ទឹកទន្លេចាប់ផ្តើមឡើងលឿនគួរឲ្យព្រួយបារម្ភ
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ:​ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ច្រើន​ជា​បន្តបន្ទាប់​ដោយសារ​ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ទាប ដែល​បានកើត​មាន
នៅ​តំបន់​អាង​ទន្លេមេគង្គ​លើជាច្រើន​ថ្ងៃ​រួចមក​ទឹកទន្លេ​មេគង្គ ទន្លេបាសាក់ និង​ទន្លេសាបចាប់ផ្តើម​ជន់​ឡើងគួរ​
ឲ្យព្រួយបារម្ភនៅរដូវវស្សាឆ្នាំនេះ។​
​ ​

ក្រសួង​ធនធានទឹក និង​ឧតុនិយម​បានប្រកាស នៅ​ថ្ងៃទី​២២ ខែកក្កដាឆ្នាំ​២០១៣​ថាប្រព័ន្ធ​សម្ពាធ​ទាប​ដែល​បាន​
បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​យ៉ាងច្រើននៅ​អាង​ទន្លេមេគង្គ​ក្នុងប្រទេស​កម្ពុជា ឡាវ និង​ប្រទេស​ថៃបណ្តាល​ឲ្យ​ទឹកទន្លេ​
មេគង្គ​ទន្លេបាសាក់ ទន្លេសាប និង​ទឹក​បឹង​ទន្លេសាបជន់​ឡើងជា​បន្ត​​បន្ទាប់ ជាពិសេស​ក្នុង​រយៈពេល​ពី ៥ ទៅ ៦
ថ្ងៃ​ខាងមុខ​។​

​សេចក្តីជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ លោក​លឹម គានហោរដ្ឋមន្ត្រីក្រសួង​ជំនាញ​បាន​បញ្ជាក់ថា ទឹក​
ទន្លេ​​ជន់​ឡើង​លឿ​នេះវា​នឹង​ហូរ​ចូល​ទៅតាម​បណ្តា​ព្រែក​មួយចំនួន  នៅ​តំបន់​ទំនាប​អម​សងខាង​ដង​ទន្លេអាច​
នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កសិផល​រប​ស់​ប្រជាពលរដ្ឋ​នៅតាម​តំបន់​ទាំងនោះ​។​

​សេចក្តីជូនដំណឹង​ដដែល​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ដែនដីនិង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ
ទន្លេសាប និង​ទន្លេបាសាក់រួសរាន់​​ប្រមូល​កសិផល​ឲ្យ​បាន​ទាន់ពេលវេលានិង​សូម​បង្កើន​ការយកចិត្តទុកដាក់​
ប្រុងប្រយ័ត្ន​ខ្ពស់ចំពោះ​ស្ថានភាព​ទឹកជំនន់​ខាងលើដើម្បី​ចៀសវាង​នូវ​​គ្រោះថ្នាក់​ផ្សេងៗ​ដែល​អាច​កើតមាន​
ឡើង​​ជាយថាហេតុ​។

​អ្នកនាំពាក្យ​និង​ជា​នាយក​ខុទ្ទកាល័យ​ក្រសួង​ធនធានទឹកនិង​ឧតុនិយម លោក ​ចាន់ យុ​ត្ថា បានឲ្យ​ដឹង​នៅ​ថ្ងៃទី​
២២ ខែកក្កដា ឆ្នាំ​២០១៣​ថាប្រព័ន្ធ​សម្ពាធ​ទាប​ដែល​ក្រសួង​បាន​ជូនដំណឹង​កាលពី​សប្តាហ៍​នោះពេលនេះ​វា​នៅតែ​បន្ត​មាន​ឥទ្ធិពល​ដល់​អាង​ទន្លេមេគង្គ​លើដោយនៅ​តំបន់​ខ្លះ​មាន​​ភ្លៀង​ធ្លាក់​ច្រើនជាង​ពីរ​រយ​មី​លី​ម៉ែត្រ​បាន​​ធ្វើ​ឲ្យ​ទឹកទន្លេ​ចាប់ផ្តើម​ជន់​ឡើង​យ៉ាង​លឿន​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កសិផល ដែល​មិនទាន់បាន​ប្រមូល​
នៅតាម​តំបន់​ទន្លេ​នានា​។ស្ថានភាព​ទឹកទន្លេ​ជន់​ឡើង​លឿន​នេះ ក្រសួង​បានធ្វើការ​ជូនដំណឹង​រួចហើយ​៕

ដោយ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

សង្គម​​ស៊ីវិល​ និងអ្នក​ពាក់ព័ន្ធ​ នឹងធ្វើយុទ្ធនាការ​យាត្រា​សន្តិភាព​ថ្នាក់​ជាតិ​ស្តីពីទំនប់វា​រីអគ្គសនី​ ដនសាហុង​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [732]

ភ្នំពេញៈ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គសង្គមស៊ីវិល បានឱ្យដឹងថា យើង​រៀបចំ​យាត្រា​សន្តិភាព​ថ្នាក់ជាតិ​មួយ សំដៅ​ជំរុញ​ការយល់ដឹង​អំពី​ទំនប់​នេះ និង សក្តានុពល​ផលប៉ះពាល់​របស់​វា ក៏ដូចជា ជូន​ព័ត៌មាន​ដល់​បណ្តា​រដ្ឋាភិបាល​នៃ​ប្រទេស​ជាប់​ទន្លេមេគង្គ​ក្រោម​ទាំង​ បួន សាធារណជន ដៃគូ​អភិវឌ្ឍន៍ និង ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​អំពី​ការសាងសង់​ទំនប់​ លើ​ទន្លេ​មេ​នៃ​ទន្លេមេគង្គ​ ។... អានបន្ត


​អាមេរិកធ្វើ​ជាម្ចាស់ផ្ទះ​ កិច្ចប្រជុំកំពូល​បីប្រទេស ​ដើម្បីពិភាក្សាបញ្ហា​សន្តិសុខ​ និង​នុយក្កេអ៊ែរ​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [753]

អាមេរិកៈ ​កិច្ចប្រជុំ​កំពូល​មួយ​ដែលមាន​សមាជិក​បី​ប្រទេស​ចូលរួម បាន​ប្រារព្ធ​ធ្វើ​ហើយ​កាលពី​ថ្ងៃទី​២៥ ខែមីនា​។ប្រទេស​ចំនួន​បី​ដែល​ចូលក្នុង​កិច្ចប្រជុំ​កំពូល​នេះ មាន​អាមេរិក​កូរ៉េខាងត្បូង និង​ជប៉ុន​ក្នុងនោះ​អាមេរិក​គឺជា​ម្ចាស់ផ្ទះ​។​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ថ្នាក់ ... អានបន្ត


​សម្តេចតេជោ​ អនុញ្ញាតឱ្យប្រធាន​ក្រុមហ៊ុន​ចិន​ផលិត​វារីអគ្គីសនី​​ចូលជួប​​សម្តែងការគួរ​ ​សម​​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [749]

ភ្នំពេញៈ ​សម្តេច​តេ​ជោ ហ៊ុន ​សែន​នាយករដ្ឋមន្ត្រី បានអនុញ្ញាត​ប្រធាន​ក្រុមហ៊ុន​ចិន ដា​តាំង​គ្រុប ដែល​ផលិត​វា​រី​អគ្គីសនី ចំនួន​២​កន្លែង ក្នុងប្រទេស​កម្ពុជា ចូលជួប​សម្តែង​ការ​គួរសម នៅ​ព្រឹក​ថ្ងៃទី​២៦​មីនា​នេះ នៅ​វិមាន​សន្តិភាព​។​ក្រុមហ៊ុន​ចិន ដា​តាំង​... អានបន្ត


ចំនួនអ្នក​​ស្លាប់​ដោយ​ការ​វាយ​ប្រហារ​នៅ​អាហ្កានី​ស្ថាន​ឡើង​ដល់​ ១០នាក់​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [733]

ប្រទេសអាហ្កានីស្ថាន៖ យោងតាមប្រភពព័ត៌មានចុងក្រោយរបស់ប្រទេសអាហ្កានីស្ថានបានរាយការណ៍ឲដឹងថា ចំនួនអ្នកស្លាប់ដោយការវាយប្រហារមកលើស្ថានីយ៍ប៉ូលីសមួយកន្លែងនៅក្នុងទីក្រុង Jalalabad ស្ថិតនៅភាគខាង កើតនៃប្រទេសអាហ្កានីស្ថានគឺបានឡើងដល់ ១០នាក់ហើយ និងបានបណ្តាលឲមនុស្សចំនួន១៤នាក់ផ្សេងទៀត ទទួលរងរបួសជាទំងន់។... អានបន្ត


រថភ្លើង​បុក​ឡាន​តូច​មួយ​គ្រឿង​នៅ ​Turkey​ ស្លាប់​មនុស្ស​ ៩នាក់​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [788]

ប្រទេស Turkey៖ កាលពីពេលថ្មីៗនេះ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲរន្ធត់រវាងរថភ្លើងនិងឡានតូចមួយគ្រឿងនៅ ក្នុងប្រទេស Turkey បានបណ្តាលអោយមនុស្សយ៉ាងហោចណាស់ ៩នាក់បានបាត់បង់ជីវិតនិងបណ្តាលអោយ មនុស្ស៥នាក់ផ្សេងទៀតទទួលរងរបួសជាទំនង់។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

សាលារាជធានីភ្នំពេញទទួលពានរង្វាន់ ទិវាពិភពលោកគ្មានថ្នាំជក់ពីអង្គការសុខភាពពិភពលោក

សាលារាជធានីភ្នំពេញទទួលពានរង្វាន់ទិវាពិភពលោកគ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [306]


​មេបក្ស​ប្រឆាំង​​ស្នើ​រាជរដ្ឋាភិបាល​គិតគូរ​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម​​ផង​

ភ្នំពេញ៖ ប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី ដែល...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [337]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 376 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 935 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864612​ នាក់