ឃាត់ខ្លួនមនុស្ស​៥នាក់រួម​នឹងថ្នាំញៀន​នៅផ្ទះ​សំណាក់​រ៉ូហ្សាណា​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

     ភ្នំពេញៈ សមត្ថកិច្ចកម្លាំងកងរាជអាវុធ​បានចុះបង្រ្កាប​ជនសង្ស័យ៥នាក់រួមនឹង​ថ្នាំញៀន២កញ្ចប់ ចុះបង្ក្រាប​បាន​នៅក្នុងផ្ទះសំណាក់យីហោរ៉ូហ្សាណាបន្ទប់លេខ ០៤និងលេខ០៨ ដែលមានទីតាំង​ផ្ទះ​លេខ ១៣០ ផ្លូវលេខ១៩២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោកកាលពីវេលាម៉ោង២និង ៣០​នាទី​រសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៤។
     សមត្ថកិច្ចបានឱ្យដឹងថា ពេលសមត្ថកិច្ចចុះបង្ក្រាប គឺម្ចាស់ផ្ទះសំណាក់រ៉ូហ្សា ណាមានការជជែក​ជាមួយ​សមត្ថកិច្ច​​​​ក្នុងបំណងរារាំងមិនចង់​​​​ឱ្យចូលឆែកឆេរ ដើម្បីបង្ក្រាបជនសង្ស័យដែលគេសង្ស័យថា ម្ចាស់ទីតាំងខាងលើមាន​​​​ហាក់​ដូចជា ផ្ដល់ទីតាំងឱ្យជនសង្ស័យប្រព្រឹត្ដបទល្មើស ខាងលើ។ ប៉ុ​ន្ដែទោះ​ជា​យ៉ាងបែបនេះក្តី សមត្ថកិច្ចនៅតែព្យាយាម​ចូលឆែកឆេរ ទាល់តែបានរហូតឈានទៅ​ដល់ឃាត់​ខ្លួនបាន។

     ជនសង្ស័យប្រើប្រាស់ថ្នាំញៀនចំនួន ៥នាក់ ដែលកងរាជអាវុធហត្ថខណ្ឌទួលគោកចាប់​ឃាត់នោះ​មាន​ទី១-ឈ្មោះ វ៉ាន់ ម៉ាប់ ភេទប្រុស អាយុ២១ឆ្នាំ ទី២-ឈ្មោះ គង់ សុភ័ណ្ឌ ភេទប្រុស អាយុ២០ឆ្នាំ ទី៣-ឈ្មោះ យ៉ា ត្រេន ភេទ​​ប្រុស អាយុ១៨ឆ្នាំ ទី៤-ឈ្មោះ ម៉ាត់ ប៉ៅស៊ី ភេទប្រុស អាយុ២០ឆ្នាំ និង ទី៥-ឈ្មោះ ហេង ដី ភេទប្រុស អាយុ២០ ឆ្នាំ រួមនឹងវត្ថុតាងថ្នាំញៀនចំនួន២កញ្ចប់ នាំទៅសាកសួរ​នៅ​បញ្ជា​ការដ្ឋានកងរាជ អាវុធហត្ថខណ្ឌទួលគោក​ដើម្បី​ចាត់បន្ដ។

     កន្លងមក ទីតាំងផ្ទះ សំណាក់រ៉ូហ្សាណាគឺសមត្ថកិច្ចធ្លាប់បានចុះ​បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ​ដែល​ចូលពួន​សំងំ​ដើម្បីសេពគ្រឿងញៀនម្ដង ជាពីដងហើយតែផ្ទះសំណាក់មួយនេះនៅ តែអាច​ដំណើរ​ការអាជីវកម្មរបស់ខ្លួន បាន​យ៉ាង​រលូនដដែល ។ ករណីនេះគេមិន ដឹងថា រវាងម្ចាស់ផ្ទះសំណាក់ រ៉ូហ្សាណា និង​អាជ្ញាធរសមត្ថកិច្ចនិយាយត្រូវរ៉ូ​វ​គ្នា​​យ៉ាងម៉េចនោះទេ ៕

ដោយៈភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [974]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [766]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1055]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1049]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [968]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ប្រាសាទដែលស្រស់ស្អាតទាំង១០នៅលើលោក

យោងតាម​ការ​ចុះ​ផ្សាយ ​របស់​គេហទំព័រ​ The Richest P...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [325]


អាជ្ញាធរបិទ អាជីវកម្មផ្ទះ សំណាក់លីពៅ

ជាថ្មីម្តងទៀតហើយ ដែល qbបានបញ្ចប់កម្មវិធីប្រក...អានបន្ត

សិល្បះ-កម្សាន្ត • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [635]


លួចឌុប​ស្រី​ក្មេង​ជួប​គ្រោះថ្នាក់​ចរាចរ ប្រពន្ធ​ដឹង​មកដល់ទះ​​កំផ្លៀងថែម

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ ស្រវឹងស្រាជិះម...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [358]


​ក្នុងមួយ​ថ្ងៃៗ ​ពលរដ្ឋខ្មែរ ​ប្រមាណជា៣០នាក់ ​បានស្លាប់​ដោយសារតែបណ្ដាល​មកពីការជក់បារី ​

ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិប...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [458]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 13 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 189 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 599 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 756972​ នាក់