​នៅឆ្នាំ២០១៥​ កម្មករនឹង​ទទួលបាន​ប្រាក់​សោធននិវត្ត​​ សម្រាប់កម្មករជា​ សមាជិក​របស់​បេឡាជាតិ​របបសនិ្តសុខ​សង្គម​ប៉ុណ្ណោះ ​6/3/2014​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញៈ កម្មករ-កម្មការីនៅប្រទេសកម្ពុជានឹងទទួលបានប្រាក់សោធននិវត្ត ​ខណៈ​ដែរ ក្រសួងការងារគ្រោងនឹងដាក់ឱ្យ ដំណើរ ការនៅឆ្នាំ២០១៥ខាងមុខនេះ​ ប៉ុន្តែ​ប្រាក់​សោធននិវត្តនេះ ត្រូវបានផ្តល់ជូនសម្រាប់កម្មករ-កម្មការីនីរូបណាដែលចូលជា​សមា ជិក​របស់​​​បេឡា​ជាតិរបប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​)តែ​ប៉ុណ្ណោះ។នេះបើ់យោងតាមប្រសាសន៍របស់លោករដ្ឋមន្ត្រីក្រសួង​ការងារ និងបណ្តុះបណ្តាល​វិជ្ជា​​ជីវៈ អ៊ិត សំហេង ដែលបានថ្លែងនៅថ្ងៃទី ៦ មីនា ​ក្នុង​ពិធីប្រជុំបូកសរុប​លទ្ធផល​ការ​ងារ​ប្រចាំ​ឆ្នាំ​២០១៣ និង​លើក​ទិសដៅអនុវត្ត​បន្ត​សម្រាប់​ឆ្នាំ​២០១៤នៅសណ្ឋាគារភ្នំពេញ។​

លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជា​​ជីវៈបាន​បន្តថា នៅក្នុង​ឆ្នាំ​២០៣៥ កម្មករ​គ្រប់​រូប ដែល​បាន​ចូល​ជា​សមាជិក​របស់​ប​.​ស​.​ស ពួកគេ​នឹង​រស់​ដោយ​ងាយស្រួល បន្ទាប់​ពី​ពួកគេ​ចាស់ ហើយ​បន្តអាជីពមិនកើត​ទៀត​នោះ តែ​យ៉ាងណាក្តី លោក​ក៏បាន​ជំរុញ​ឲ្យ​កម្មករ-កម្មការិនី​ទាំងអស់នៅ​ទូទាំង​ព្រះរាជាណា​ចក្រ​កម្ពុជា ចូល​ជា​សមាជិក​របស់របស់ ប​.​ស​.​ស​នេះ​ផងដែរ ដើម្បី​ទទួលបាន​ការធា​នារ៉ាប់រង​សុខភាព និង​ជីវិត បន្ទាប់ពី​ពួកគេ​មាន​គ្រោះ​អ្វីមួយ​កើតឡើង  ខណៈដែល​បំពេញការងារ​នោះ ។​

លោក​បញ្ជាក់ថា «​បច្ចុប្បន្ននេះ មាន​មន្ត្រីរាជការ មន្ត្រី​កង​ប្រដាប់អាវុធ ពួកគេ​សុទ្ធ​តែ​​មាន​ប្រាក់ សម្រាប់​ចូល​និវត្ត ហើយ​ពេល​នេះ យើង​បង្កើត​ឲ្យកម្មករមាន​ដែរ ដើម្បី​ធា​នា​ដល់​​ពួកគេ ខណៈដែលចាស់ហើយ​ធ្វើការអ្វី​មិនបាន ។ ទាំងអស់នេះហើយ ជា​គោល​នយោ​​បាយរបស់​រាជរដ្ឋាភិបាល ដែល​បង្កើត​ឲ្យ​មាន​សម្រាប់បងប្អូនកម្មករ​របស់​យើង ក៏​ប៉ុន្តែ​​ការរៀប​ចំនេះ វា​មិនមែនជា​ការងាយស្រួល​ឡើយ ដោយមាន​ភាពស្មុគស្មាញផ្នែក​ស្ថិតិ​របស់​កម្មករ​»​។​​

ដោយឡែក នាយក​បេឡា​ជាតិរបប​សន្តិសុខ​សង្គម  ហៅកាត់(​ប​.​ស​.​ស​)​ លោក អ៊ុក សមវិទ្យា បាន​ប្រាប់​ឱ្យដឹង​ថាចំពោះ​ប្រាក់​​​សោធននិវត្ត​សម្រាប់​កម្មករ-កម្មការិនី​នេះ នឹងមាន​ផលប្រយោជន៍​ច្រើន ដល់​ពួកគេ​ពេលដែល​ពួកគេ ធ្វើ​ការងារ មិន​កើត​។លោក អ៊ុក សមវិទ្យា សង្កត់ធ្ងន់ថា «​លុះត្រាតែ​កម្មករ ចូល​ជា​សមាជិក​ហើយ រួម​ចំណែក​បង់​វិភាគទាន​ជាមួយ​បេឡា​ជាតិហើយ​ពួកគេ​ត្រូវ​បង់​​វិភាគទាន​យ៉ាង​តិច ៦០​ខែ រយៈពេល​១០​ឆ្នាំ ចុងក្រោយ ហើយ​ពេល ពួកគេ​មាន​អាយុ ៥៥​ឆ្នាំ នឹង​ទទួល​​​បាន​​​ប្រាក់​សោធន៍​និវត្ត​នេះ​”​។​

យោងរបាយការណ៍របស់បេឡា​ជាតិរបប​សន្តិសុខ​សង្គមបានបង្ហាញដឹងឱ្យថា ចាប់​ពី​​កិច្ចពីដំណើរបេឡា​ជាតិ​របប​សន្តិ​សុខ​សង្គម​នាចុងឆ្នាំ​២០​០៨ ​រហូតមកដល់​ឆ្នាំ២០​១៣ បានពង្រីកវិសាលភាព​លើ​របប​​ហានិភ័យការងារចំនួន​២៤ រាជធានី/ខេត្ត​ទូទាំង​ប្រទេស និងបានចុះបញ្ជីកា​សហ​គ្រាស​ គ្រឹះស្ថានសរុបចំនួន​៦.១០៧ សហគ្រាស មានកម្ម​ករនិយោជិតចំនួន ៨៤​៧​.​១​៧៥នាក់ ក្នុងនោះ​មានស្រី​ប្រមាណ ៧២% និង​បាន​​បើក​​ផ្តល់តាវកាលិកជូនកម្មករ​និយោ​​ជិតដែលទទួលរងគ្រោះថ្នាក់ដោយ​សារការ​ងា​រ​ប្រមាណជាង៥ម៉ឺននាក់​៕
ដោយ៖ភីន រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

មនុស្ស ៣នាក់ បានស្លាប់​ខណៈ​ពេលបាក់​ច្រាំង​ទន្លេ​

ខេត្តកណ្តាល៖ យោងតាមរបាយការណ៍អគ្គស្នងការនគរបាលជាតិប...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [282]


ម៉ូតូ២គ្រឿងពន្លះគ្នារបួស៥នាក់

ភ្នំពេញ៖ មនុស្ស៥នាក់ រងរបួសធ្ងន់ស្រាល ដោយសារម៉ូតូ២...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [597]


ខ្យល់​ព្យុះស៊ី​ក្លូន​ Lehar​ បោក​បក់មក​លើ​ប្រទេស​ឥណ្ឌា​យ៉ាង​ខ្លាំង​

ប្រទេសឥណ្ឌា៖ កាលពីព្រឹកថ្ងៃពុធនេះខ្យល់ព្យុះស៊ីក្លូ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [373]


ធ្លាយធុងហ្គាសនៅកំពង់ផែ Dockyard ឆក់យកជីវិតប៉ូលីសជើងទឹកម្នាក់

ប្រទេសឥណ្ឌា៖ កាលពីថ្ងៃសុក្រម្សិលមិញ ឧបទ្ទវហេតុដ៏គួ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [299]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 544 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 821 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864498​ នាក់