ភ្នំពេញ៖ បើតាមការលើកឡើងរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រាប់ឱ្យដឹងថា កម្ពុជានៅមិនទាន់វាយតម្លៃបាននោះទេអំពីស្ថានភាពនយោបាយនៅក្រុងទីបាងកក ប្រទេសថៃ ថា នឹងមានការប៉ះពាល់ដល់ផ្នែកនយោបាយកម្ពុជា ឬយ៉ាងណានោះទេ ខណៈដែលប្រទេសកម្ពុជាកំពុងតាមដាននៅព្រឹត្តិការន៏នយោបាយរបស់ ប្រទេសមួយនេះ។
បន្ទាប់ពីចូលរួមក្នុងសិក្ខាសាលាស្តីពី «ការតាំងបង្ហាញសម្ភារៈបរិក្ខាបច្ចេកទេស ប្រើប្រាស់តាមប្រព័ន្ធ ឌីជីថល» របស់ក្រុមហ៊ុន DJM នៅសណ្ឋាគារ Raffles Le Royal ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៣ លោក ខៀវ កាញារីទ្ធ ក្រសួងពត៏មានបានបន្ថែមថា ស្ថានភាពនយោបាយ នៅប្រទេសថៃ ក្នុងនាមក្រសួងពត៏មាន កម្ពុជានៅមិនទាន់វាយតម្លៃបានទេថា នឹងអាចមានការប៉ះពាល់ដល់នយោបាយប្រទេសកម្ពុជា ខណៈដែលប្រទេសកម្ពុជា កំពុងតាមដាននៅព្រឹត្តិការណ៏នយោបាយរបស់ប្រទេសមួយនេះ។លោក ខៀវ កញ្ញរីទ្ធបាន បន្តទៀតថា នេះជានយោបាយផ្ទៃក្នុងរបស់ ប្រទេសថៃ ខណៈដែលការតវ៉ានានានៅប្រទេសមួយនេះ គឺមិនបានលើឡើងពីបញ្ហានៅតាមព្រំដែនជាមួយកម្ពុជានោះទេ ។
«យើងកំពុងយកចិត្តទុកដាក់ពីបញ្ហានៅប្រទេសថៃនេះ ហើយយើងសង្ឈឹមថា កន្លងមកនេះខ្ញុំទើបបានជួបជាមួយ
នឹងតំណាង យោធាថៃដែលគាត់សំរាប់ទំនាក់ទំនងជាមួយ កម្ពុជា គឺគាត់បានខិតខំដើម្បីធ្វើយ៉ាងរក្សាចំណងទាក់ទង រវាងប្រទេសយើងទាំង២ ជៀសវាង ការប៉ះទង្គិតគ្នាអញ្ចឹងយើងកំពុងពិនិត្យមើលតទៅទៀត ព្រោះវាមានបញ្ហា២គឺរឿងបញ្ហាផ្ទៃក្នុងរបស់គេ ប៉ុន្តែជួនការគេយកជាតិនិយមដើម្បីដាក់លើបញ្ហានេះដែរ ដូចនៅប្រទេសយើង នេះដែរ . យើងត្រូវសង្កេតពិនិត្យលើបញ្ហានេះ ដោយយើងមិនទាន់មានមតិ អ្វីទាំងអស់ ដូច្នេះយើងឃើញថា គេមិនទាន់បានលើអំពីបញ្ហព្រំដែននៅឡើយទេ ដូច្នេះយើងទុកបញ្ហានេះ ឲ្យវានៅស្ងាម កុំកេះដំបោះឡើង» ។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា បាតុកម្មនៅថៃ នាពេលនេះ គេមិនបានលើកឡើងពីបញ្ហាព្រំដែនទេ។ គេយកតែបញ្ហាច្បាប់លើកលែងទោស ដើម្បីយកមកធ្វើបាតុកម្មប្រឆាំងតវ៉ាប៉ុណ្ណោះ។ ដូច្នេះប្រព័ន្ធផ្សព្វផ្សាយយើងគួរនៅស្ងៀម កុំកេះដំបៅ ក្នុងរឿងព្រំដែន ដែលមានជម្លោះរ៉ាំរៃរវាងកម្ពុជា និងថៃ។
បើយោងទៅតាមប្រសាសន៍របស់អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលរូបនេះ គេសង្កេតឃើញថា ក្រុមទាហានការពារព្រំដែនកម្ពុជា និងក្រុមទាហានការពារព្រំដែនថៃ នៅតែមានទំនាក់ទំនងល្អនិងគ្នា ហើយក៏មិនមានការបន្ថែមកងទ័ពឡើយហើយម្យ៉ាងទៀតកម្ពុជាក៏មិនបានដាក់ សម្ពាធអ្វីទៅលើភាគីថៃ ករណីសេចក្តីសម្រេចរបស់តុលាការយុត្តិធម៏អន្តរជាតិក្រុងឡា ដែលសម្រេចដីតំបន់មានជំលោះស្ថិតក្នុងអធីបតេយ្យភាពកម្ពុជា ហើយតំរូវឲ្យប្រទេសថៃដកទ័ពទៅទឹកដីខ្លួនវិញ។គួរបញ្ជាក់ថា ស្ថានការណ៏ព្រំដែនកម្ពុជា ថៃ មកដល់ពេលនេះ មានភាពស្ងប់ស្ងាត់ជាធម្មតាទេ ខណៈពេលដែល កម្ពុជាកំពុងនឹងត្រៀមអនុវត្តន៏សាលក្រមតុលាការអន្តរជាតិយុត្តិធម៏ ក្រុងឡាអេ ដែលបានកាត់ក្តីឲ្យដីនៅតំបន់នោះ ស្ថិតក្រោមការគ្រប់គ្រងរបស់កម្ពុជា ដោយតម្រូវ ឲ្យ ភាគីថៃត្រូវតែដកទ័ពចូលត្រឹមទឹកដីថៃវិញ។ ប៉ុន្តែរហូតមកដល់ពេលនេះនៅមិនទាន់មានការដក កងទ័ព ពីភាគីថៃនៅឡើយទេ៕ ដោយ៖ ភីនរ៉ា