ព្យុះ​ទីហ្វុង​ Haiyan​ នឹងមក​ដល់ប្រទេស​ហ្វីលីពីន​នៅថ្ងៃ​ស្អែក​នេះ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ប្រទេសហ្វីលីពីន៖ ក្រុមព្យាករណ៍ឧត្តុនិយមបានទាយទុកថា នៅថ្ងៃស្អែកនេះខ្យល់ព្យុះទីហ្វុង Haiyan នឹងបន្តបោកបក់ លើប្រទេសហ្វីលីពីនទៀតជាមួយនឹងល្បឿនខ្យល់ ២៧៨គីឡូម៉ែតក្នុងមួយម៉ោង។ ក្រុមសង្រ្គោះបន្ទាន់បានអោយដឹងទៀត
ថា ប្រជាជននៅតាមតំបន់មួយចំនួនត្រូវបានជម្លៀសចេញពីទីលំនៅរបស់ពួកគេចំណែកសាលារៀនក៏ត្រូវបានបិទជាបណ្តោះ អាសន្នដែរ។ មន្រ្តីប៉ូលីសបាននិយាយថា ទូកនេសាទទាំងអស់ត្រូវបានបញ្ជាអោយត្រលប់មកកំពង់ផែវិញព្រោះថា នៅថ្ងៃ
ស្អែកនេះនឹងមានការបាក់ស្រុតដីជាច្រើនកន្លែងនៅតាមកោះ Samarនិងកោះ Leyte។ 


ក្រុមព្យាករណ៍ឧត្តុនិយមបាននិយាយបន្តទៀតថា ខ្យល់ព្យុះទីហ្វុង Haiyanនេះនឹងបន្តបោកបក់លើតំបន់ទំនាបកណ្តាល ដែលទើបតែជួបបញ្ហាការរញ្ជួយដីកាលពីខែមុនរួចមក។ ក្រុមសង្រ្គោះបន្ទាន់បាននិយាយបន្តទៀតថា មនុស្សជាង ៥០០០
នាក់គឺកំពុងរស់នៅក្នុងតង់លើកោះ Bohol បន្ទាប់ពីផ្ទះរបស់ពួកគេត្រូវបានបំផ្លិចបំផ្លាញនៅក្នុងការរញ្ជួយដីនោះ។ ក្រុមព្យា
ករណ៍ឧត្តុនិយមបាននិយាបន្តទៀតថា ខ្យល់ព្យុះទីហ្វុង Haiyan គឺមានឥទ្ធិពលដូចជាព្យុះទីហ្វុង Bothaកាលពីឆ្នាំ២០១២
ដែរ។ ពួកគេបានលើកឡើងថា កាលពីឆ្នាំ២០១២ព្យុះទីហ្វុង Botha បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ១០០០
នាក់និងបាត់បង់ថវិការជាង ៦២០លានផោន។ លោក Glazia Esullar បានប្រាប់ភ្នាក់ងារសារព័ត៌មាន AFPថា ខ្យល់ព្យុះ
ទីហ្វុង Haiyan នេះគឺជាខ្យល់ព្យុះលើកទី ២៥ហើយដែលបានបោកបក់លើប្រទេសហ្វីលីពីន។ ដោយ៖ តុលា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បុគ្គលិក​​​​​អង្គការ​សហប្រជា​ជាតិ​ ២នាក់​ត្រួវបាន​គេបាញ់សំ​លាប់​នៅប្រទេស​សូម៉ាលី​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [1219]

ប្រទេសសូម៉ាលី៖ កាលពីពេលថ្មីៗនេះ បុគ្គលិកអង្គការសហប្រជាជាតិចំនួន ២នាក់គឺត្រួវបានជនដៃដល់ម្នាក់ បាញ់សំលាប់នៅក្នុងព្រលានយន្តហោះ Galkayo នៃប្រទេសសូម៉ាលី។... អានបន្ត


១០០​​ ថ្ងៃ​នៃ​ការកាប់​​​សម្លាប់​នៅក្នុង​រដ្ឋ​ Rwanda ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [1126]

ប្រទេសអាព្រិក៖ នៅក្នុងរយះពេល ១០០ថ្ងៃនៃឆ្នាំ ១៩៩៤ ប្រជាជនប្រហែលជា ៨០០ ០០០នាក់គឺត្រួវបានគេ សម្លាប់នៅក្នុងរដ្ឋ Rwanda ដែលបង្កឡើងដោយពួកជ្រុលនិយម Hutu។ ពួកជ្រុលនិយម Hutu ខាងលើនេះ គឺតែងតែធ្វើការវាយប្រហារមកលើសហគមន៍របស់ពួកជនជាតិភាគតិច Tutsi ព្រមទាំងគូរប្រជែងខាងផ្នែកនយោ បាយរបស់ផងដែរ។... អានបន្ត


ស្រ្តី​ចំនួន ​៣នាក់​ត្រួវ​បាន​គេវាយ​ដោយ​ញញួរ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [953]

ប្រទេសអង់គ្លេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ស្រ្តីចំនួន ៣នាក់គឺត្រួវបានជនដៃដល់មួយក្រុមវាយ ប្រហារដោយញញួរយ៉ាងសាហាវនៅក្នុងសណ្ឋាគារផ្កាយបួនមួយកន្លែងឈ្មោះ Upmarket London ។... អានបន្ត


​ស្លាប់​៤​នាក់​​របួស​ធ្ងន់​-​ស្រាល​​១២​នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍ ​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [963]

ភ្នំពេញ៖ ​ករណី​គ្រោះថ្នាក់​ចរាចរ​​​នៅ​ទូទាំង​ប្រទេស​កើត​ឡើង​១១ លើក (​យប់​៧​លើក​) មាន​មនុស្ស​ស្លាប់​៤​នាក់​(​ស្រី ម្នាក់​) និង​រង​របួស​ធ្ងន់​១០​នាក់​ (​ស្រី​៣​នាក់​)របួសស្រាល​២​នាក់។នៅក្នុង ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​​​ទាំង​១១​លើកបាន​បង្ក​ឲ្យ​..... អានបន្ត


ស្រ្តីជន​​​​​​​​​ជាតិ​អង់គ្លេស​ ២នាក់​បានលង់​ទឹក​ស្លាប់​នៅក្បែរ​កោះ ​Tenerife​​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [1058]

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ ស្រ្តីជនជាតិអង់គ្លេសចំនួន ២នាក់គឺបានលង់ទឹកស្លាប់នៅ ក្នុងសមុទ្រមួយកន្លែងស្ថិតក្បែររមណីយដ្ឋាន Holiday ដែលមានទីតាំងនៅលើកោះ Tenerife។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​រយៈពេល​ ១៥​ ឆ្នាំ សេដ្ឋកិច្ចកម្ពុជា ​មានកំណើនជាង ​៨ ​ភាគរយ​ ជាមធ្យមក្នុងមួយឆ្នាំ​

ភ្នំពេញៈ ក្នុងរយៈពេល ១៥ ឆ្នាំកន្លងទៅនេះសេដ្ឋកិច្ចរ...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [648]


​ក្រសួង​ព័ត៌មាន​បណ្តុះបណ្តាល​មន្ត្រី​ក្រោម​ឱវា​ទពី​ការងារ​គ្រប់​គ្រង​ឯ​កសារ​

ភ្នំពេញៈ ក្នុងក្របខណ្ឌក្រសួងព័ត៌មាន និងដោយបានការឧប...អានបន្ត

សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [658]


ជើង​ឯក​​ជិះ​​ស្គី​លើ​ទឹក​ Sarah​ Teelow​ បាន​ទទួល​មរណះ​ភាព​ហើយ​

New south Wales៖ យោងតាមប្រភពព័ត៌មានប្រចាំរដ្ឋ New ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [410]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 41 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 343 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 1428 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1041038​ នាក់