ព្រះអង្គម្ចាស់ស៊ីសុវត្ថិធម្មិកោបានសំរេចចិត្ត​យាង​ទៅ​ធ្វើ​នយោ​បាយ​ជា​មួយ​បក្ស ប្រ​ឆាំង ខណៈ​បរា​ជ័យ​មិនបានធ្វើប្រធានហ៊្វុនស៊ិនប៉ិច
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ  ធម្មិកោ  អតីត​លេខា​ផ្ទាល់​សម្តេច​ឪ​បាន​សម្រេច​ព្រះទ័យយាង​ចូល​ទៅធ្វើ​នយោបាយ​ជាមួយ​នឹងគណបក្ស​សង្គ្រោះ​ជាតិបន្ទាប់ពីការយាងចូលទិវង្គត​របស់​​ព្រះបរមរតនកោដ្ឋ ។ នៅក្នុង​
សមាជលើកដំបូងកាល​ពី​ព្រឹក​ថ្ងៃអាទិត្យ ទី​៧  ខែ​មេសា ឆ្នាំ​២០១៣  នេះគេបានឃើញព្រះអង្គម្ចាស់   ធម្មិកោ មានវត្តមាននៅក្នុងនោះ ហើយត្រូវបានអង្គ​សមាជជ្រើសតាំង​ជាសមាជិក​ក្រុម​ប្រឹក្សាជាតិគណបក្សសង្រ្គោះ
ជាតិទៀតផង។
បន្ទាប់ពីចប់អង្គសមាជ ព្រះអង្គម្ចាស់ ធម្មិកោ បានមានបន្ទូលថាក្រៅពី​ព្រះអង្គដែល​បាន​យាង​ចូលរួម​ធ្វើនយោ
បាយជាមួយ​គណបក្ស​ប្រឆាំងនៅ​មាន​រាជវង្សានុវង្សសែ​ស៊ីសុវត្ថិ    និង​សែ​នរោត្តមមួយចំនួនទៀតក៏នឹង​យាង​ចូលរួមជាគណបក្សប្រឆាំងនេះ​ដែរ​  ។   តែ​ព្រះអង្គមិនបានបញ្ជាក់ឈ្មោះសែរាជវង្សអង្គណាដែល​មក​ចូលរួម​
ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ?​។​

​ព្រះអង្គម្ចាស់ ធម្មិកោ បានបង្ហាញពី​មូលហេតុដែល​ព្រះអង្គមិន​យាង​ទៅ​ចូលរួម​នយោបាយជាមួយនឹង​គណ
បក្ស​ហ្វ៊ុនស៊ិនប៉ិចដែល​ដឹកនាំ​ដោយ​សម្តេចព្រះអនុជនរោត្តមអរុណ​រស្មីនោះគឺមក​ពី​ហ្វ៊ុនស៊ិនប៉ិចមិន​បាន​ផ្តល់​
លទ្ធភាព​ឲ្យ​ព្រះអង្គបញ្ចេញ​ជំហរដែល​ផ្ទុយ​ពី​ជំហរ​របស់​រាជរដ្ឋាភិបាល​។  ​​ព្រះអង្គម្ចាស់បញ្ជាក់​ថាក្នុងសង្គម​
ខ្មែរ​សព្វថ្ងៃនេះមាន​ភាពអយុត្តិធម៌​ជាច្រើន​។     គេ​មិន​ផ្តល់​សេចក្តីសុខ​ក្នុង​ការកសាងអភិវឌ្ឍន៍​ប្រទេសជាតិ​
គេ​មិន​ផ្តល់​សេចក្តី​សុខ​ជូន​ប្រជារាស្ត្រ​។   ដូច្នេះ​ខ្ញុំ​ជា​ស្តេច​មួយ​រូបខ្ញុំ​ត្រូវតែ​មាន​សិទ្ធិ​បញ្ចេញ​ជំហ​រមតិជុំវិញ​ការ
ការពារ​សេចក្តីសុខនិង​រក​យុត្តិធម៌ជូន​ប្រជារាស្ត្រ​កម្ពុជា​។ព្រះអង្គម្ចាស់ធម្មិកោក៏គ្រោងនឹងជជែក​ជាមួយនឹង
​ថ្នាក់ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិដើម្បី​បាន​​ឈរឈ្មោះ​ជា​តំណាងរាស្ត្រនៅតាម​ខេត្ត​ណា​មួយនៅក្នុង​
ការបោះឆ្នោត​ជាតិ​នាពេលខាង​មុខ​។​

ទាក់ទិននិងការយាងទៅចូលរួមនយោបាយជាមួយបក្សប្រឆាំង របស់ព្រះអង្គម្ចាស់ធម្មិកោ​ខាងលើនេះ ត្រូវ
បានអគ្គលេខាធិការគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិចលោកញឹកប៊ុនឆៃមានប្រសាសន៍នៅព្រឹកថ្ងៃទី៧ខែ
មេសាឆ្នាំ២០១៣នេះថានេះជាសិទ្ធិផ្ទាល់ខ្លួនរបស់លោកទេចង់ព្រះអង្គជ្រើសរើសយកបក្សណាក៏មិនជាបញ្ហា
អីដែរព្រោះព្រះអង្គបច្ចុប្បន្នពុំមានមុខនាទី​អ្វីទៀតទេ ទាំងលេខាផ្ទាល់​ឬព្រះរាជខុទ្ទកាល័យ បន្ទាប់ពីការ
យាងចូលទិវង្គតរបស់ព្រះបរម​រតនកោដ្ឋ ។

លោក ញឹក ប៊ុនឆៃ   បានបញ្ជាក់ថាមូលហេតុដែលព្រះអង្គម្ចាស់ស៊ីសុវត្ថិធម្មិកោទៅគណបក្សសង្គ្រោះ
ជាតិគឺដោយសារតែព្រះអង្គបរាជ័យមិនបានធ្វើជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។ព្រោះថាថ្នាក់ដឹក
នាំគណបក្សបានសំរេចគ្នាជាឯកឆ្ឆ័ន សុំយាងសម្តេចព្រះអនុជ នរោត្តម អរុណរស្មី ដែលជារាជបុត្រី
ពៅសម្តេចឪមកធ្វើជាប្រធានគណបក្ស ។ មួយទៀតនៅ ពេលចុងក្រោយនេះក៏មានបំណងមកធ្វើជា
អគ្គលេខាធិការបក្សទៀត ប៉ុន្តែថ្នាក់ដឹកនាំទាំង​អស់មិនអាចទទួលយកបាន ដោយសារព្រះអង្គធម្មិកោ
ច្រើនតែមានបន្ទូលប្រាប់ប្រព័ន្ធ​ផ្សព្វ​ផ្សាយមិនមានការពិតដោយមិនសួរនាំយោបល់ថ្នាក់ដឹកនាំទេ
ធ្វើឲ្យកើតមានបញ្ហាជា​បន្ត​បន្ទាប់​​កន្លងមក ។

ជាមួយនឹងបន្ទូលដែលលើកឡើងដោយព្រះអង្គម្ចាស់ធម្មិកោថា ហ៊្វុនស៊ិនប៉ិចជារបស់លោក ញឹក ប៊ុន
ឆៃនោះ ក៏ត្រូវបានលោកអគ្គលេខាធិការបដិសេធន៍ថា ហ៊្វុនស៊ិនប៉ិចមិនមែនជារបស់​អ្នកណាម្នាក់នោះ
ទេគឺជារបស់សមាជិកសមាជិការទូទាំងប្រទេស ហើយក៏ជាស្នាព្រះហស្ថ​ដ៏ថ្លៃថ្លារបស់អង្គសម្តេចឪ
សម្តេចតា សម្តេចតាទួតនៃយើង បានបន្សល់ទុកឲ្យកូនចៅជំនាន់​ក្រោយៗនាំគ្នាថែរក្សាតែប៉ុណ្ណោះ ។
ហើយខ្ញុំគ្រាន់តែជាសមាជិកម្នាក់ដែលបានបំរើ​ក្នុង​គណ​បក្សនេះដូចជាសមាជិកដទៃទៀតដែរ។

លោកញឹកប៊ុនឆៃមិនបានសម្តែងនូវការសោកស្តាយ​ចំពោះ​ការ​យាងរបស់ព្រះអង្គទៅកាន់​គណបក្ស
សង្គ្រោះជាតិនោះឡើយហើយព្រះអង្គក៏ជា​មនុស្ស​ដែល​ពូកែលោតផ្លោះពីគណ​បក្ស​មួយទៅគណ
បក្សមួយនិងសំបូរវោហាដែលមិនពិតទៀត​ផង​ ។​ហើយការយាងរបស់​ព្រះ​អង្គក្នុង​គោលបំណង
បំរើប្រជាជននិងជួយដល់ប្រជាជនកម្ពុជាឲ្យបានសេចក្តីសុខនិង​ទទូល​បានភាពយុត្តិធម៌។តែទោះ
យ៉ាងណាក៏ដោយលោកញឹកប៊ុនឆៃពុំមានជំនឿចំពោះ​គណបក្ស​សង្គ្រោះជាតិដែលមានមេនៅ
ក្រៅស្រុកនោះឡើយដោយលោកសំអាងថារាល់ការអភិវឌ្ឍន៍និងរីកចំរើននៅក្នុងប្រទេសកម្ពុជាគឺ
កើតឡើងដោយសារតែគណបក្សប្រជាជនកម្ពុជា​និង​គណ​បក្សហ៊្វុន​ស៊ិនប៉ិចបានរួមដៃគ្នាធ្វើកន្លង
មកតែប៉ុណ្ណោះ៕

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [664]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [690]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [712]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [615]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [571]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

មន្រ្តី​ប៉ូលីស​​អេហ្ស៊ីប​​ ៥នាក់​ត្រួវ​បាន​គេសំលាប់នៅ​ភាគខា​ងត្បូង​នៃទីក្រុង​ខៃរ៉ូ​

ប្រទេសអេហ្ស៊ីប៖ មន្រ្តីក្រសួងមហាផ្ទៃរបស់អេហ្ស៊ីបបា...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [305]


មហាស្រពភាព​យន្ត​អន្តរ​ជាតិ​កម្ពុជា លើកទី៤

មហាស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី៤ នឹងធ្វើការបង...អានបន្ត

អំពីតារាកម្ពុជា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [714]


មេ​ធាវី​៥៨​រូប​ប្តេជ្ញា​បម្រើ​ការងា​ដោយ​សុច្ចរិត​តាម​វិជ្ជា​ជីវៈ​របស់​ខ្លួន​

ភ្នំពេញ៖មេធាវីដែលទើបបញ្ចប់ការសសិក្សាផ្នែកវិជ្ជាជីវ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [651]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 29 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 59 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 1056 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 756243​ នាក់