ប្រទេសប៉េរូ៖ ក្រុមអ្នកបុរាណវិទ្យាមួយក្រុមនៅក្នុងប្រទេសប៉េរូបានរកឃើញគ្រោងឆ្អឹងក្មេងជំទង់មា្នក់និងកុមារម្នាក់នៅជាយក្រុង
Lima ប្រទេសប៉េរូ ហើយពួកគេបានសន្និដ្ឋានថា គ្រោងឆ្អឹងទាំង ២គឺមានអាយុជាង ១០០០ឆ្នាំមកហើយ។ ក្រុមអ្នកស្រាវជ្រាវទាំង
អស់នោះបាននិយាយថា គ្រោងឆ្អឹងទាំង២គឺត្រូវបានរំដោយក្រណាត់មុនពេលកប់។ គ្រោងឆ្អឹងទាំង ២នោះគឺត្រូវបានរកឃើញនៅ
ក្នុង ប្រាសាទបុរាណមួយកន្លែង។ ក្រុមអ្នកស្រាវជ្រាវទាំងនោះបានចាប់ផ្តើមការជីកកកាយតាំងតែពីឆ្នាំ ១៩៨១មកម្លេះ។
ពួកគេជឿថា គ្រោងឆ្អឹងរបស់កុមារម្នាក់នោះគឺត្រូវបានកប់ទាំងរស់បន្ទាប់ពីក្មេងជំទង់ម្នាក់បានស្លាប់។ អ្នកបុរាណទាំងនោះបានបន្ត
អោយ ដឹងទៀតថា ពួកគេបានរកឃើញរបស់របរផ្សេងទៀតនៅក្បែរគ្រោងឆ្អឹងទាំងនោះរួមមាន ក្រឡបុរាណ ដែលពោរពេញដោយ
ក្បាច់ រចនា….ជាដើម។
អ្នកបុរាណវិទ្យាម្នាក់ឈ្មោះ Gladys Pazបាននិយាយប្រាប់ភ្នាក់ងារសារព័ត៌មាន AFPថា នេះគឺជាការរកឃើញមួយដ៏អស្ចារ្យ
នៅ៣ទស្សវត្សន៍ចុងក្រោយនេះ ហើយវាក៏ជាការរកឃើញលើកទី៣របស់ពួកយើងដែរនៅក្នុងកន្លែងកប់ខ្មោច Huaca Pucllana
នេះ។ កន្លែងបុរាណនោះគឺមានរាងដូចជាពីរ៉ាមីតដែលត្រូវបានកសាងឡើងតាំងតែពីចន្លោះឆ្នាំ ១០០ ដល់ ៦០០នៃ គ.សមកម្លេះ
មុនពេលវប្បធម៌ Wariរបស់ពួកកូឡំប៊ីបានចូលមកដល់។
វប្បធម៌ Wari បានចាប់ផ្តើមឡើងនៅឆ្នាំ ៥០០ដល់ ១០០០នៃ គ.ស នៅភាគខាងជើងនៃប្រទេសប៉េរូ។ ក្រុមអ្នកបុរាណវិទ្យាបាន
ប្រាប់អោយដឹងថា កាលពីឆ្នាំ ២០០៨ពួកគេបានរកឃើញគ្រោងឆ្អឹងក្មេងស្រីជំទង់ម្នាក់ ចំនែកនៅឆ្នាំ ២០១០វិញពួកគេបានរក
ឃើញគ្រោងឆ្អឹងស្រ្តីម្នាក់ព្រមទាំងកូន៤នាក់ផងដែរ។ កន្លែងបុរាណនោះគឺមានប្រវែង ២.៥ហិកតានិងមានកំពស់ជាង ២០ម៉ែត្រ។
ក្រុមអ្នស្រាវជ្រាវទាំងនោះបាននិយាយទៀតថា សព្វថ្ងៃនេះការជីកកកាយរបស់ពួកយើងបានត្រឹមតែ ៤០%ប៉ុណ្ណោះ។
ដោយ៖ តុលា