ភ្នំពេញ៖ អំណោយឈាមដោយស្មគ្រ័ចិត្ត ដែលផ្តល់ដោយយុវជនកម្ពុជាត្រូវបានមន្ត្រីរាយការណ៍ថា មានសន្ទុះកើនឡើងខ្ពស់ រហូតដល់ទៅ74% ក្នុងចំណោមអ្នកផ្តល់ឈាមសរុបនាពេលបច្ចុប្បន្ននេះ។
លោកវេជ្ជបណ្ឌិត ហុក គីមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមានប្រសាសន៏ថា បច្ចុប្បន្ននេះកម្ពុជាបានធ្វើការឆ្លើយតប នូវអ្វីដែលជាតម្រូវការ ទៅតាម មន្ទីរពេទ្យគ្រប់កន្លែង ទាំងអស់នៅទូទាំងប្រទេស ខណៈ
ដែលកម្មវិធីផ្សព្វផ្សាយអប់រំ ដើម្បីទទួលអំណោយឈាម ដោយស្មគ្រ័ចិត្ត ត្រូវបានកើនឡើងនូវចំនួនអ្នក ស្មគ្រ័ចិត្ត បរិច្ចាកឈាម លើសពីផែនការកំណត់រហូតដល់ទៅ៤០% នៃអ្នកផ្តល់ឈាមសរុប ដែលក្នុងនោះភាគច្រើនគឺសុទ្ធតែជាសិស្សនិងនិស្សិត។ លោកបញ្ជាក់ថា ក្នុង១ ឆ្នាំៗកម្ពុជា ត្រូវការអំណោយឈាមប្រមាណ៤ម៉ឺនប្លោក ប៉ុន្តែនៅក្នុងឆ្នាំ២០១៣នេះចំនួនឈាមមិនមានការកើនឡើងរឺថយចុះទេ បើធៀបនិងឆ្នាំមុន ប៉ុន្តែអ្វីដែលយើងកត់សម្គាល់ថាមានការកើនឡើងនោះ គឺយុវជនមានការស្មគ្រ័ចិត្តចូលរួមផ្តល់ឈាមរហូតដល់ទៅ៧៤% ឯណោះ ។
អំណោយឈាមត្រូវធ្វើការបែងចែកទៅតាមមន្ទីរពេទ្យទាំងអស់នៅ ទូទាំង ប្រទេសដែលមាន មន្ទីរពេទ្យឯកជន ពិសេសមន្ទីរពេទ្យរដ្ឋ និងកន្លែងព្យាបាលមួយ ចំនួនទៀត ដែលមានការវះកាត់សង្រ្គោះបន្ទាន់។ឯ/ឧម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានមានប្រសាស៏ ថា ថ្ងៃនេះគឺជា ព្រឹត្តិការណ៍ដ៏ធំ និង ថ្មីម្តងទៀត ដែលសកល វិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានសហការណ៍ជាមួយខាងមជ្ឈមណ្ឌលជាតិ ផ្តល់ឈាមអង្គការសុភាពពិភពលោកនិង សកលវិទ្យាល័យណាហ្គាសាគីរបស់ជប៉ុន ក្នុងការរៀបចំទិវាបរិច្ចាគឈាមនេះឡើង។
ឯ/ឧបន្តថា កម្មវិធីប្រមូលឈាមចល័តពិតល្អណាស់ហើយការដែលចូលរួមបរិច្ចាគ ឈាមដោយស្ម័គ្រចិត្តពីសំណាក់យុវជនដែលជាសិស្ស និស្សិតនោះគឺពិតជាបានចូលរួមចំនែកយ៉ាងធំក្នុងការជួយជីវិតអ្នកជំងឺ។លោកសាស្រ្តាចារ្យសា ផុន វឌ្ឍនៈ សាកលវិទ្យាធិការសាកលវិទ្យាល័យ វិទ្យា សាស្រ្តសុខាភិបាលបានឲ្យដឹងថា
ថ្ងៃនេះគឺជាលើកទី២ហើយ ក្នុងព្រឹត្តិការណ៍បរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងមិនគិតកម្រៃនៅសាកលវិទ្យាល័យរបស់លោក ដោយហេតុថាសកលវិទ្យាល័យ តែងតែរៀបចំទិវាបរិច្ចាគឈាមនេះពីរដងក្នុងឆ្នាំគឺនៅក្នុងខែ មិថុនា និងខែធ្នូ។ ដោយ៖ អភិរក្ស