ទីក្រុងខៃរ៉ូ៖ កាលពីពេលថ្មីៗនេះ ការបំផ្ទុះគ្រាប់បែកចំនួន ២គ្រាប់នៅក្នុងទីក្រុងខៃរ៉ូបានឆក់យកជីវិតអគ្គឧត្តម សេនីយ៍ប៉ូលីសម្នាក់និងបានបណ្តាលឲ្យមនុស្ស ៥នាក់ផ្សេងទៀតបានទទួលរងរបួសជាទំងន់។ ប្រព័ន្ធផ្សព្វ
ផ្សាយរបស់ប្រទេសអេហ្ស៊ីបបានឲ្យដឹងថា ហេតុការណ៍បំផ្ទុះគ្រាប់បែកខាងលើនេះគឺបានផ្ទុះឡើងនៅក្បែរប៉ុ
ស្តិ៍ប៉ូលីស។ សូមបញ្ជាក់ផងដែរថា រហូតមកទល់ពេលនេះគឺគ្មាននរណាម្នាក់បានដឹងនៅឡើយទេថា នរណា
ជាអ្នកបង្ករឿងខាងលើនេះ។ មន្រ្តីប៉ូលីសម្នាក់បានអះអាងថា អគ្គឧត្តមសេនីយ៍មួយរូបខាងលើនេះគឺឈ្មោះ
Tariq al-Mirjawi ដែលមានតួនាទីជាប្រធានស៊ើបអង្កេតប្រចាំទីក្រុង Giza។ យោងតាមសំដីរបស់សាក្សី
ម្នាក់បានឲ្យដឹងថា ការបំផ្ទុះគ្រាប់បែកខាងលើនេះគឺបានផ្ទុះឡើង ស្របពេលដែលគាត់គឺកំពុងតែរង់ចាំនៅ
ចំណតឡានក្រុង ។ មន្រ្តីអាជ្ញាធរបានបញ្ជាក់ថា បញ្ហាអំពើហឹង្សាហើយនិងការវាយប្រហារនៅក្នុងប្រទេស
អេហ្ស៊ីបគឺបានកើតឡើងតាំងតែពីមូស្ល៊ីម Brotherhood ត្រួវបានបណ្តេញ ចេញពីទីក្រុង ខៃរ៉ូមកម្លេះ៕ ដោយ៖ តុលា