ចិន៖ ប្រទេសចិននឹងសហភាពអឺរ៉ុប បានព្រមព្រាងពង្រឹងយុទ្ធសាស្ត្រ ជាដៃគូរនៅក្នុងកិច្ចពិភាក្សា ស្ដីពីយុទ្ធសាស្ត្រជាន់ខ្ពស់ជុំទី៤របស់ពួកគេដែលត្រូវបានធ្វើឡើង ក្នុងទីក្រុងប្រូសសែល ( Brussels) ប្រទេសបែលហ្ស៊ិចកាលពីថ្ងៃចន្ទម្សិលមិញ។
លោកស្រីកាត់តារីនអាស្តុនប្រធានគោលនយបាយបរទេសរបស់សហភាពអឺរ៉ុបបានមានប្រសាសន៏ថា៖យុទ្ធ សាស្ត្រនៃកិច្ចសហប្រតិបត្តិ ការណ៍យ៉ាងសំខាន់រវាងប្រទេសចិននឹងសហភាពអឺរ៉ុបបានបង្ហាញពីភាពរីក ចំរើនយ៉ាងខ្លាំងនៃការអភិវឌ្ឍន៍ទំនាក់ទំនងរបស់ពួកគេក្នុងរយៈពេល ប៉ុន្មានឆ្នាំថ្មីៗចុងក្រោយនេះ។
លោកស្រីក៏បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅផងដែរចំពោះប្រទេសចិនសំរាប់ការគាំទ្រមកលើសហភាព អឺរ៉ុបក្នុងការជួយសហភាពអឺរ៉ុបដោះស្រាយវិបត្តិហើយលោកស្រីបាន ប្ដេជ្ញានឹងសម្របសម្រួលជាមួយចិ?បន្ថែមទៀតទាំងបញ្ហាក្នុងតំបន់នឹង បញ្ហាអន្តរជាតិនានា។
លោកយ៉ាងចេជីទីប្រឹក្សារដ្ឋរបស់ចិនបានថ្លែងក្នុងអំឡុងពេល ជួបប្រជុំជាមួយលោកស្រីអាស្តុនថា៖ យោងតាមរបៀបវារៈយុទ្ធសាស្ត្រ ចិនសហភាពអឺរ៉ុបឆ្នាំ២០២០សំរាប់កិច្ចសហប្រតិបត្តិការណ៍ដែលបាន ឯកភាពដោយមេដឹកនាំចិននឹងសហភាពអឺរ៉ុបបន្ទាប់ពីជំនួបប្រជុំក្នុង ទីក្រុងប៉េកាំងប្រទេសចិនកាលពីខែធ្នូឆ្នាំមុនបានដាក់ទិសដៅសំរាប់ ការអភិវឌ្ឍន៍ទំនាក់ទំនងរបស់ពួកគេនាពេលអនាគត។ក៏ដូចជាការជួយធ្វើ យ៉ាងណាគេចចេញឱ្យផុតពីវិបត្តិប្រាក់បំណុលផងដែរ៕ ដោយ៖សស្អាត