សហគ្រាស​ខ្នាត​តូចនិង​មធ្យម​អាចជួយ​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​ឱ្យកើន​ឡើង​​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ មន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានអះអាងថា សហគ្រាសខ្នាតតូចនិងមធ្យម​អាចចូលរួមជំរុញ​​​​​​​សេដ្ឋ​កិច្ចជាតិឱ្យកើនឡើង ប៉ុន្តែត្រូវមានការគាំទ្រខ្លាំងពីរដ្ឋាភិបាលក្នុងការ​ជួយជ្រោមជ្រែងដំណើរការ​អាជីវកម្ម​នេះ។ ថ្លែងបើកសិក្ខាសាលាចែករំលែកបទពិសោធន៍ និងចំណេះដឹងស្តីពី ការលើកកំពស់និងការអភិ​វឌ្ឍន៍ស​ហ​គ្រាស​ខ្នា​ត​តូច​និង​មធ្យមនៅព្រឹកថ្ងៃសុក្រនេះ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខា ធិ​កា​រ​ក្រសួងឧស្សាហកម្ម និង​សិប្បកម្ម បានលើកឡើងថា ជប៉ុនបានអភិវឌ្ឍន៍ប្រទេសបានដោ​យ​​សារជប៉ុនមា​នសហគ្រាស​​ខ្នាតតូចនិង​មធ្យម​រហូត​ដល់៩៩.៧ភាគរយ ចំណែក​ឧស្សាហកម្ម​ធ​នធំមានតែ០.៣ ភាគរយប៉ុណ្ណោះដើម្បីជួយដល់​កំណើនសេដ្ឋ​កិច្ច​ក្នុង​ប្រទេស និងបង្កើត​ការ​ងារជូនប្រជាជន។ លោកបញ្ជាក់ថា ការដំណើរការសហគ្រាសខ្នាតតូចនិងមធ្យមនេះ វិនិ​យោ​គិន​ជ​ប៉ុនក៏មានបញ្ហាដែរ ប៉ុន្តែរដ្ឋាភិបាលរបស់គេ បានជ្រោមជ្រែងខ្លាំងដល់សហគ្រា​ទាំងនោះ​មិនឱ្យក្ស័យធុន​ឡើយ។ឯកឧត្តម លើកឡើងថា តាមរយៈបទបិសោធន៍នេះកម្ពុ​ជាអាច​រៀន​សូ​ត្រតាមបានដែរ ក្នុងការអភិវឌ្ឍន៍​សេដ្ឋកិច្ចប្រទេស ស្របពេលក្រុមវិនិយោគបរទេសធំៗកំពុង​ចូល​មក​កម្ពុជា។

លោក TAKEUCHI Hiroshi អនុប្រធាន JICA ប្រចាំកម្ពុជា បានមានប្រសាសន៍ថា JICA បានបង្កើតកម្មវិធីបណ្តុះ​​បណ្តាល​សហគ្រិនវ័យក្មេងកម្ពុជាដើម្បីលើកម្ពស់ និងចូលរួមចំណែកដល់ការអភិវឌ្ឍន៍ធនធានមនុស្សរបស់កម្ពុជា។លោកថា តាមរយៈកម្មវិធីនេះ សិក្ខាកាមនឹងអាចអភិវឌ្ឍន៍ជំនាញ និងចំណេះដឹងរបស់ខ្លួនដោយការរៀនសូត្រ និងផ្លាស់ប្តូរបទពិសោធន៍ជាមួយអ្នកមានជំនាញ និងការចុះអង្កេតផ្ទាល់តាមស្ថាប័នពាក់ព័ន្ធនៅប្រទេសជប៉ុន។

កាលពីខែតុលាឆ្នាំ២០១៣ កន្លងទៅនេះ រដ្ឋាភិបាលជប៉ុនតាមរយៈការិយាល័យ JICAប្រចាំកម្ពុជាបាន​បញ្ជូនមន្ត្រីរាជ​ការ​​ស៊ីវិលចំនួន១៥រូប មកពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងសមាគមសហគ្រាសខ្នាតតូចនិងមធ្យម ទៅចូល​រួម​​​វគ្គ​​​បណ្តុះបណ្តាលរយៈពេល១៨ថ្ងៃនៅប្រទេសជប៉ុនតាមរយៈ កម្មវិធីបណ្តុះបណ្តាលសម្រាប់អ្នកដឹកនាំ​វ័យ​ក្មេង​ក្រោមប្រធានបទ ការលើកកម្ពស់និងការអភិវឌ្ឍន៍សហគ្រាសខ្នាតតូចនិងមធ្យមនៅតាមសហគមន៍៕​

ដោយ៖ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ក្រុម​ Bayern ​Munich ទំលាក់​ក្រុម​ Arsenal ​ចេញពីពានរ​ង្វាន់​ Uefa ​Champion​ League​

បាល់ទាត់៖ កាលពីរាត្រីថ្ងៃអង្គារយប់មិញនេះ ក្រុមជើងខ...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [349]


ប្រទេស​​​រុស្ស៊ី​​​បាញ់សា​កល្បង​​កាំ​ជ្រួចឆ្លង​​ទ្វីបទំ​នើប​

រុស្ស៊ី៖ កាលពីថ្ងៃអង្គារម្សិលមិញ ប្រទេសរុស្ស៊ីបានស...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [343]


នៅព្រឹកនេះ​ក្រុមការងារ​គណបក្ស​ទាំងជួបគ្នា​ជាថ្មី​

ភ្នំពេញ៖ នៅព្រឹកថ្ងៃច័ន្ទ ទី៣ ខែកុម្ភៈនេះ មានជំនួប...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [395]


​គ.ជ.ប​គ្រោង​នឹង​បើក​កិច្ច​ប្រជុំបូក​សរុប​ការងារ​លទ្ធផល​បោះឆ្នោត​អាណត្តិទី​៥​នៅ​ចុង​ខែវិ​ច្ឆិកា​

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [366]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 117 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 344 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864021​ នាក់