រព្រឹត្តផ្លូវភេទដោយ សុវត្ថិភាព ខណៈដែលតាមការសិក្សាបានបង្ហាញថា​យុវជន​ស្ថិតនៅក្នុងក្រុមប្រឈមមុខដោយគ្រោះ ថ្នាក់នៃការរាតត្បាត​​ដោយ ជម្ងឺកាមរោគ ជំងឺអេដស៏ពីព្រោះ​តែយុវជនខ្វះ​ព័ត៌មានអប់រំ។ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួង​អប់​រំ​​​​​​យុវជន និងកីឡាមានប្រសាសន៍ថា កម្មវិធីនេះ នឹងបាន​តបយ៉ាងមានប្រសិទ្ធិភាព ក្នុងការដោះស្រាយបញ្ហា​ប្រឈម​​​​​​​​​មុខសម្រាប់យុវវ័យដែល ចាប់ផ្តើមចូលប្រឡូកក្នុង​រឿងផ្លូវភេទ ហើយត្រូវការស្វែងយល់អំពីការបង្ការជំងឺឆ្លង និងការមានផ្ទៃ ពោះដោយចៃដន្យ។

ក្រៅពីនេះលោកជំទាវ​បញ្ជាក់ថា វានឹងទាក់ទាញឲ្យយុវវ័យប្រកាន់ឥរិយាបទ ជាវិជ្ជមាន មានការទទួលខុសត្រូវខ្ពស់ មានទំនួលចិត្តលើខ្លួន​ឯង​ក្នុងការស្វែងរកសេវាសម ស្រប​ទាក់ទងនឹងសុខភាពបន្តពូជនិងសុខភាពផ្លូវភេទ​ត្រឹមត្រូវ​ដើម្បី​​​​​​ឈានរកការ​គ្រប់​គ្រងជីវិតក្នុង ភាពត្រចះត្រចង់។ កម្ពុជាជាប្រទេសទី ៦​ និងជាប្រទេសទី១ក្នុងតំបន់អាស៊ី​​ដែល​បានដាក់ឲ្យអនុវត្តកម្មវិធី ផ្តល់ព័ត៌មានអប់រំសុខ​ភាព​តាម​រយៈ​ប្រពន្ធ័បច្ចេកវិទ្យានេះតាមបទពិសោធន៍ពីប្រទេស​នីហ្សេ​រិយា ហើយគម្រោងនេះ​បាន​អនុវត្ត​ក្រោម​កិច្ច​សហ​ការ​រួម​គ្នា​រវាងអង្គការOne world ក្រសួងអប់រំយុវជន និង​កីឡា ក្រសួងប្រៃយ៍សណីយ៍ និងទូរគមនាគម អង្គការរ៉ាកកម្ពុជា និងក្រុមហ៊ុនទូរសព្ទ័មូប៊ីថែល ក្រោមកញ្ចប់ថវិកា​​របស់អង្គការOxfam៕ ដោយ៖ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

គ្មានមន្រ្តីហ្វ៊ុនស៊ិនប៉ិចណាទៅ តាមព្រះអង្គម្ចាស់ធម្មិកោទេ

មន្រ្តីហ្វ៊ុនស៊ិនប៉ិចថ្នាក់មូលដ្ឋានបានចេញមុខ...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [318]


ស្ថានភាពអ័ព្ទ​ក្រាស់ពេលព្រឹក​ព្រលឹម​ គឺដោយសារ​តែបរិយាកាស​មានសំណើមខ្ពស់​

ភ្នំពេញៈ នាយកខុទ្ទកាល័យក្រសួងធនធានទឹក និងឧតុ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [321]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 351 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 983 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864660​ នាក់