សមាគមធុរកិច្ចវិនិយោគចិន​មាន​គោល​ដៅ​វិនិយោគ​ធំនៅកម្ពុជា
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

 

 

ភ្នំពេញ​៖​គណៈប្រតិភូ​សមាគម​ធុរកិច្ច​វិនិយោគ​ចិន​មានបំណង​វិនិយោគ​លើ​វិស័យ​ជាច្រើន​នៅ​កម្ពុជា​ដូចជា​វិស័យ​ថាមពល​រ៉ែ​កសិកម្ម​ទេសចរណ៍​វប្បធម៌និង​សំណង់។

អ្នកនាំពាក្យ​ព្រឹទ្ធសភា​ លោកម៉មប៊ុននាងបាន​ឲ្យ​ដឹង​​នៅ​ក្រោយ​ជំនួប​ទ្វេភាគីរវាង​គណៈប្រតិ​ភូ​សមាគម​ធុរកិច្ច​ចិន​ដឹកនាំ​ដោយ​លោកXia Lingshin ប្រធាន​សមាគម​ធុរកិច្ច​ចិន​-​កម្ពុជាជាមួយ​លោក​បណ្ឌិតទេពង​នអនុប្រធាន​ទី​២​ព្រឹទ្ធសភា​នា​ព្រឹក​ថ្ងៃទី​១ខែកក្កដាឆ្នាំ​២០១៣​នេះនៅ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា។

អ្នក​នាំពាក្យ​រូប​នេះ​បានប្រាប់​ថាក្នុង​ជំនួប​នេះ​លោកXia Lingshin ប្រធាន​គណៈប្រតិភូបាន​ជំរាប​ជូន​ពី​បំណង​របស់​ក្រុម​វិនិយោគ​នៃ​សមាគម​ធុរកិច្ច​ចិន​មក​កម្ពុជា​នា​ពេល​នេះក្នុង​បំណង​ចូលរួម​ខួប​លើក​ទី​៥៥​ឆ្នាំនៃ​ទំនាក់ទំនង​ការ​ទូត​ចិន​-​កម្ពុជាដើម្បី​ពង្រឹងពង្រីក​ទំនាក់ទំនង​មិត្តភាពសាមគ្គីភាពនិង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​ចិន​ឲ្យ​កាន់តែ​ល្អប្រសើរ​ជាង​មុន​ថែមទៀត។ក្នុង​ដំណើរ​នេះ​គណៈប្រតិភូ​សមាគម​ធុរកិច្ច​ចិន​-​កម្ពុជាក៏​មាន​គោលដៅ​សំខាន់​លើ​ការ​វិនិយោគ​លើ​វិស័យ​ជាច្រើន​​នៅ​កម្ពុជាដូចជា​វិស័យថាមពលរ៉ែកសិកម្មទេសចរណ៍​វប្ប​ធម៌​និង​សំណង់។

ជា​ការ​ឆ្លើយ​តប​លោក​បណ្ឌិតទេពង​នអនុប្រធាន​ទី​២​ព្រឹទ្ធសភាក្នុងនាម​ស្ថាប័ន​ព្រឹទ្ធសភា​បាន​ស្វាគមន៍និង​បាន​សន្យា​ថា​នឹង​ជួយ​បង្ក​លក្ខណៈ​គ្រប់បែបយ៉ាង​លើ​ការងារ​វិនិយោគ​លើ​គ្រប់​វិស័យ​ទាំងអស់ដែល​គណៈប្រតិភូ​សមា​គម​ធុរកិច្ច​វិនិយោគ​ចិន​ចង់បាន។
អ្នកនាំពាក្យ​ព្រឹទ្ធសភាបាន​បញ្ជាក់ទៀត​ថាគណៈប្រតិភូ​សមាគម​ធ​រកិច្ច​ចិនដែល​អញ្ជើញ​មក​កម្ពុជា​នា​ពេល​នេះគឺ​មាន​តំណាង​ទាំង​អស់ជាង​៥០​ខេត្តរហូត​ដល់​ទីបេនៃ​ប្រទេស​ចិន​៕

 


 

ដោយ៖ ស្រីផល

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

កម្ពុជា​បង្កើន​ការ​នាំ​ចេញ​ផលិត​ផល ទៅ​កាន់​ទីផ្សារ​​ប្រទេស​ជប៉ុន
ពាណិជ្ជកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [807]

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា សហការជាមួយនាយកដ្ឋានពាណិជ្ជកម្ម និងវិនិយោគ​នៃមជ្ឈមណ្ឌល​អាស៊ាន-ជប៉ុន ផ្តល់ការយល់ដឹងពី និតិវិធីនៃការនាំចេញផលិតផលកម្ពុជា ដល់​វិស័យ​ឯកជន ជា​ប្រយោជន៍​... អានបន្ត


​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា ​និង​ម៉ាឡេស៊ី ​កើន​ដល់​ជាង​ ៤០០ ​លាន​ដុល្លារ​​នាឆ្នាំមុន​
ពាណិជ្ជកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [623]

ភ្នំពេញ៖ ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ម៉ាឡេស៊ី ក្នុង ឆ្នាំ​២០១៣ បាន​កើន​​ដល់​ចំនួន ៤២៨.៨៣ លាន​ដុល្លារ​អាម៉េរិក កើន​លើស​ឆ្នាំ ២០០៩ ចំនួន​ដល់ ១៥៤ ភាគរយ ដែល​កាលពី​ឆ្នាំ ២០០៩ ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មាន​ចំនួន​ត្រឹមតែ ១៦៨.៧២ លាន​ដុល្លារ អាម៉េរិក​ប៉ុណ្ណោះ​។​... អានបន្ត


​ឆ្នាំ២០២០ ​កម្ពុជា​គ្រោង​នាំកៅស៊ួចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ឲ្យបាន​២០​ម៉ឺនតោន ​
ពាណិជ្ជកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [645]

ភ្នំពេញៈ ​ថ្លែងនៅក្នុងសែន ពិធី​ប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្ម​កម្ពុ​ជា ​សម្រាប់ឆ្នាំ២០១៤ ដល់ ឆ្នាំ​២០១៨ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន ​បាន​រំពឹង​ទុកជាមុន​ថា ការនាំចេញ​កៅស៊ូរបស់ប្រទេស​...... អានបន្ត


​ឆ្នាំ២០១៣ ​ទុននាំ​ចូលសម្ភារៈ​សំណង់​មានការ​កើនឡើង​ប្រមាណជា​១៤​ភាគរយ ​
ពាណិជ្ជកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [638]

ភ្នំពេញៈ​ ខណៈពេលដែល​វិស័យ​សំណង់​មាន​សកម្មភាព​សាងសង់​ច្រើន​កម្ពុជា​ តម្លៃ​ទុន​នាំ​ចូល​សម្ភារៈ​​សំណង់​កាលពី​ឆ្នាំ​២០១៣​កន្លង​ទៅ​ ការវិនិយោគសំណង់អគារ ផ្លូវថ្នល់ រោងចក្រ សណ្ឋាគារ ជាដើមនោះ បានកើនឡើង​១៤ភាគរយ​ បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១២​។... អានបន្ត


​ផលិតក​ររោង​ម៉ាស៊ីនកិនស្រូវ​នៅតែជួប​បញ្ហាលំបាក​ក្នុង​ការ​នាំ​អង្ករចេញ​
ពាណិជ្ជកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [655]

ភ្នំពេញ៖ ផលិតកររោងម៉ាស៊ីនកិនស្រូវនៅតែជួបបញ្ហាលំបាកក្នុងការនាំអង្ករចេញទៅលក់​ក្រៅ​ប្រទេសបើ ទោះ​បី​ជា​មានការជួយអន្តរាគមន៍ពីរាជរដ្ឋាភិបាលក៏ដោយ។វិសយ័ឯកជនជាពិសេសផលិតកររោង​ម៉ាស៊ីនកិនស្រូវមានការ​ត្អូញ​ត្អែរអំពីបញ្ហាមួយចំ​នួនពាក់ពន្ធ័ នឹងតំលៃអគ្គិសនីសេវាដឹកជញ្ជូនអង្ករទៅកាន់កំពង់ផែ​នឹងបញ្ហាផ្សេងៗមួយ​ចំនួន​​ទៀតដែលនាំអោយរាំង ស្ទះការនាំចេញស្រូវអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​មេបក្ស​ប្រឆាំង​​ស្នើ​រាជរដ្ឋាភិបាល​គិតគូរ​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម​​ផង​

ភ្នំពេញ៖ ប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី ដែល...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [337]


​សម្តេចម៉ែ ​និង​ ព្រះមហាក្សត្រ ​យាងទៅពិនិត្យព្រះ​រាជសុខភាព​ ​នៅទីក្រុងប៉េកាំង​

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៤​នេ...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [535]


អភិបាល​​រាជធានី​​ភ្នំពេញ​​ប្រកា​សបិទ​​អាជីវ​កម្ម​ស៊ី​សា​

ភ្នំពេញ៖ អភិបាល​រាជធានី​ភ្នំពេញ​ លោកប៉ា សុជាតិ​វង្...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [309]


​លោករដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌មាន ​ប្រតិកម្ម​ចំពោះ​ក្រុមបាតុករ ​ដែល​ឡោមព័ទ្ធ​អ្នកយកព័ត៌មាន​ទូរទស្សន៍ជាតិ ​

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មា...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [400]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 386 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1126 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864803​ នាក់