រថយន្តពណ៌ត្រីអ៊ីគេចពីសមត្ថកិច្ច​ក្រឡាប់​ផ្អា​ជើង​បែក​ពោះ​ធ្លាយ​ចេញ​ឈើ​ប្រណិត
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

ក្រចេះ៖  រថយន្តមួយគ្រឿងដែលឈ្មួញបានប្រើប្រាស់បន្លំជា របស់អង្គភាពយោធា រកស៊ីដឹកជញ្ចូន​ឈើ​
ប្រណីត បើកក្រឡាប់ធ្លាក់ពីផ្លូវជាតិ ធ្វើឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ រីឯម្ចាស់ត្រូវរបួសស្រាល កាល​
ពីល្ងាច ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៣ នៅចំណុច ភូមិខ្លាស្ទុះ សង្កាត់អូរឫស្សី ក្រុងក្រចេះ ។

ប្រភពពីនគរបាល នៅកន្លែងកើតហេតុ បានឲ្យដឹងថា តាមការរៀបរាប់ពីពួកឈ្មួញ ដែលជាម្ចាស់រថយន្ត​ប្រាប់​
ថា ដំបូងគឺមាន រថយន្តកាមរីឆ្លាមមួយគ្រឿង ប្រមាញ់ ដេញតាមខ្លួន ស្រាប់តែមួយសន្ទុះ ក្រោយមកមាន​ពីរ​
គ្រឿង​​ទៀត បានស្ទាក់មុខគំរាមឲ្យ ឈប់ ទើបជាហេតុ ធ្វើឲ្យគេសម្រេចចិត្តបើគេចបណ្តាល​ឲ្យ រេចង្កូត​ទាញ​
ក្រឡាប់​ធ្លាក់​ផ្លូវ បណ្តាលឲ្យមនុស្ស ២នាក់ ក្នុងរថយន្តរងរបួសស្រាល។

បើតាមការរៀបរាប់របស់ឈ្មួញ ប្រាប់នគរបាលនោះ គឺគេមិនហ៊ានបញ្ជាក់ អំពីរថយន្តប្រដេញ​ទាំងបី​គ្រឿង​
នោះ ថាជារបស់ សមត្ថកិច្ចមួយណានោះទេ គ្រាន់តែខ្សឹបប្រាប់ថា រថយន្តទាំងបីគ្រឿងនោះ មានកាម​រី​ឆ្លាម​
ពណ៌ស្លែ កាមរីឆ្លាមពណ៌ស្ករ និង កាមរីហើមពណ៌សំបកឪឡឹក ក្នុងនោះនគរបាល ក៏មិនទាន់កំណត់ អត្ត​
សញ្ញាជន​ទាំងពីរនោះ នៅឡើយទេ ដោយសារមានអ្នក មកជម្លៀសជនល្មើសទៅបាត់  ណាមួយគឺវាមិនមែន
ស្ថិតនៅក្នុង​ដែន​សមត្ថកិច្ចខ្លួនផង។

លោក ប៉ុក វណ្ណា នាយសង្កាត់រដ្ឋបាលព្រៃឈើថ្មគ្រែ បានឲ្យដឹងថា ចំពោះជនល្មើស នៅមិនទាន់កំណត់​អត្ត​
សញ្ញណនៅ ឡើយទេ ប៉ុន្តែរថយន្តត្រូវបានស្ទូច ដឹកទៅរក្សាទុកនៅថ្នាលបណ្តុះកូនឈើខ្សារ ។

គួរបញ្ជាក់ផងដែរថា សព្វថ្ងៃគេសង្កេតឃើញ មានរថយន្តពាក់ស្លាកលេខ ខ-ម ធំតូចជាច្រើន គ្រឿងទៀត ដែល​
ប្រកបរបររកស៊ី ដឹកជញ្ជូនឈើប្រណីតបានយ៉ាងរលូន តែសមត្ថកិច្ចហាក់ដូចជា ពុំមានវិធាន​ការនៅ​ឡើយ​ទេ​
ទំនងជាពួកឈ្មួញទាំងនោះ ត្រូវរ៉ូវជាមួយសមត្ថកិច្ចឬក៏សមត្ថកិច្ចឆ្លៀតឱកាសរកស៊ីជាមួយពួកឈ្មួញ ទើបបាន​
ជាការដឹកជញ្ជូនវាចេះតែប្រព្រឹត្តទៅបានដោយរលូនបែបនេះ៕

ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [978]


រដ្ឋាភិបាលកម្ពុជា ​គ្រោងនឹងស្ថាបនា​ផ្លូវល្បឿនលឿន ​ដើម្បីសម្រួលដល់​ចរាចរពាណិជ្ជកម្ម ​និងទេសចរណ៍ ​

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំនូវគម្រោងស្ថ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [402]


ប្រកាសលោក លីវ វណ្ណថេន ចូលកាន់មុខ​ងារ​ជា​​ចៅ​សង្កាត់ព្រែកថ្មី

ភ្នំពេញ : លោកលីវ វណ្ណថេង ត្...អានបន្ត

នយោបាយ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [392]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 464 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 842 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230941​ នាក់