​បណ្តាប្រទេស​ក្នុង​តំបន់អាស៊ី​នឹងអ៊ឺរ៉ុប ​បង្កើតកិច្ចស​ហការប្រឆំាង​អំពើ​ជួញដូរមនុស្ស​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញៈ បណ្តាប្រទេសក្នុងតំបន់អាស៊ី និងសហភាពអ៊ឺរ៉ុបរួមគ្នាលុបបំបាត់ការជួញដូរមនុស្ស និង​ការ​ធ្វើ​ចំណាក់​ស្រុក​ខុសច្បាប់ ខណៈដែលបញ្ហានេះនៅតែបន្តផ្តល់ផលប៉ៈពាល់រុំារ៉ៃ​នៅក្នុងតំបន់​ភូមិ​សាស្រ្តទាំងនេះ។ ក្រុមប្រ​ឆាំង​ការជួញដូរមនុស្សពីតំបន់អាស៊ីនិង ​អឺរ៉ុប បានព្រមព្រៀង​គា្ននៅក្នុង​ការ បើកកិច្ចសហ​ការ​​រវាងប្រទេសបញ្ជូន និង​ប្រទេស​ទទួល ដើម្បីបំបាត់អំពើឧក្រិដ្ឋ​កម្មជួញ​ដូរ​មនុស្ស​ឆ្លង​ដែនដែល​កំពុងបន្តកើតមាន។

លោកហ្វ្រង់ ហ្សង់ស្វរកូតំាង ឯកអគ្គរដ្ឋទូតសហគមន៍អ៊ឺរុបប្រចាំកម្ពុជា បាន​ថ្លែងនៅក្នុងកិច្ច​ប្រជុំ​ជា​លក្ខណៈ​អន្តរ​ជាតិ​ដែលបាន​ប្រារព្វធ្វើ​ឡើង​នៅក្នុងប្រទេសកម្ពុជានាព្រឹកថ្ងៃទី៦ ខែមិនា ថា ការ​ប្រឆាំ​ងនៃការជួញដូរ​មនុស្ស​​នេះ​ត្រូវ​ធ្វើជានិរន្តតាមរយៈបន្តពិភាក្សាគ្នាដើម្បីស្វែងរកយន្តការដោះស្រាយបន្ថែម ហើយរកឲ្យឃើញ​ពីល្បិច​កលថ្មី​ៗ​របស់ជនល្មើស។

លោកបានបញ្ជាក់ថា នេះជាវិធីសាស្រ្តដ៏ល្អបំផុតដែលធានាបាននូវការទប់ស្កាត់ និងបង្ក្រាប់​អំពើ​ជួញ​​ដូរមនុស្ស នេះកាន់តែមានប្រសិទ្ធិភាពខ្ពស់។ លោកបន្តថា ក្រៅពីមានគោលនយោបាយប្រឆំាង​អំពើទាំងនេះ ហើយ គ្រប់​បណ្តា​ប្រទេសទាំងអស់ដែលបញ្ជូនពលករ និងទទួលពលករក៏ត្រូវតែ​បង្កើន​ការ​គ្រប់គ្រងព័ត៌មាន​ពលករ​ចំណាក​ស្រុក ដើម្បីធានាឲ្យមានទិន្នន័យច្បាស់លាសក្នុងការឆ្លើយតប​នៅ​ពេលមានបញ្ហាមិនប្រក្រតីណា​មួយ​កើត​ឡើង​ចំពោះពលករចំណាក់ស្រុកទាំងនោះ។

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃមានប្រសាសន៍ថា ការពិភាក្សាគ្នានាពេល នេះមានសារៈ​សំខាន់​ណាស់សម្រាប់កម្ពុជាក្នុងការបង្កើនកិច្ចសហការជាមួយបណ្តាប្រទេសផ្សេង ទៀត ដើម្បីឈាន​ទៅអនុវត្ត​រាល់​កិច្ចព្រមព្រៀងនានាកាន់តែល្អប្រសើរ ហើយឆ្លើយតបបានយ៉ាងទា ន់​ពេលវេលានៅពេលមានបញ្ហាណាមួយ​កើត​ឡើងចំពោះពលករកម្ពុជា។

លោកជំទាវបញ្ជាក់ថា ករណីពលករកម្ពុជាទៅមិនស្របច្បាប់ភាគច្រើនតាមរយៈមេខ្យល់ ក្នុងនោះ​ទៅ​បំរើការងារ​នៅក្នុង ប្រទេសថៃ ហើយត្រូវបានបញ្ជូនទៅកាន់ប្រទេសផ្សេងៗទៀតជាច្រើន ក្នុងរូប​ភាព​ការជួញដូរបន្ត ដែលទាំង​ធ្វើឲ្យពួកគេរងគ្រោះថ្នាក់ជាខ្លាំង។តែទោះជាយ៉ាងនេះក្តី​ លោកជំទាវជូ ប៊ុនអេង បានអះអាងថា រាជរដ្ឋាភិបាល​កំពុង​​អនុវត្ត និងរៀបចំឲ្យមានយន្តការជាច្រើនក្នុងការ​ប្រយុទ្ធ​ប្រឆំាង​អំពើ​ជួញដូរមនុស្សនេះឲ្យកាន់តែ​មាន​ប្រសិទ្ធិ​ភាព តាមរយៈបង្កើតជាច្បាប់​និងគណៈ​កម្មការ​ជាតិ​ប្រឆំាងការជួញដូរនមនុស្សដែលមានការ​ចូលរួមពីស្ថាបន័​ពាក់​ពន្ធ័​។

សូមបញ្ជាក់ថា បើតាមការឲ្យដឹងពីមន្រ្តីក្រសួងមហាផ្ទៃបច្ចុប្បន្នមានពលករកម្ពុជាដែលទៅធ្វើការ នៅក្រៅប្រទេស​ដោយ​ស្របច្បាប់ប្រហែលជាង១០ម៉ឺននាក់ ហើយចំពោះអ្នកមិនស្របច្បាប់វិញមាន ប្រហែលពី៣០ទៅ៤០ម៉ឺននាក់ ដោយគោលដៅធ្វើការងារធំទី1ទៅកាន់តែប្រទេសថៃ៕ ដោយ៖ ភីន រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1217]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1013]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1318]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1329]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1239]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ក្រសួងធនធានទឹកនិងឧតុនិយម អំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្នពីភ្លៀងកក់ខែ

ភ្នំពេញ៖ ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បានចេញ​សេចក្ត...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [289]


ការប៉ះ​ទង្គិច​គ្នា​នៅតំបន់​ XinJiang​ ស្លាប់​មនុស្ស ១៦នាក់​

ប្រទេសចិន៖ កាលពីល្ងាចថ្ងៃច័ន្ទម្សិលមិញ មនុស្សចំនួន...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [341]


បក្ស​​​ប្រឆំាង​​​អំពាវ​​​នាវ​​​ដល់​​​គ្រឹះស្ថាប័​ន​​មីក្រូ​ហិរ​ញ្ញ​​វត្ថុ​​​អនុគ្រោះ​​​បំណុល​ ​​និង​​​​បញ្ឈ​ប់​​​​​ការរឹ​ប​​​អូ​ស​​​​ទ្រ​ព្យ​​​​សម្បត្តិ​​​ព​ល​រដ្ឋ​រ​​ង​​គ្រោះ​​​ទឹក​​​ជំនន់​​​

ភ្នំពេញៈ គណបក្សសង្គ្រោះជាតិបានអំពាវនាវដល់ស្ថាប័នមី...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [468]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 382 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1956 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 964856​ នាក់