ប្រទេសចំនួន១៣​នៃ​អ​នុ​តំបន់​អា​ស៊ី​ប៉ា​ស៊ី​ហ្វីក​ជួបគ្នា​ដោះ​ស្រាយ​បញ្ហា​បរិ​ស្ថាន​ក្នុង​តំបន់​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

 

ភ្នំពេញ៖ ប្រទេសជាសមាជិកនៃអនុតំបន់អាស៊ីប៉ាស៊ីហ្វិកពិនិត្យមើលឡើងវិញលើគោល​នយោ​បាយបរិស្ថាន​​​​ក្នុង​​​​តំបន់ ដើម្បីរួមគ្នាធានាឲ្យមានតុល្យភាពរវាងការអភិវឌ្ឍនិងបញ្ហា​បរិស្ថាន​ដែលជាកក្តាដ៏ សំខាន់ត្រូវយក​​ចិត្តទុកជាទីបំផុត។កិច្ចប្រជុំក្នុងក្របខណ្ឌតំបន់អាស៊ីប៉ាស៊ីហ្វិកដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោមការជួយ​គាំទ្រ​​ដោយកម្មវិធីបរិស្ថាននៃអង្គការសហប្រជាតិ ដែលមានប្រទេសជាសមាជិកអនុតំបន់​អាស៊ីប៉ាស៊ីហ្វិក​ចំនួន១៣​​ប្រទេស​បានចូលរួមក្នុងនោះមានកម្ពុជា កេនយ៉ា ថៃ ប៊ូតាន ប្រុយណេ Newcaledonia បង់ក្លាដេស ចិន ឥណ្ឌូ​​នេស៊ី​​​​ ជប៉ុន ញ៉ូវសេឡេន ហ្វីលីពីន និងប្រទេសស្រីលង្កា។​​​

នៅក្នុងកិច្ចប្រជុំលើកទី១០នៅព្រឹកថ្ងៃទី១៩ខែកញ្ញានេះ លោកស្រីតុងម៉ូលកូជី នីកូម៉ូតូ អគ្គនាយកនៃអនុ​តំបន់​​មានប្រសាសន៍ថា យើងចាំបាច់ណាស់ត្រូវតែរួមគ្នាពិភាក្សា ដើម្បីស្វែង​បញ្ហាប្រឈម នានាដែលកំពុងកើត​​ឡើង រួមគ្នាដោះស្រាយ សំដៅធានាឲ្យបញ្ហាបរិស្ថានប្រក​ដោយ​ចីរភាពសំរាប់ ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ ​លោកស្រីបញ្ជាក់ថា ប្រសិនបើប្រទេស​នានាគ្មានយន្តការច្បាស់ លាស់ក្នុងការគ្រប់គ្រងបរិស្ថាន ដូចជាបាត់បង​​ធនធានធម្មជាតិ ជីវៈចម្រុះព្រៃឈើ និងការបំពុល នានា នោះនឹងជួបញ្ហាអាក្រក់កើតឡើងជាមិនខាន ដោយត្រូវ​​ចំណាយពេលវេលា និងថវិកាជាច្រើន ដើម្បីស្តារឡើងវិញ។​

ទោះជាយ៉ាងនេះក្តីលោក ខុង សំងួន​រដ្ឋលេខាធិការក្រសួងបរិស្ថានបានបញ្ជាក់ថា​រាជរដ្ឋាភិ​បាលកម្ពុជា មាន​​ការប្តេជ្ញាចិត្តខ្ពស់លើបញ្ហានេះ ក្នុងនោះបានដាក់ចេញនូវគោល​នយោបាយ​ជាតិជាច្រើន ដើម្បី ធ្វើយ៉ាងណាឲ្យ​​ការអភិវ​ឌ្ឍនានាមានការគិតគូដល់បរិស្ថាន។ លោក​បន្ថែមថា បញ្ហាសេដ្ឋកិច្ចនិងឧស្សា ហកម្មបៃតង គឺជាចំនុច​​មួយដ៏ឈ្នះៗសម្រាប់​សរសរ​ស្តម្ភ​ទាំង៤នៃសេដ្ឋកិច្ចបរិស្ថាន សង្គមកិច្ចនិង វប្បធម៌ ដែលជាទិសដៅមួយរប​ស់​​រាជរដ្ឋា​ភិបាល សម្រាប់ពង្រឹងរួមគ្នាធ្វើឲ្យជឿនលឿនដល់ផ្នែក សេដ្ឋកិ្ចនិងការពារបរិស្ថាន។​

សូមបញ្ជាក់ថា កាលពីពេលថ្មីនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវគោលនយោបាយ​ជាតិ​​ស្តីពីការអភិវឌ្ឍ​​បៃតងនិងផែនការយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍបៃតង ឆ្នាំ២០១៣-២០៣០ដែលជាគំរូរបស់កម្ពុជា​ទាំងនៅ​​ថ្នាក់ជាតិ តំបន់ក៏ដូចជាពិភពលោកដើម្បីសម្រេចបាន​នូវ​គោល​ដៅអភិវឌ្ឍប្រកប ដោយចីរភាព កាត់បន្ថយភាព​​ក្រីក្រ ការពារប្រពន្ធ័អេកូឡូស៊ីប្រកប​ដោយសុវត្ថិភាព នឹងធ្វើឲ្យកម្ពុជា​ឈានឡើងជាប្រទេស​អភិវឌ្ឍប្រកប​​ដោយ​​​​​​អារ្យធម៌បៃតង៕

ដោយ៖ សស្អាត​​​​

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បុគ្គលិក​​​​​អង្គការ​សហប្រជា​ជាតិ​ ២នាក់​ត្រួវបាន​គេបាញ់សំ​លាប់​នៅប្រទេស​សូម៉ាលី​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [1325]

ប្រទេសសូម៉ាលី៖ កាលពីពេលថ្មីៗនេះ បុគ្គលិកអង្គការសហប្រជាជាតិចំនួន ២នាក់គឺត្រួវបានជនដៃដល់ម្នាក់ បាញ់សំលាប់នៅក្នុងព្រលានយន្តហោះ Galkayo នៃប្រទេសសូម៉ាលី។... អានបន្ត


១០០​​ ថ្ងៃ​នៃ​ការកាប់​​​សម្លាប់​នៅក្នុង​រដ្ឋ​ Rwanda ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [1230]

ប្រទេសអាព្រិក៖ នៅក្នុងរយះពេល ១០០ថ្ងៃនៃឆ្នាំ ១៩៩៤ ប្រជាជនប្រហែលជា ៨០០ ០០០នាក់គឺត្រួវបានគេ សម្លាប់នៅក្នុងរដ្ឋ Rwanda ដែលបង្កឡើងដោយពួកជ្រុលនិយម Hutu។ ពួកជ្រុលនិយម Hutu ខាងលើនេះ គឺតែងតែធ្វើការវាយប្រហារមកលើសហគមន៍របស់ពួកជនជាតិភាគតិច Tutsi ព្រមទាំងគូរប្រជែងខាងផ្នែកនយោ បាយរបស់ផងដែរ។... អានបន្ត


ស្រ្តី​ចំនួន ​៣នាក់​ត្រួវ​បាន​គេវាយ​ដោយ​ញញួរ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [1049]

ប្រទេសអង់គ្លេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ស្រ្តីចំនួន ៣នាក់គឺត្រួវបានជនដៃដល់មួយក្រុមវាយ ប្រហារដោយញញួរយ៉ាងសាហាវនៅក្នុងសណ្ឋាគារផ្កាយបួនមួយកន្លែងឈ្មោះ Upmarket London ។... អានបន្ត


​ស្លាប់​៤​នាក់​​របួស​ធ្ងន់​-​ស្រាល​​១២​នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍ ​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [1054]

ភ្នំពេញ៖ ​ករណី​គ្រោះថ្នាក់​ចរាចរ​​​នៅ​ទូទាំង​ប្រទេស​កើត​ឡើង​១១ លើក (​យប់​៧​លើក​) មាន​មនុស្ស​ស្លាប់​៤​នាក់​(​ស្រី ម្នាក់​) និង​រង​របួស​ធ្ងន់​១០​នាក់​ (​ស្រី​៣​នាក់​)របួសស្រាល​២​នាក់។នៅក្នុង ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​​​ទាំង​១១​លើកបាន​បង្ក​ឲ្យ​..... អានបន្ត


ស្រ្តីជន​​​​​​​​​ជាតិ​អង់គ្លេស​ ២នាក់​បានលង់​ទឹក​ស្លាប់​នៅក្បែរ​កោះ ​Tenerife​​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [1150]

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ ស្រ្តីជនជាតិអង់គ្លេសចំនួន ២នាក់គឺបានលង់ទឹកស្លាប់នៅ ក្នុងសមុទ្រមួយកន្លែងស្ថិតក្បែររមណីយដ្ឋាន Holiday ដែលមានទីតាំងនៅលើកោះ Tenerife។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ភ្លៀងធ្លាក់​ខ្លាំង​​នៅរដ្ឋធានី​ Bujumbura ​ឆក់​យកជី​វិតម​នុស្ស​ចំនួន​ ៥១នាក់​

ប្រទេស Burundi៖ យោងតាមប្រភពសារព័ត៌មាន AFPបាននិយាយអ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [394]


កម្ពុជារួមគ្នាកំចាត់ជំងឺគ្រុនឈាម ដើម្បីការពារអ្នកនិងគ្រួសារអ្នក

កម្ពុជារួមគ្នាកំចាត់ជំងឺគ្រុនឈាម ដើម្បីការពា...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [457]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 415 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1716 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 349 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1132230​ នាក់