ដល់ពេលល្បែងភ្នាល់ទឹកភ្លៀងនៅខេត្តបាត់ដំបងចាប់កំណើតឡើងវិញហើយ
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

  បាត់ដំបង ៖  ស្ទើរក្លាយជាទម្លាប់ទៅហើយជា​រៀងរាល់ឆ្នាំ​ឲ្យ​តែ​ដល់​រដូវវស្សាមកដល់​ គឺចាប់ពី​ខែឧសភា រហូត
តុលា​នៅក្នុង​ក្រុង​បាត់ដំបង ​គេ​តែងតែសង្កេតឃើញ​ក្រុមអ្នកលេង​ល្បែងភ្នាល់​ ទឹកភ្លៀង​បាន​ប្រម៉ែប្រមូល​ ជើង​
គ្នា​រៀប​ចំ​រដូវ​កាល​ថ្មី​ ដូចពួកលេងបាល់នៅក្នុងប្រទេសអង់គ្លេសអញ្ចឹងដែរ ។    ហើយក៏​ជា​ពេលវេលា​ដែល​ពួក
អ្នកញៀន​ល្បែង​​​រួសរាន់​បង់ប្រាក់​ទៅឲ្យស្ថាប័ន​មានអំណាច​ពាក់ព័ន្ធ​ក្នុង​ដើមខែ​នេះ​ដូច​សព្វមួយដង​ដែរ ដើម្បី​
ចៀសវាង​ការបញ្ឈប់សកម្មភាពភ្នាល់របស់ពួកគេ ពិសេសមេធំរបស់គេតែម្តង ​។

ពលរដ្ឋនៅជិតកន្លែងភ្នាល់ទឹកភ្លៀងនោះ និយាយថា ជាទូទៅ​ការបើក​ល្បែងភ្នាល់​ទឹកភ្លៀង​ខុសច្បាប់​នេះ មាន​
លក្ខណៈទ្រង់ទ្រាយ​ធំ​ដោយ​ក្នុង​មួយថ្ងៃៗ ​ថៅកែ​​ល្បែង​នេះ​អាច​រកចំណូលបាន​រាប់សែន​ដុល្លារ​អាមេរិកក្នុងមួយ​
រដូវៗ​។ ចំពោះទីតាំង​ល្បែងភ្នាល់​ទឹកភ្លៀង​នោះវិញ​មាន​ចំនួន​ពីរ​កន្លែងធំៗ ទីមួយ​នៅ​ចំណុច​ក្រោយ​វត្ត​ទួល​ដូន​
ប៉ុក ​ក្នុងភូមិ​អូរ​ចា សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង​ជា​កន្លែង​ និង​មួយទៀត​នៅត្រង់ចំណុច​វាលស្រែ​១០០ ភូមិ​ចំការ​
សំរោង សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង​។ នៅ​ទី​នោះគេ​សង្កេតឃើញ​ក្រុមមនុស្ស​ទៅលេង​ដោយមាន​ស
ភាព​អ៊ូរ​អ​ដោយ​ប្រើ​ វិទ្យុទាក់ទង  (Icom)  ទំនាក់ទំនង​គ្នា​ផ្តល់ព័ត៌មាន​អំពី​ស្ថានភាព​មេឃ​ទៅកាន់​បណ្តា​ក្រុម
អ្នកលេង​ដទៃទៀត​ដោយ​សម្លេង​ស្រែក​ឡូឡា​យ៉ាង​កងរំពង ដែល​បាន​រំខាន​យ៉ាងខ្លាំង​ដល់​ការរស់នៅ​របស់​
ប្រជាពលរដ្ឋ​។​ ​

ពលរដ្ឋរូបនោះបន្តថា ​រដូវ​កាល​ថ្មី​នៃ​ការបើក​​ល្បែង​ដ៏​កក្រើក​ក្រុង​បាត់ដំបង​ដែលមាន​ ការទាក់ទាញ និង​ពេញ
និយម​បំផុត នៃ​ក្រុមមនុស្ស​ដែល​ត្រេកត្រអាល​នឹង​ល្បែង​នេះ​។ ក្នុង​ឆ្នាំ​២០១៣​នេះ ​គេ​ឃើញ​មេភ្នាល់​ទឹកភ្លៀង
ជាអ្នកមានលុយ  សហការណ៍ជាមួយអ្នកមានអំណាច រត់ការយកលុតទៅ​​បង់ជូន​ក្រុម​សមត្ថកិច្ច​ពាក់ព័ន្ធ​
ដែលមាន​អំណាច​គ្រប់លំដាប់​ថ្នាក់ ។​ ​

ប្រភពផ្សេងទៀត​បាន​បង្ហើប​ឲ្យ​ដឹងថា សកម្មភាព​ក្រុមអ្នកលេង​ភ្នាល់​ធំៗ​គឺ​ចេញពីអាជីវករ​ទូរ​មាស​នៅតាម​ផ្សារ​
ធំៗ​ក្នុង​ក្រុង​បាត់ដំបង មាន​ផ្សា​របឹង​ឈូក ផ្សារណាត់​ជាដើម ដែល​ពួកគេ​ដើរតួនាទី​ជា​កូនកញ្ច្រែង​ក្នុងការ​ប្រមូ
លប្រាក់​សៃ​យ៉ុង (​ប្រាក់​ភ្នាល់​) ឡើង​ជូន​មេ​ធំ​ប្រចាំខែ​។ ក្នុង​មួយ​ទូៗ ចាប់ពី១០០០​ដុល្លា​ឡើងទៅ​តាម​កន្លែង​
លេង​តិចនិង​លេង​ច្រើន ហើយ​ក្នុង​មួយ​ក្រុង​បាត់ដំបង​មានកូន​កញ្ច្រែង​មិនតិចជាង​៣០​ទូ​ឡើយ​ ។   នេះ​មិន​
និយាយ​អំពី​កន្លែង​ទីតាំងតូចៗ​មិនតិចជាង​១០០កន្លែង​ថែមទៀត​នៅតាម​បណ្តា​ស្រុក​នានា ដែល​ពួកគេ​លេង
​ភ្នាល់​ឡើង​ប្រាក់​ភ្នាល់​ឲ្យ​មេ​ធំ ចាប់ពី​១​ពាន់​បាត​ទៅ៥​ពាន់​បាត​។ ដូច្នេះ​ក្នុង​មួយខែៗថៅកែ​មេទឹក​ភ្លៀង​ប្រមូល
ប្រាក់​ពី​កូន​កូនកញ្ច្រែង​សរុប​មិន​ក្រោម​៥០​ម៉ឺន​ដុល្លា​នោះទេ។

ក្រៅពី​ល្បែងភ្នាល់​ទឹក​ភ្លៀង​នេះ​ ក៏នៅមាន​បើក​ល្បែង ​អាប៉ោង បៀ ប្រៀបបាន​នឹង​កាស៊ីណូ លេង​ភ្នាល់មាន​អ្នក
ចាញ់​ម្ដងៗ​រាប់ម៉ឺន​ដុល្លា​ឯណោះ អា​រក​មនុស្ស​យកលុយ​ស្រស់ៗ​     ។  ​ក្នុង​មួយ​រដូវ ថៅកែ​ទីតាំង​ភ្នាល់​ទឹកភ្លៀង បាន​ចំណាយ​ប្រាក់​បង់​ឲ្យ​ស្ថាប័ន​សមត្ថកិច្ច    នៅ​ខេត្តបាត់ដំបង​ជិត​១០​ម៉ឺន​ដុល្លារ​អាមេរិក ។    មានមន្ត្រី​មានអំ
ណាច និង​សមត្ថកិច្ច​ពាក់ព័ន្ធមួយចំនួនទៀត    ដែលបានទទួលបាន​សំណែន​ពី​មេ​ល្បែងស៊ីសង​នោះ ទើប​ពួក
គេ​មិនដែល​ចាត់វិធានការ​បង្ក្រាប​ ។   បើទោះជា​គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព​កំពុងស្ថិត​នៅក្នុង​ផែន
ការ​ជម្រុញ​យ៉ាងក្តៅគគុកពីសំណាក់​ថ្នាក់លើ និង​បាន​ក្រើនរំលឹក​ឲ្យ​មន្ត្រី​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​យកចិត្តទុកដាក់​ រឹតបន្តឹង​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព  ដើម្បី​ផ្តល់​ភាពកក់ក្តៅ  ជូន​ប្រជាពលរដ្ឋ​នៅតាម​មូល
ដ្ឋានក៏ដោយ ប៉ុន្តែ​ពួកគេ​មិនបាន​យកចិត្តទុកដាក់​អនុវត្តតាម​ទេ​បែរជា​យកមក​ឆ្នៃ​រក​ចំណូល​ដាក់​ ហោប៉ៅ​ទៅវិញ​។​ ​

ប្រភពខាងលើបាន​បង្ហើបទៀតថា ដោយសារតែ​អាជ្ញាធរ និង​សមត្ថកិច្ច បាន​បណ្តែតបណ្តោយ​បើកដៃ​ឲ្យ​មាន
​បន​ល្បែង​នេះហើយ​ទើប​ធ្វើ​ឲ្យ​មាន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​បន​ល្បែង​នេះ​។    មានមនុស្ស​មួយចំនួន​
ដែល​វក់​​នឹង​ល្បែងស៊ីសង​នេះចាញ់​អស់ប្រាក់​បាន​បង្ក​អំពើហិង្សា​ក្នុង​គ្រួសារ ខ្ចីបុល​ប្រាក់​ចងការ​ប្រាក់​អ្នកដទៃ
ធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​កាន់តែធ្លាក់ចូលទៅក្នុងភាព​ក្រីក្រ​លើស​ដើម​ទៅទៀត​។   ក៏មានអ្នកខ្លះ​ជ្រុលខ្លួន​ផុង​ជ្រៅ​
ចាញ់​ហិនហោច​ទ្រព្យសម្បត្តិ​រហូតដល់​លក់​ គោ ក្របី យកទៅ​សងបំណុល​គេ​ក៏មាន​។ ក៏មានមួយចំណួនទៀត
ដោយ​សារ​ល្បែងនេះ បាន​បង្ខំចិត្ត​ធ្វើ​ចំណាកស្រុកខុសច្បាប់​ទៅ​ស៊ីឈ្នួល​ធ្វើ​ការនៅ​ស្រុកថៃ ហើយក៏អាចមាន
មួយចំនួន​ទ័លច្រក​ធ្វើ​ចោរហារយ​លួច ឆក់ ប្លន់ ​ក៏មានដែរ​។ ​

ពលរដ្ឋ​នៅក្រុងបាត់ដំបងជាច្រើនបានសូម​សំណូមពរ​យ៉ាងទទូច​ដ​ល់ ដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ក្នុងខេត្តមេត្តា​
ជូ​យ​អន្តរាគមន៍ដោយ​បោសសំអាត​បង្ក្រាប​បិទ​​ល្បែង​ស៊ីសងទាំងនោះ​ផង ព្រោះថា​ភាពអនាធិបតេយ្យ​នៃការ
រីករាលដាល​បន​ល្បែងស៊ីសង​ខុសច្បាប់​នេះ កំពុងតែរីកធំធាត់​ផ្គើន​នឹង​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិ
ភាព ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​មាន​ការព្រួយបារម្ភយ៉ាងខ្លាំងចំពោះកូនចៅរបស់ខ្លួននៅថ្ងៃខាងមុខ៕

ដោយ៖ សុវណ្ណរ័ត្ន

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

​​ស្រូវ​ខ្វះ​ទឹក​ជា​ង​១​ពាន់​ហិកតា​ នៅ​ខេត្ត​ក្រចេះ ​និង​ខេត្ត​ព្រៃវែង​ត្រូវ​បាន​ជួយ​អន្តរាគមន៍​

ភ្នំពេញ៖ ស្រូវវស្សា​ប្រមាណ​មួយ​ពាន់​ហិកតា​នៅខេត្តច...អានបន្ត

កសិកម្ម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [429]


តម្លៃពន្ធផ្លូវ​ឡាន​ស៊េរី​ទំនើបៗ​ឡើងថ្លៃ​នៅឆ្នាំ២០១៤​

ភ្នំពេញ៖ ឆ្នាំ​២០១៤បានកំណត់​តម្លៃពន្ធ​ផ្លូវ​លើ​​មធ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [443]


លោក​​ Joseph​ Naso ​ជាប់​ទោស​ប្រហារ​ជីវិត​

សហរដ្ឋអាមេរិក៖ កាលពីព្រឹកថ្ងៃច័ន្ទនេះ តុលាការប្រចា...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [371]


ការអភិវឌ្ឍ ITC មានសារៈសំខាន់ សម្រាប់ការលើកកម្ពស់លទ្ធភាពប្រកួតប្រជែង ផ្នែកសេដ្ឋកិច្ចនៅកម្ពុជា

មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលបានថ្លែងថា ការអ...អានបន្ត

វិទ្យាសាស្ត្រ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [1095]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 430 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 227 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 2173 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1132914​ នាក់