មេដឹកនាំគណបក្សសង្គ្រោះជាតិ ទាមទារយកតំណែង អភិបាលរាជធានីភ្នំពេញ
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ: មេដឹកនាំគណបក្សសង្គ្រោះជាតិ បានប្រកាសប្តេជ្ញាចិត្ត ក្នុងការទាមទារយកតំណែងអភិបាលរាជធានីភ្នំពេញ ឲ្យទាល់​​ តែ​បាន ដែលបច្ចុប្បន្នស្ថាប័នមួយនេះ គ្រប់គ្រងដោយលោកប៉ា សុជាតិវង្ស ជាអភិបាលមកពី​គណបក្សប្រជាជនកម្ពុជា​ដែល​ជា​​គណបក្ស​ឈ្នះឆ្នោតដឹកនាំរដ្ឋសភា និងរាជរដ្ឋាភិបាល។ ការទាមទារតំណែងនេះ គឺដោយសារតែមេដឹកនាំបក្សប្រឆាំងសំអាងថា ​គណបក្សសង្គ្រោះជាតិ ឈ្នះគណបក្សប្រជាជនកម្ពុជា នៅក្នុងរាជធានីភ្នំពេញ ដោយលទ្ធផល ៧កៅអីទល់នឹង៥ កៅអីនៅ​ក្នុង​​ការ​​បោះ​ឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥។

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ ​សង្កាត់​រាជធានីភ្នំពេញមកពីគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស កាលពីព្រឹកថ្ងៃទី៣ ខែវិច្ឆិកាថា គណបក្សសង្គ្រោះ​ជាតិ​​ទាមទារឲ្យទាល់តែបានអភិបាលរាជធានីភ្នំពេញ មកពីគណបក្សសង្គ្រោះជាតិ។ «យើងទាមទារឲ្យទាល់តែ​បានអភិបាលក្រុង​រាជ​​ធានី​ភ្នំពេញ មកពីគណបក្សសង្គ្រោះជាតិ ដើម្បីគោរពឆន្ទៈប្រជារាស្ត្រ ដូច្នេះសូមបងប្អូនទាំងអស់ ត្រៀមខ្លួនជួយយើងជានិច្ច។ ​យើងត្រូវពង្រឹងកំលាំងរបស់យើងនៅមូលដ្ឋាន ពង្រឹងវិន័យ របស់យើង ស្មារតីយើង យើងប្រមូលកំលាំងរក្សាកំលាំង​ឲ្យកាន់តែ​ទូ​​លំ​ទូលាយ​បន្ថែមទៀត ដើម្បីឈានទៅដល់ដំណាក់កាលមួយទៀត។ នៅភ្នំពេញ យើងបានឈ្នះដាច់លើគណបក្សប្រជាជន ​ដោយលើសពីរកៅអី យើង៧ គេ៥ហើយបើគិតជាភាគរយយយើងឈ្នះច្រើនណាស់»។​
លោកសម រង្ស៊ី បានបញ្ជាក់ថា «ភ្នំពេញ ជាបេះដូង ជាក្បាល មិនយូរមិនឆាប់ តែក្បាលទៅណាហើយ ខ្លួនប្រាណទាំងមូល និង​​ទៅ​តាមគ្នាហើយ ដូច្នះតួនាទីយើងជាបេះដូង ជាក្បាល ដែលធ្វើជាអ្នកនាំមុខនោះឲ្យសឿងជាគំរូ ពីព្រោះយើងជាបេះដូង ជា​​ក្បាល ជាអ្នកដឹកនាំ យើងត្រូវតែខ្លាំង ដើម្បីនាំខេត្តដែលនៅឆ្ងាយៗ បានផ្សព្វផ្សាយចំហាយពីភ្នំពេញ។ យើងឈ្នះកំពង់ចាម ​យើងឈ្នះភ្នំពេញ ព្រៃវែង កណ្តាល កំពង់ស្ពឺ ហើយនៅពេលបន្តិចទៀត ចំហាយនេះ និងទៅឆ្ងាយទៅ​ឈ្នះទូទាំង​ប្រទេសយ៉ាង​​យូរ​មួយ​ឆ្នាំពីរឆ្នាំទៀត យើងនឹងឈ្នះ យើងត្រូវយកអំណាចទាំងអស់»។ ​
ឆ្លើយតបទៅនឹងការប្រកាសបេ្តជ្ញារបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិក្នុង​ការទាមទារយកតំណែង​អភិបាល​រាជ​​ធា​នី​ភ្នំពេញឱ្យទាស់តែបាននេះត្រូវបានមន្ត្រីជាន់ខ្ពស់រាជរដ្ឋា​ភិ​បាលកម្ពុជាបានប្រតិកម្មថា ការតែងតាំង ចាត់តាំងតួនាទី នៅក្នុ​ង​​​ការគ្រប់គ្រប់អភិបាលរាជធានីភ្នំពេញ គឺ​ស្ថិតនៅក្នុងអំណាច​ចាត់តាំងរបស់រាជរដ្ឋាភិបាល មិនមែនជាការលើកបន្តុប ដោយ​អ្នក​​ណាម្នាក់នោះទេ។ តើលោកសម រង្ស៊ី ប្រកាសខ្លួនចូ​ល​រដ្ឋាភិ​បាល​​ឬមួយមានបំណងចង់ធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាល?​
លោក ទិត សុធា អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា មិនយល់ថា​​ តើ​អ្វីជាការលើកឡើងរបស់លោកសម រង្ស៊ី គាត់មានជំហរ ស្ថិតនៅក្នុងកម្រិតណាមួយច្បាស់លាស់ ពីព្រោះការបោះឆ្នោត កន្លង​​មកនេះ គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ដូច្នេះលទ្ធផលបានបង្ហាញ ហើយតាមរយៈគណៈ​កម្មា​ធិការ​ជាតិ​​រៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបាន ៦៨ អាសនៈ ហើយគណបក្ស​សង្គ្រោះ​ជាតិ​​បានតែ៥៥អាសនៈទេ។ លោកបានបន្តថា នៅពេលដែលលោកសម រង្ស៊ី បានប្រកាសក្តែងៗ បោកសកម្មជនរបស់ខ្លួន ក៏ដូច​ជា​​ប្រជាពលរដ្ឋថា ចង់បាន​តួនា​ទី​ចៅហ្វាយក្រុងភ្នំពេញ ដោយយោងលើសម្លេងឆ្នោតនៅភ្នំពេញថា មានប្រៀបជាង​គណបក្ស​ប្រ​ជា​​ជន​កម្ពុជា។ លោកយល់​ថា លោកសម រង្ស៊ី កំពុងតែធ្វើឲ្យមានការភ័ន្តច្រឡំអំពីការបោះឆ្នោត នៅពេលកន្លងមកហើយ ពីព្រោះ​​យើង​មិនមែន​បោះឆ្នោត​ជ្រើស​រើសចៅហ្វាយក្រុងទេគេបោះឆ្នោតជ្រើសរើសសមាជិកសភា។​
លោកទិត សុធា បានបញ្ជាក់ថា “បើគាត់មិនមានជំហរច្បាស់លាស់បែបនេះ តើលោកសម រង្ស៊ី មានបំណងចង់​ចូលទៅក្នុងរ​ដ្ឋា​ភិ​​បាល​ចម្រុះ ឬមួយក៏គាត់ចង់ប្រកាសខ្លួនធ្វើរដ្ឋប្រហារ ដើម្បីទម្លាក់រដ្ឋាភិបាលស្របច្បាប់។ ហើយក្នុងលក្ខខណ្ឌណាក៏ដោយ ​លោក​​សម រង្ស៊ី ត្រូវធ្វើខ្លួនជាគំរូនៅក្នុងអ្នកនយោបាយមួយ គួរតែគោរពច្បាប់ជាធំ ជៀសវាងនិយាយទៅតាមអារម្មណ៍ ដែល​មិន​​ស្ថិត​នៅក្នុងមូលដ្ឋានច្បាស់លាស់បែបនេះ ធ្វើឲ្យសាធារណៈមតិ មានការយល់ ច្រឡំនូវអ្វីដែលជាកលល្បិចរបស់ខ្លួន”។​
អ្នក​នាំ​​ពាក្យរូបនោះ បានអះអាងថា ពីព្រោះការតែងតាំង ចាត់តាំងតួនាទី នៅក្នុងការគ្រប់គ្រប់អភិបាលរាជធានីភ្នំពេញនេះ គឺ​ស្ថិត​​​នៅ​ក្នុងអំណាច ចាត់តាំងរបស់រាជរដ្ឋាភិបាល មិនមែនជាការលើកបន្តុបដោយអ្នកណាម្នាក់នោះទេ ដូច្នេះលោកសម រង្ស៊ី គួរ​មាន​​​ជំ​ហរ​ច្បាស់លាស់ តើគាត់ប្រកាសខ្លួន ចូលក្នុងរដ្ឋាភិបាល ឬមួយគាត់មានបំណងចង់ធ្វើររដ្ឋប្រហារទម្លាក់រដ្ឋាភិបាល ស្រប ច្បាប់​​​នេះ ដោយយើងឮថា គាត់បាននិយាយថា ពីរបីឆ្នាំខាងមុខទៀតនេះ នឹងដណ្តើមបានអំណាចទាំងស្រុងទូទាំងប្រទេស។ ​
បើសិន​​ជា​ការប្រកាស បែបនេះមែន ហើយគាត់នៅតែមិនព្រមចូលប្រជុំសភា បានន័យថា លោកសម រង្ស៊ី បាន​នឹង​កំពុងតែធ្វើ​​សកម្មភាព​​បំពានច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេស កម្ពុជាហើយ។អ្នកវិ​​ភាគបានលើកឡើង​ថា ការទាមទារ​របស់​បក្សប្រឆាំងចង់បាន​​តំណែង​ចៅ​​ហ្វាយក្រុងភ្នំពេញនេះ វាមិនអាចទៅរួចនោះទេ ព្រោះនៅកម្ពុជាចៅហ្វាយក្រុង ចៅហ្វាយខេត្ត និងចៅហ្វាយខណ្ឌ/​ស្រុក អត់មាន​​បោះ​ឆ្នោតនោះទេ ហើយតំណែងទាំងនេះ គឺបក្សណាឈ្នះឆ្នោតក្នុងសភា ហើយដឹកនាំរដ្ឋាភិបាល គឺរដ្ឋាភិបាល​​នៃអណត្តិ​សភា​​នោះ​​ជាអ្នកចាត់តាំង៕ ដោយ៖ មករា ​
 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [734]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [756]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [800]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [695]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [654]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

នាយករដ្ឋមន្ត្រីអំពាវនាវឲ្យអាជ្ញាធរធានា សិទ្ធិនយោបាយពលរដ្ឋ

ការ​បោះឆ្នោត​រើស​សមាជិក​សភា​អាណត្តិ​ទី៥ ...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [249]


Pattaya City Head Bust with a Pointer

Pattaya City in Thailand is the world’...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [624]


ក្រសួងធនធានទឹកនិងឧតុនិយមព្រមានពីអាកាសធាតុ ដែលកាន់តែអាក្រក់នៅដើមរដូវឆ្នាំនេះ

ភ្នំពេញ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​...អានបន្ត

ព័ត៌មានច្រើនទៀត • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [315]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 387 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1197 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864874​ នាក់