ខ្មែរអភិវឌ្ឍសេដ្ឋកិច្ចចាត់ទុកទង្វើសង្រ្គោះជាតិ ថា ជាអំពើបំផ្លាញជាតិ
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ គណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច បានចាត់ទុកទង្វើរបស់គណបក្សសង្រ្គោះជាតិ ដែលគ្រោងប្ដឹងទៅ​អង្គការសហ​ប្រជា​ជាតិ មិនឲ្យទទួលស្គាល់កម្ពុជា ជាប្រទេសសមាជិកនោះថា ជាទង្វើចង់បំផ្លាញប្រទេសជាតិ។

ក្នុងសន្និសីទកាសែត ធ្វើនៅភោជនីយដ្ឋាន Seven Bright នៅថ្ងៃទី២១ ខែតុលានេះ លោក ហួន រាជចំរើន ប្រធាន​​​​គណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច បានមានប្រសាសន៍ ដោយបង្ហាញការមិនពេញចិត្តចំពោះសកម្មភាព របស់​គណ​បក្សសង្គ្រោះជាតិ ដែលកំពុងទាមទាររកយុត្តិធម៌ ជូនប្រជាពលរដ្ឋ តាមរយៈការធ្វើមហាបាតុកម្ម និងគម្រោង​ប្តឹងទៅ សហគមន៍​អន្តរជាតិ មិនឲ្យទទួលស្គាល់កម្ពុជាជាប្រទេសសមាជិករបស់អង្គការសហប្រជាជាតិ ព្រមទាំង​អំពាវនាវ​មិនឲ្យ វិនិយោគិនបរទេស មកបណ្តាក់ទុករកស៊ី ជាមួយកម្ពុជាជាដើម។ លោក ហួន ហួតចំរើន ចាត់ទុក​ទង្វើ​​របស់ប​ក្ស​ប្រឆាំង ថា ជាការបំផ្លាញផលប្រយោជន៍ជាតិ ដើម្បីតែបំពេញ​សេចក្តីត្រូវការដែលជា​ផលប្រយោជន៍​របស់ខ្លួន។
 
លោក ហួន រាជចំរើន បានបន្ដ ថា”ដឹងថា គណបក្សទាំងពីរឈ្នះឆ្នោត ខ្ញុំជាគណបក្សចាញ់ឆ្នោត ខ្ញុំទទួលយក អញ្ចឹង​​លោកជាគណបក្សឈ្នះឆ្នោតទាំងពីរ លោកគួរអនុវត្ដរដ្ឋធម្មនុញ្ញ និងសន្ធិសញ្ញាអន្តរជាតិ ប្រសិនបើលោកចង់​តវ៉ាភាពមិនប្រក្រតី តើលោកទាមទារដើម្បីប្រយោជន៍ប្រជារាស្រ្ដ ឬទាមទារដើម្បីប្រយោជន៍បក្ស”។
 
ជាមួយគ្នានេះ ប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ក៏បានទាមទារឲ្យគណបក្សសង្គ្រោះជាតិ ចូលរួមកិច្ច​ប្រជុំ​រដ្ឋ​សភា ដើម្បីបញ្ចប់បញ្ហាជាប់គាំងនយោបាយ  និងដើម្បីបង្កើតរដ្ឋាភិបាលមួយ  ស្របតាមឆន្ទៈប្រជាពលរដ្ឋ ដែល​បានបោះឆ្នោតឲ្យ ហើយបើពុំដូច្នេះទេ គណបក្សដែលមិនទទួលបានសំឡេងឆ្នោតក្នុងសភាមួយនេះ នឹងដឹកនាំ​​ធ្វើ​មហាបាតុកម្ម ដើម្បីជំរុញឲ្យបក្សប្រឆាំង ចូលរួមប្រជុំសភា។ 
 
យ៉ាងណាក៏ដោយ នៅថ្ងៃនេះ មិនទាន់មានប្រតិកម្មយ៉ាងណានៅឡើយទេ ពីគណបក្សសង្រ្គោះជាតិ។
 
គួរបញ្ជាក់ ថា គណបក្សសង្រ្គោះជាតិកំពុងប្រមូលស្នាមមេដៃ ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីចងក្រងជាញត្ដិ ដាក់ទៅអង្គការសហប្រជាជាតិ និងប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសជួយដោះស្រាយ​វិបត្តិ​នយោ​បាយនៅកម្ពុជាដោយឲ្យអ្នកដឹកនាំប្រទេសកម្ពុជាបច្ចុប្បន្នគោរពនិងប្រតិបត្តិឲ្យបា​នពេញលេញនូវកិច្ច​ព្រម​ព្រៀង​ទីក្រុងប៉ារីសថ្ងៃទី២៣ខែតុលាឆ្នាំ១៩៩១ និងព្យួរអាសនៈរបស់កម្ពុជា នៅអង្គការសហប្រជាជាតិផងដែរ ហើយ​ខណៈ​នេះ លោក សម រង្ស៊ី កំពុងនៅបរទេសដើម្បីស្វែងរកការគំាទ្រ ពីប្រទេសមហាអំណាចចំពោះការងារ របស់​គណបក្សសង្រ្គោះជាតិ៕ 
អត្ថបទៈគង់ រតនា ២១ ១០ ២០១៣
 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ចាក់ខ្សាច់ថ្មីលើឆ្នេរសមុទ្រចាស់ក្រុងកែ បសម្រាប់បុណ្យសមុទ្រឆ្នាំនេះ

ចាក់ខ្សាច់ថ្មីលើឆ្នេរសមុទ្រចាស់...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [328]


​ក្រសួង​ព័ត៌មាន​បណ្តុះបណ្តាល​មន្ត្រី​ក្រោម​ឱវា​ទពី​ការងារ​គ្រប់​គ្រង​ឯ​កសារ​

ភ្នំពេញៈ ក្នុងក្របខណ្ឌក្រសួងព័ត៌មាន និងដោយបានការឧប...អានបន្ត

សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [539]


​ខេត្តយូណាន​ផ្តល់​ម៉ាស៊ីន​បូមទឹក​ចំនួន​២០០គ្រឿង​ដល់​ខេត្តបន្ទាយមានជ័យ​

ភ្នំពេញ៖ ដោយមានកិច្ចសហការយ៉ាងស្អិតរមួតរវាងខេត្តបន្...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [443]


សម្តេចតេជោ៖​ រដ្ឋាភិបាលមិន​មានគោល​ការណ៍តម្លើង​ពន្ធទេ​

ភ្នំពេញ៖ ​សម្តេចអគ្គមហាសេនា​បតីតេជោ ​ហ៊ុន សែន ​បាន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [363]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 565 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 857 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864534​ នាក់